Saturday, December 14, 2013

រឿងស្នេហាតាមហ្វេសប៊ុក

ខ្ញុំគឺ​ជា​បុរស​ ម្នាក់​ដែល​ ក្រៀមក្រោះ​ បំ​ផុតវ័យរាង ជ្រេរបន្តិចហើយ​ រូបរាងមិនសង្ហា តែក៏មិនជាអន់ប៉ុន្មានដែរ :D តែ​​ក៏​មិន​លាក់​បាំងអ្វីនោះ​ដែរ​ គឺ​តែង​តែ​មាន​ក្មេងស្រីមួយចំនួន​ផ្ញើសារ​តាមរយៈ​ទូ​រស័ព្ទ​ ក៏​មិន​ដឹងដែរថា ពួក​នាង​បាន​លេខខ្ញុំ​នោះ​មក​ពីណា​ដែរ​ក៏មិន​ដឹង! ហិហិហិ (​មិន​មែន​អួត​ទេ​ណា​បាទ​) តែ​នេះ​ចំៗតែ​ម្តងហើយ​ តែធាតុ​ពិត​ត្រូវតែនិ​យាយ​ បើ​លាក់​ទុក​ ខ្លាច​បាប​!

ជំងឺផ្តាសាយបក្សី​មិន​ចម្លង​ទៅ​មនុស្ស​ដោយ​ងាយស្រួល​នោះទេ​


​មេរោគ​ផ្តាសាយ H7N9 បាន​សម្លាប់​មនុស្ស​ជាច្រើន​នាក់​នៅក្នុង​ប្រទេស​ចិន​ក្នុង​ដើមឆ្នាំ​នេះ​។ ការវិភាគ​នៃ​គម្រូ​វីរុស​ពី​ការ​ផ្ទុះឡើង​នៃ​ជំងឺ​នេះ​បាន​បង្ហាញថា មេរោគ H7N9 នៅតែ​ត្រូវបាន​សម្របសម្រួល​សម្រាប់​ការចម្លង​ទៅ​បក្សី​, មិន​ចំពោះ​មនុស្ស​នោះ​ទេ​, នេះ​ដោយ​យោង​តាម​អ្នកវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ Scripps​។​

ថ្នាំ​ទឹកនោមផ្អែម​មួយចំនួន​អាច​មាន​ឥទ្ធិពល​លើ​ជំងឺមហារីក​ចំពោះ​ស្ត្រី​

​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ថ្នាំ​ជំងឺ​ទឹកនោម​ផ្អែម​មួយចំនួន​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ចំពោះ​ស្ត្រី​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​។​
​អ្នកស្រាវជ្រាវ​ដែល​មកពី Cleveland Clinic បាន​វិភាគ​លើ​បុរស និង​ស្ត្រី​ជាង​២៥.៦០០​នាក់​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ដើម្បី​ប្រៀបធៀប​ថា​តើ​ប្រភេទ​ពីរ​ក្រុម​ដែល​ត្រូវបាន​ប្រើប្រាស់​ចំពោះ​ជំងឺ​ទឹកនោម​ផ្អែម​នោះ​មាន​ឥទ្ធិពល​លើ​ជំងឺមហារីក​ឬ​យ៉ាងណា​។​

វិធីសាស្ត្រ​មួយចំនួន ដែល​អាច​ជួយ​ប​ងា្ករ​ការ​ស្រមុក​របស់​អ្នក​បាន​


ការ​គេង​ស្រមុក​ជា​ការរំខាន​មួយ​ដល់​អ្នក​ដែល​ដេក​ជាមួយ​នឹង​អ្នក​។ អ្នក​ប្រហែលជា​ចង់ដឹង​មធ្យោបាយ​មួយចំនួន​ដើម្បី​កាត់បន្ថយ​ការ​ស្រមុខ​នេះហើយ​មើលទៅ​។ សូម​សាកល្បង​មធ្យោបាយ​ដូចខាងក្រោម​នេះ​។​
  • ​ចៀសវាង​ការប្រើប្រាស់ គ្រឿង​ស្រវឹង និង ថ្នាំ​ដែល​ធ្វើឱ្យ​ការដកដង្ហើម​របស់​អ្នក​យឺត ដូច​ជា​ថ្នាំ​ងងុយដេក និង ថ្នាំ​រំងាប់​អារម្មណ៍​។​

​តើ​ពិត​ទេ​សិច​អាច​ធ្វើអោយ​មនុស្ស​មួយចំនួន​ឈឺក្បាល​?

ប្រាកដ​ណាស់​។ តាម​វេជ្ជសាស្ត្រ​, បញ្ហា​នេះ​អាច​កើតមាន​លើ​បុរស​ច្រើន​ជាង​ស្ត្រី ដោយសារ​តែ​ជា​ទូទៅ​ស្ត្រី​ងាយ​នឹង​ទទួលរង​ការឈឺ​ក្បាល​នេះ​ច្រើន​ជាង​បុរស​។ ខណៈពេល​ដែល​មិន​មាន​ដឹង​ពី​អ្វី​ដែល​នៅ​ពីក្រោយ​វា​, មនុស្ស​មួយចំនួន​និយាយថា វា​អាច​ត្រូវ​បាន​ទាក់ទង​ទៅ​នឹង​ការប្រែប្រួល​ភ្លាមៗ​ចំពោះ​លំហូរ​ឈាម និង​ការធ្លាក់ចុះ​សម្ពាធ​ឈាម​ក្រោយ​ពី​ដល់​ចំនុច​កំពូល​។ អ្នកខ្លះ​និយាយថា វា​អាច​ជា​លទ្ធផល​នៃ​ការបញ្ចេញ​អរ​ម៉ូ​ន​អាដ្រេ​ណាលីន​ដែល​មាន​នៅក្នុង​ខ្លួន​ច្រើន​អំឡុង​ពេល​សកម្មភាព​ផ្លូវភេទ​។

Thursday, December 5, 2013

ការផឹក​ទឹកដោះគោ​នៅពេល​វ័យ​ជំទង់​មិន​អាច​ការពារ​សុខភាព​ឆ្អឹង​បុរស​បាន​នោះទេ​

ការស្រាវជ្រាវ​ថ្មី​បាន​លើកឡើង​ថា ក្មេងប្រុស​ដែល​ផឹក​ទឹកដោះគោ​ច្រើន​អំឡុង​ពេល​ពេញវ័យ​ជំទង់ មិន​អាច​ឃើញ​ពី​ការធ្លាក់ចុះ​ចំពោះ​ហានិភ័យ​នៃ​ការ​បាក់ឆ្អឹង​នៅពេល​ពេញវ័យ​បាន​នោះ​ទេ​។ ផ្ទុយ​មកវិញ​, ហានិភ័យ​របស់​ពួកគេ​អាច​កើន​ឡើង​វិញ​។​

​ការស្រាវជ្រាវ​ដែល​មិន​ត្រូវ​បាន​សង្កេតឃើញ​ក្នុង​ចំនោម​មនុស្ស​ស្រី​, ត្រូវ​បាន​ពឹងផ្អែក​លើ​ប្រវត្តិ​នៃ​ការ​បាក់ឆ្អឹង​នៃ​បុរស និង​ស្ត្រី​ជនជាតិ​ស្បែក​ស​ជិត ១០០.០០០​នាក់​, ជា​មនុស្ស​វ័យ​កណ្តាល និង​មនុស្ស​ចាស់ ដែលប​មាន​ទម្លាប់នៃ​ការផឹក​ទឹកដោះគោ​នៅពេ​ល​វ័យ​ជំទង់​។​

ចាប់ផ្តើម​ធ្វើ​ចលនា បើ​ចង់​នៅ​ក្មេង​


ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា លំ​ហាត់ប្រាណ​ក្នុង​ចំនោម​មនុស្ស​មាន​វ័យ​ចំណាស់​ជួយ​ការពារ​ជំងឺ​ធ្លាក់​ទឹកចិត្ត​, ជំងឺ​វង្វេង និង​បញ្ហា​សុខភាព​ដទៃទៀត​ដូចជា ជំងឺ​បេះដូង​, ជំងឺមហារីក និង​ជំងឺ​ទឹកនោម​ផ្អែម​។​

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា លំ​ហាត់ប្រាណ​បាន​បង្កើន​ឪ​កាស​អោយ​អ្នក​ដែល​មាន​អាយុ​កាន់តែច្រើន​មាន​សុខភាព​ល្អ​ដល់​ទៅ​៧​ដង​។ វា​មិនយឺត​ពេល​នោះ​ទេ​ក្នុង​ការចាប់ផ្តើម​វា​នោះ​។

ការ​ឈឺទ្រូង​ចំពោះ​ស្ត្រី​មិន​បញ្ជាក់ថា​ជាការ​គាំងបេះដូង​នោះទេ​

ការស្រាវជ្រាវ​ថ្មី​បានអោយដឹងថា ការ​ឈឺទ្រូង​មិនមែនជា​រោគសញ្ញា​ដែល​គ្រូពេទ្យ​អាច​ប្រើ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​យ៉ាង​ត្រឹមត្រូវ​ថា​ស្ត្រី​នឹង​ទទួលរង​នឹង​ការ​គាំងបេះដូង​ធ្ងន់ធ្ងរ​នោះ​ទេ​។​

​អ្នកស្រាវជ្រាវ​ជនជាតិ​ស្វីស​ដែល​មក​ពី​សាកលវិទ្យា​ល័យ​មន្ទីរពេទ្យ Basel បាន​និយាយថា ការសង្កេត​លើ​ស្ត្រី​ប្រហែល​៨០០​នាក់ និង​បុរស​១.៧០០​នាក់​បាន​រកឃើញថា ស្ត្រី​ទំនង​ទទួល​រង​នឹង​ប្រភេទ​ដូចគ្នា​នៃ​ការ​ឈឺទ្រូង​ដូច​ទៅ​នឹង​បុរស​ដែល​កើត​មាន​អំឡុងពេល​គាំងបេះដូង​ដែរ​។​

​គ្រាប់​ល្ពៅ​និង​ប្រយោជន៍​ចំពោះ​សុខភាព​

​នៅពេល​យើង​និយាយ​អំពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែល​បានមក​ពី​ការ​ទទួលទាន​គ្រាប់​ល្ពៅ​គឺ​វា​មាន​ច្រើនណាស់​។ គ្រាប់​ល្ពៅ​សម្បូ​ទៅដោយ​ជាតិ​ស័ង្គសី​, ម៉ាញ៉េ​ស្យូម និង​វីតាមីន K និង E​។ មនុស្ស​ជាច្រើន​មិន​បានដឹង​អំពី​រឿង​នេះ​ទេ ហើយ​ពួកគេ​ក៏​ច្រើន​តែ​បោះ​បង់គ្រាប់​ល្ពៅ​ចោល​ដែរ​ក្រោយពី​ពួកគេ​យក​ផ្លែ​ល្ពៅ​ទៅ​ចម្អិន​រួច​។ គ្រាប់​ល្ពៅ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ចំ​ពើ​អ្នក​ដែល​មាន​ជំងឺ​រយៈពេល​យូរអង្វែង​ដូចជា រលាក​សន្លាក់​, ជំងឺ​បេះដូង និង​មហារីក​។

Wednesday, November 27, 2013

ត្រីមាស

ថ្ងៃ​មួយ​​អ្នក​នេសាទទុរគត​ម្នាក់​​បានឃើញ​ត្រី​តូច​មួយ​​ពណ៌​មាស​នៅ​ជាប់​នឹង​​សំណាញ់​​របស់​គាត់​។​ ​ជិត​ជា​ចម្លែក​អស្ចារ្យត្រី​នោះ​ចេះ​និយាយ​ទៅ​កាន់​បុរស​នោះ។ ត្រី​មាស​នោះ​អង្វរ​អ្នក​នេសាទ​អោយ​ដោះ​លែង​ខ្លួន​ទៅ​វិញ​ទៅ​ នោះ​ត្រី​មាស​នឹង​ផ្តល់​លាភ​សក្ការៈជាទី​គាប់​ចិត្ត​ដល់​អ្នក​នេសាទ។ អ្នក​នេសាទ​ក៏​យល់​ព្រម​លែង​ត្រីមាស​ទៅ​ក្នុង​ទឹក។ ប៉ុន្តែ​ត្រីមាស​បាន​ផ្តាំ​ថា មិន​ត្រូវអោយ​អ្នក​ដទៃ​ដឹង​អំពី​រឿង​នេះ​ឡើ យ។
លុះ​អ្នក​នេសាទ​ត្រប់​មក​ផ្ទះ​វិញ​ស្រាប់​តែ​ឃើញ​ខ្ទម​កំសត់​របស់​ខ្លួន​ក្លាយ​ទៅ​ជា​វិមាន​ដ៏​ស្កឹម​ស្កៃ ​​​ហើយ​ភរិយា​របស់​ខ្លួន​ទៀត​សោត​មាន​សំលៀក​បំពាក់​យ៉ាងស្រស់​ឆើត​ឆាយ​ប្រៀបដូច​ជា​ម្ចាស​ក្សត្រីយ៍។ អ្នក​នេសាទ​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ភរិយា​របស់​អ្នក​នេសាទនៅ​មិន​

Merry christmas is coming !!!!!!


ការ​ញ៉ាំ​ត្រី​មាន​ឥទ្ធិពល​ចំពោះ​ចំណង់​ផ្លូវភេទ​

​ចំពោះ​បុរស ចំណង់​ផ្លូវភេទ​ត្រូវបាន​គ្រប់គ្រង​ដំបូង​គេ​ដោយសារ​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​។ ប្រភព​ដ៏​សំខាន់​ដែល​គ្រប់គ្រង​ចំណង់​ផ្លូវភេទ​របស់​ស្ត្រី​ដូចជា​មិន​មែន​ងាយស្រួល​សម្គាល់​ដឹង​ក្នុងការ​ធ្វើ​អោយ​មនុស្ស​ស្រី​ងាយ​នឹង​មាន​ចំណង់​ផ្លូវភេទ​កាន់តែ​ខ្លាំង​ឡើយ​។ ដល់ពេល​មាន​ការប្រែប្រួល​ចំណង់​ផ្លូវភេទ អ្នកឯកទេស​ច្រើនតែ​ចោទប្រកាន់​លើ​បញ្ហា​នៃ​ភាពស្និទ្ធស្នាល​, សុខភាព​ផ្លូវ​អារម្មណ៍ និង​ផ្លូវកាយ​។ ខណៈពេល​ដែល​អាហារ​ពីរ​បី​ប្រភេទ​អាច​ផ្តល់​នូវ​អារម្មណ៍​ឡើងវិញ​បាន របប​អាហារ​ដែល​មាន​ត្រី និង​អាហារ​សមុទ្រ​ច្រើន​អាច​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​ចំណង់​ផ្លូវភេទ​បាន​។

វិធីសាស្ត្រ​ដើម្បី​កុំអោយ​សត្វ​ចង្រៃ​នៅ​ក្នុងផ្ទះ​របស់​អ្នក​ ​

ការ​រក្សា​ផ្ទះ​របស់​អ្នក​អោយ​ស្អាត​ និង​មាន​របៀប​អាច​ជួយ​កំចាត់​សត្វ​ចង្រៃ​បាន​ពី​ក្នុងផ្ទះ​ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​។​
 
Wisconsin​ Department​ of​ Health​ Services​ បាន​បង្ហាញ​ពី​មធ្យោបាយ​ខាងក្រោម​នេះ​៖
  • លាង​សម្អាត​ចាន​ភ្លាមៗ​ក្រោយ​អ្នក​ញ៉ាំ​រួច​ ហើយ​ជូត​សម្អាត​អ្វី​ដែល​ប្រលាក់​ដូច​ជា​ ចង្ក្រាន​ជាដើម​
  • ​សូមកុំ​អោយ​មាន​សំបក​កំប៉ុង​នៅ​ក្នុងផ្ទះ​របស់​អ្នក​,​ សូម​ដាក់​វា​នៅ​ខាងក្រៅ​ផ្ទះ​

ជំងឺ​បេះដូង​ទាក់ទង​នឹង​ការ​ធាត់​ដោយ​របៀប​ណា​?

​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ចង្អុលបង្ហាញ​ថា​ អ្នក​ធាត់​ ឬ​លើស​ទម្ងន់​ដែល​ថយ​ចុះ​សម្ពាធ​ឈាម​,​ កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ និង​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​របស់​ពួក​គេ​ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​ដល់​ទៅ​ជាង​ពាក់កណ្តាល​។​
អ្នក​ស្រាវជ្រាវ​បាន​វិភាគ​លើ​ការ​ស្រាវជ្រាវ​៩៧​ករណី​ដែល​រាប់​បញ្ចូល​

​ហេតុ​អ្វី​បានជា​មនុស្ស​សម្រេច​កាម​ដោយ​ខ្លួនឯង​?

បន្ថែម​ពីលើ​អារម្មណ៍​ដែល​ល្អ​,​ ការ​ជួយ​ខ្លួនឯង​គឺជា​មធ្យោបាយ​ល្អ​មួយ​ដើម្បី​បន្ថយ​សម្ពាធ​នៃ​ផ្លូវភេទ​ដែល​អាច​កើត​មាន​ឡើងជា​ច្រើន​លើក​ច្រើន​សារ​ ជា​ពិសេស​ចំពោះ​អ្នក​ដែល​មិន​មាន​ដៃគូរ​ ឬ​អ្នក​ដែល​ដៃគូរ​មិន​មាន​បំនង​ ឬ​មិន​អាច​រួម​ភេទ​បាន​។​
​ការ​ជួយ​ខ្លួនឯង​ក៏​ផ្តល់​នូវ​សុវត្ថិភាព​ចំពោះ​អ្នក​ដែល​មិន​មាន​បំនង​ចង់បាន​កូន​ និង​គ្រោះថ្នាក់​នានា​ដោយសារ​ជំងឺ​កាមរោគ​ផង​ដែរ​។​ វា​ក៏​ជា​រឿង​សំខាន់​នៅ​ពេល​ដែល​បុរស​ត្រូវ​តែ​ផ្តល់​គម្រូ​នៃ​ទឹកកាម​ ឬ​បរិ​ច្ចាក​មេជី​វិត​ឈ្មោល​នោះ​។​ នៅ​ពេល​ដែល​ការ​ប៉ះពាល់​ដល់​សមត្ថភាព​ផ្លូវភេទ​ កើត​មាន​ឡើង​នៅ​ពេល​ពេញវ័យ​,​ ការ​ជួយ​ខ្លួនឯង​អាច​ត្រូវ​បាន​ចេញ​វេជ្ជបញ្ជា​ដោយ​គ្រូពេទ្យ​ឯកទេស​ខាង​ផ្លូវភេទ​ដើម្បី​អនុញ្ញាត​អោយ​មនុស្ស​ទទួល​បាន​នូវ​ចំនុចកំពូល​ (​ជា​រឿយៗ​ចំពោះ​ស្ត្រី​)​ ឬ​ពន្យារ​ការ​ដល់​ចំនុចកំពូល​ (​ជា​រឿយៗ​ចំពោះ​បុរស​)៕

Monday, October 21, 2013

ទើប​តែ​ដឹង​

នៅក្នុង​ក្រុម​គ្រួសារ​មួយ ដោយសារ​តែប្តី​ចេះ​តែ​ផឹក ពុំ​ដែល​ជួយ​កិច្ចការ​ប្រពន្ឋ​សោះ ស្រវឹង​ពី​ព្រលឹម ទល់​ព្រលប់ ។​ថ្ងៃ​មួយ​ដោយសារ​អត់ទ្រាំ លែង​បាន​ប្រពន្ឋ​ដណ្តើម​កែវស្រា ពី​ដៃ​ប្តី លើកឡើង​ផឹក​មួយក្អឿង តែ​ផឹក​រួច​ហាមាត់​ស្រែក​៖
​ប្រពន្ឋ​៖ យី​! ពិបាក​ផឹក​ម្ល៉េះ​?
​ប្តី​៖ ទើប​តែ​ដឹង​មែន​ទេ​?​ស្រា​ប្រភេទ​ណា​ក៏​ពិបាក​ផឹក​ដែរ តែ​អូន​ឯង​ឃើញ​បង​ផឹកស្រា ម្តងៗ​ចេះ​តែ​រអ៊ូរទាំ ធ្វើ​មើល​តែ​បង​ផឹកស្រា ឆ្ងាញ់​មាត់​ណាស់​អឹចឹង ។ តាម​ថា​អូន​គួរតែ​អាណិ​តប្តី ដែល​ប្រឹង​ផឹកស្រា​រាល់ថ្ងៃ​យ៉ាង​វេទនា​ទើប​ត្រូវ ៕

ពាក្យ​សារភាព​

នាយ​ធូ បាន​អង្គុយចាំ​ថែទាំ​ប្រពន្ធ នៅ​មន្ទីរពេទ្យ ដែល​កំពុង​ឈឺ​ធ្ងន់​។ ពេទ្យ​បាន​ប្រាប់ថា ជំងឺ​ប្រពន្ធ​របស់​នាយ មិន​អាច​រស់​បាន​យូរ​ឡើយ នឹង​ត្រូវ​ស្លាប់​នៅ​ឆាប់ៗ​នេះ​។ ចំណែក​ប្រពន្ធ​របស់​គេ ក៏​បាន​ដឹង​ច្បាស់​ដែរ​ពី​រឿងនេះ ។ ដោយ​មិន​អស់ចិត្ត​មុន នឹង​ត្រូវ​ស្លាប់ ប្រពន្ធ​នាយ​ធូ ក៏​ដាច់ចិត្ត​ព្រម​សារភាព ពី​កំហុស​របស់​ខ្លួន​ដោយ​ប្រាប់​ទៅ​ប្តី ដោយ​សំឡេង​ខ្សាវៗ​ថា​៖

តើ​ការ​រលាក​ទ្វារមាស​គឺជា​អ្វី​?

ទ្វារមាស​មាន​តុល្យភាព​សារធាតុ​គីមី​ផ្ទាល់ខ្លួន​របស់​វា​។ នៅពេល​តុល្យភាព​នោះ​ត្រូវបាន​រំខាន​ដោយសារតែ​ហេតុផល​មួយ​ចំនួន ភ្នាស​កម្រាល​របស់​ទ្វារមាស​នោះ​ទៅ​ជា​រលាក និង​ហើម​បាន ទើប​ក្លាយទៅជា​ជំងឺរលាកទ្វារមាស​កើត​។ រឿង​នេះ​អាច​កើតឡើង​លើ​ស្ត្រី​គ្រប់​វ័យ​ទាំងអស់​។ ការ​រលាក​ទ្វារមាស​មាន​ច្រើន​ប្រភេទ​ខុសៗ​គ្នា ហើយ​ក៏​បង្ក​ឡើង​ដោយ​ហេតុផល​ជា​ច្រើន​ផងដែរ ប៉ុន្តែ​វា​ជា​ជំងឺ​ដែល​អាច​ព្យាបាល​ជា​។

មនុស្ស​ដែល​រៀបការ​រួច​មាន​ប្រយោជន៍​អ្វីខ្លះ​?


 តាម​ការសិក្សា​របស់​សាកលវិទ្យាល័យ Virginia Commonwealth បាន​អោយ​រកឃើញថា បុរស​ដែល​រៀបការ​រួច​អាច​រកចំណូលបាន​ច្រើន​ជាង​ពួកគេ​នៅ​លីវ​រហូតដល់ ២២​ភាគរយ​ឯណោះ​។

២, ឆាប់​ឡើង​ឋានៈ​
​យោង​ទៅ​តាម​សេចក្តី​រាយ​ការ​ទៅលើ​មន្ត្រី​កងទ័ពជើងទឹក​អាមេរិក​កាលពី​ឆ្នាំ ២០០៥ បានអោយដឹងថា បុរស​ដែល​រៀបការ​រួច​ពិតជា​ឆាប់​ឡើង​ឋានៈ​លឿន​ជាង​បុរស​ដែល​នៅ​កម្លោះ​ចាស់​។

ស៊ុត​ស្ងោ និង​ស៊ុត​ចៀន​មួយណា​ផ្តល់​សុខភាព​ជាង​?

អ្នក​ដែល​ចង់អោយ​ខ្លួន​ឯង​មាន​សុខភាព​ល្អ និង​ញ៉ាំ​អាហារ​សម្រក​ទម្ងន់​នោះ​តែងតែ​យល់ច្រឡំ​ក្នុង​ចិត្ត​ចំពោះ​ការជ្រើសរើស​អាហារ​ដែល​ត្រឹមត្រូវ​។ ការយល់ច្រឡំ​មួយ​នោះ​គឺថា​គួរ​ជ្រើសរើស​យក​ស៊ុត​ស្ងោរ ឬ​ស៊ុត​ចៀន​។ ការបង្កើតបាន​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​គឺជា​រឿង​សំខាន់​ណាស់​ក្នុង​ការថែរក្សា​របប​អាហារ​ដែល​ត្រឹមត្រូវ​។ ស៊ុត​គឺជា​អាហារ​ដ៏​មាន​ជីវជាតិ​បំផុត​ដើម្បី​ធ្វើអោយ​អ្នក​មាន​សុខភាព​ល្អ និង​ចៀស​ឆ្ងាយ​ពី​ជំងឺ​។ ជីវជាតិ​ដ៏​មានតម្លៃ និង​ការពិត​អំពី​ស៊ុត​និយាយថា មនុស្ស​គ្រប់គ្នា​គួរតែ​ញ៉ាំ​ស៊ុត​ដើម្បី​អោយមាន​សុខភាព​ល្អ​។​

Thursday, October 10, 2013

រឿងខ្លា ស្វា និងទន្សាយ

មានសត្វខ្លាមួយ វាដាច់សង្វែង ដើររកចាប់អ្វីមិនបានសោះ ខំដើរស្វែងណាស់ៗទៅប្រទះនឹងសត្វអកមួយ កំពុងតែយំឮសូរអកអូៗ ទំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំង ខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថា៖
  • ធ្វើម្ដេចនឹងចាប់អានេះបានហ្ន ! បើវានៅខ្ពស់ម្ល៉េះ ? បើអញឡើងទៅ មុខជាវាឃើញ ហើយហើរទៅកាលណានឹងចាប់វាបាន ?។

រឿង ផ្កាស្រពោន

រឿង ផ្កាស្រពោន ជាអត្ថបទរឿងក្នុងអក្សរសិល្ប៍ខ្មែរ ដែលនិពន្ធដោយ លោកនូ ហាច ក្នុងឆ្នាំ ព.ស 2490 ត្រូវនឹង គ.ស 1948។
សង្ខេប
រទេះភ្លើងបោលលឿនដូចព្យុះកាត់ព្រៃខ្លុង និងព្រិចរត់ឆ្លងអូរ ហើយជ្រែកពុះជើងភ្នំ ដោយបញ្ចេញសន្ធឹកខ្ទ័ររំពងធ្វើឲ្យរញ្ជួយផែនពសុធា។

Tuesday, October 8, 2013

បន្លែ​ដែល​ជម្រុញ​ប្រព័ន្ធ​ភាព​ស៊ាំ​

ប្រព័ន្ឋ​ភាពស៊ាំ​អាច​ជួយ​ការពារមនុ​ស្ស​ប្រឆាំងនឹង​ការ​លុកលុយ​របស់​មេរោគ​។ វា​ជួយ​រាងកាយ​ប្រយុទ្ឋប្រឆាំង​នឹង​ការបង្ករោគ​។ បន្លែ​មួយ​ចំនួន​អាច​មាន​ប្រសិទ្ឋភា​ពជួយ​ពង្រឹង​ភាពស៊ាំ​របស់អ្នក​។​

​ខ្ទឹម​ស​
ខ្ទឹម​ស គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​មាន​ក្លិន​ខ្លាំង និង​មាន​ឥទ្ធិពល​ខ្លាំង​។​
​សារធាតុ​សកម្ម allicin ជួយ​អោយ​កោសិកា​មាន​សុវត្ថិភាព​ពី​ដំណើរការ​នៃ​ការបំផ្លាញ​កោសិកា​ដែល​អាច​បណ្តាលអោយមាន​ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​។ ខ្ទឹម​ស គឺជា​អ្នក​ប្រឆាំង​នឹង​មេរោគ​ពី​ធម្មជាតិ​, វា​ការពារ​ជំងឺមហារីក​, ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​មេរោគ និង​ការពារ​ជំងឺ​ផ្តាសាយ​។

វិធីសាស្ត្រ​ជួយ​ការពារ​ពី​ការពុល​អាហារ​

មនុស្ស​វ័យ​ចំណាស់​ភាគច្រើន ដែល​មាន​បញ្ហា​នឹង​ប្រព័ន្ធ​ភាពស៊ាំ គឺ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការពុល​អាហារ​។​ Academy of Nutrition and Dietetics បាន​បង្ហាញ​ពី​របៀប​ដើម្បី​ការពារ​បញ្ហា​ទាំងនេះ​ដែល​រួមមានៈ​
  • ​សូម​លាងដៃ​ជាមួយ​នឹង​ទឹក​ក្តៅឧណ្ណៗ​, សាប៊ូ មុន​, អំឡុងពេល និង​ក្រោយ​ញ៉ាំ​អាហារ​។ ជូត​វា​អោយ​ស្ងួត​ដោយ​ប្រើ​កន្សែង​ស្អាត និង​ស្ងួត​
  • ​សូម​ប្រាកដថា ទូរ​ទឹកកក​របស់​អ្នក​មាន​សីតុណ្ហភាព​ក្រោម​៤​ដឺ​ក្រេ​
  • ​សូម​ទុក​ក្នុង​ទូរ​ទឹកកក​ជាបន្ទាន់​ក្រោយពី​ទិញ​វា​មក​ដាក់​នៅក្នុង​ផ្ទះ​
  • ​សូម​កុំ​ញ៉ាំ​អាហារ​ដែល​ហួស​កាលបរិច្ឆេទ​
  • ​សូម​កុំ​ដាក់​អាហារ​ឆៅ ឬ​អាហារ​សមុទ្រ​ទុក​

Monday, September 23, 2013

​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ញ៉ាំភេសជ្ជះ​មាន​ជាតិ​កាហ្វេ​អ៊ីន​បានទេ​?

អ្នក​មិន​ចាំបាច់​ឈប់​ផឹក​កាហ្វេ​នៅ​ពេល​ព្រឹក​ទាំងស្រុង​នោះ​ទេ​ប៉ុន្តែ​ព្យាយាម​ដើម្បី​កំណត់​ដោយ​ខ្លួនឯង​មិនអោយ​លើស​ពី ២​ពែង​នៃ​កាហ្វេ​ខ្សោយ​ឬ ៤​ពែង​នៃ​តែ​ក្នុង​មួយថ្ងៃ​។ សូម​ព្យាយាម​ជំនួស​កាហ្វេ​ដែល​គ្មាន​សារធាតុ​កាហ្វេ​អ៊ី​ន​(decaffeineted coffee) ជាជាង​កាហ្វេ​ធម្មតា​។​

​ប្រសិនបើ​អ្នក​ចង់​ផឹក​ភេសជ្ជៈ​កូឡា​, រក្សា​ចំនួន​ដែល​អ្នក​ផឹក​អោយ​តិច​ជាង​មួយ​លីត្រ​នៃ​ភេសជ្ជៈ Cola ឬ​តិច​ជាង​មួយ​កំប៉ុង​នៃ​ភេ​ស​ជ្ជះ​ប៉ូក​ម្លាំង​។ វា​គឺ​សំខាន់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំពោះ​ការ​ផឹកទឹក ទឹកដោះគោ ទឹក​ផ្លែឈើ​អោយបាន​គ្រប់គ្រាន់​។ ភេសជ្ជៈ​ទាំងនេះ​មិន​គួរ​ត្រូវ​បាន​ជំនួស​ដោយ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​នោះទេ​។​

ជំងឺ​រលាក​ពោះវៀន​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​ខ្ញុំ​ទេ​?


វា​ពិតជា​អាច​។ ស្ត្រី​ដែល​មាន​ជំងឺ​រលាក​ពោះវៀន​មួយចំនួន​ទទួលរង​នូវ​ការឈឺចាប់ ឬ​មិន​ស្រួល​ក្នុង​ខ្លួន​ពេល​រួមភេទ​។ រឿង​នេះ​អាច​បណ្តាលមកពី​ជំងឺ​ខ្លួនឯង​, ការវះកាត់ និង​បញ្ហា​ផ្លូវភេទ​ដែល​ទាក់ទង​នឹង​ជំងឺ​។ ស្ត្រី​ដែល​មាន​ជំងឺ​រលាក​ពោះវៀន​ប្រហែលជា​មាន​បញ្ហា​ដូច​ខាងក្រោម​នេះ​ក្នុងពេល​រួមភេទ​៖
  • ឈឺ​ពោះ​
  • ឈឺ​នៅ​ចន្លោះ​ទ្វារមាស និង​រន្ធ​គូថ​
  • ឈឺ​ក្នុង​រន្ធ​គូ​ថ​
  • មាន​អារម្មណ៍​ថា​ពួក​គេ​ចង់​បន្ទោ​របង់​
  • អាម៉ាសមុខ​
  • ខ្លាច​ការ​លេច​ផោម ឬ​លាមក​

Tuesday, September 3, 2013

ក្រមុំចូលម្លប់

រឿងនិទានមួយដំណាលថា មានមហាចោរម្នាក់ ពុំមានភរិយាឡើយ គាត់បានសង់ផ្ទះ មួយខ្នងល្អស្អាតនៅក្នុង ព្រៃស្មសាន ដើម្បីទុកដាក់ទ្រព្យរបស់ ខ្លួនមាន មាស ប្រាក់ សំពត់អាវស្បៃជាដើម ដែល ខ្លួនបានទៅលួចប្លន់ពីគេ។ លុះក្រោយមកមហាចោរ ក៏រំ ពឹងគិតថា “អាត្មាអញ មានទ្រព្យសម្បត្តិច្រើនណាស់ តែទាស់ត្រង់គ្មានអ្នក ណានៅ ថែរក្សាសោះ គិតសព្វគ្រប់ទៅ ការប្រឹងប្រែង របស់ អញ នេះ ដូចជាគ្មានបានការអ្វី សោះ! ព្រោះថា បើកាលណា អាត្មាអញស្លាប់ទៅ ទ្រព្យអស់ទាំងនេះ នឹងទៅជារបស់ គ្មានបានការ វាគួរឲ្យស្តាយ ណាស់។ បើមាន ប្រពន្ធកូនគ្រាន់នឹងស៊ីមរតកនេះ អាត្មា អញមិនសូវជា ស្តាយពេកទេ”។គិតហើយ មហាចោរក៏ដើរទៅក្រវែលភូមិអ្នកស្រុក រំពៃគយគន់មើលក្មេងស្រី ប្រុស ដែលកំពុងលេងខ្ញៀវខ្ញា នៅក្រោមប្លប់ឈើ។ ហើយក៏ឃើញនាងតូចម្នាក់ មានរូប ឆោមស្អាតសមរម្យ មានសាច់ឈាមស្រស់ថ្លា ថ្លៃថ្នូរគួរឲ្យស្រឡាញ់ ក៏និយាយ លួង លោមក្មេងនោះឲ្យបែកចេញ ពីពួក្មេងៗ ហើយបញ្ឆោតនាំនាងយក ទៅនៅក្នុង ផ្ទះ របស់ខ្លួន។

Sunday, September 1, 2013

រឿង​សត្វ​ឥន្ទ្រី និង​សត្វ​មាន់​ដែល​មាន​​ន័យ​សម្រាប់​ជីវិត​


ថ្ងៃ​មួយ​​ក្រុម​​ពួក​សត្វ​មាន់ មាន​នាំ​គ្នា​ទាំង​ហ្វូង​ៗ​ បណ្ដើរ​គ្នា​ត្រាច់ចរ​គ្រប់​ទី​កន្លែង​​រហូត​មក​ដល់​ទឹក​ដី​​ដែល​មាន​​​​ស្រូវ​ ធនធាន​ធម្មជាតិ និង​មាន​គ្រប់​អ្វី​ៗ​ទាំង​អស់​។ ស្រាប់​តែ​មាន​ពេល​មួយ​​​​​នោះ​ ក៏​មាន​​សត្វ​ឥន្ទ្រី​បាន​ហោះ​ហើរ​ទៅ​ឆ្ងាយ​បាត់ ដោយ​បន្សល់​តែ​ ពង របស់​វា​​អោយ​នៅ​ក្នុង​សំបុក​​។

ហេតុអ្វី​បានជា​មាន​ជំងឺ​ពុក​ឆ្អឹង​

ឆ្អឹង​របស់​អ្នក​គឺជា​សារី​រាង្គ​មួយ​ប្រភែទ​ដែល​អាច​ដុះ​ថ្មី​ឡើងវិញ​ម្តង​ហើយ​ម្តងទៀត​បាន​ពេល​ដែល​

​របៀប​ដែល​អ្នក​អាច​កើត​ជា​ជំងឺ​ពុក​ឆ្អឹង​បាន​អាស្រ័យ​ទៅលើ​ទំហំ​ឆ្អឹង​ដែល​អ្នក​មាន​កាលពី​នៅ​យុវវ័យ​។ កាលណា​ទំហំ​ឆ្អឹង​របស់​អ្នក​លូតលាស់​ធំ​ប៉ុណ្ណា ទំហំ​ឆ្អឹង​ដែល​ត្រូវ​ស្តុក​ទុក​កាន់តែច្រើន ហើយ​ទំនង​ជា​ង​កើត​មាន​ជំងឺ​ពុក​ឆ្អឹង​តិចតួច​ដែរ​ពេល​អាយុ​ច្រើន​។​

​ក្រៅពីនេះ​នៅ​តែ​មាន​បញ្ហា​មួយចំនួនទៀត​ដែលនាំអោយ​មាន​ជំងឺ​ពុក​ឆ្អឹង​បាន​ដែរ​ដូចជា​៖

និយមន័យ​នៃ​ការគ្រប់គ្រង​មនុស្ស

យើង​ទាំងអស់គ្នា​សុទ្ធតែ​ត្រូវ​ធ្វើការ​ជាមួយគ្នា​។ មនុស្ស​ទាំងនេះ​ត្រូវបាន​គេ​ស្គាល់​ក្នុងន័យ​
ទូលំទូលាយ​ថា​ក្រុម ឬ​ផ្នែក​ឬ​មួយ​ក្រុម​តូច​។ វា​គ្មាន​បញ្ហា​នោះ​ទេ​កំហុស​ឆ្គង​ដែល​អ្នកគ្រប់គ្រង​មួយចំនួន​តែងតែ​ធ្វើ​នោះ​គឺ​គេ​គិតថា​គេ​កំពុងតែ​គ្រប់គ្រង​មនុស្ស​។ គេ​គិត​ថា​មនុស្ស​ដែល​គេ​គ្រប់គ្រង​គឺជា​ឧបករណ៍​របស់គេ មនុស្ស​គឺ​ជា​ស្តុក​ក្នុង​ការធ្វើ​ជំនួញ​។ គេ​ធ្វើឲ្យ​អ្នក​ដទៃ​ជោគជ័យ ហើយ​អ្នកមាន​អ្នកគ្រប់គ្រង​ដ៏​ជោគជ័យ​ម្នាក់ ដូច្នេះ​ទ្រឹស្ដី​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​ជា​សំណាង​អាក្រក់​នេះ​គឺជា​អាថ៌កំបាំង​ហើយ​អ្នក​ត្រូវតែ​មើលឃើញ​ពី​តួនាទី​ពិត​របស់​អ្នក​គ្រប់គ្រង​គឺ​គ្រប់គ្រង ស្ថានការណ៍​ប្រសើរ​ជាង​គ្រប់​គ្រង់​មនុស្ស​។

Thursday, August 29, 2013

​បូស​ថ្លើម​គួរ​ព្យាបាល​ដូចម្តេចខ្លះ​?

ការប្រើប្រាស់​ថ្នាំ​
​ជំងឺ​បូស​ថ្លើម​ដែល​មិន​បាន​ព្យាបាល​អាច​បង្ក​ទៅ​ជា​គ្រោះថ្នាក់​ដល់​ជីវិត​បាន​ដោយសារ​តែ​ផលវិបាក​របស់​វា​ដូចជា បាក់តេរី​បញ្ចេញ​ជាតិពុល​ក្នុង​ឈាម (Sepsis), Empyema, ឬ​រលាក​ស្រោមពោះ​ដោយសារ​តែ​បូស​ធ្លាយ​ចូលទៅក្នុង​ស្រោម​សួត ឬ​ប្រហោង​ស្រោម​ពោះ និង​អាច​បង្ក​រលាក​ដល់​ប្រហោង​ពោះ​ខាងក្រោយ​ទៀត​ផង​។ ការព្យាបាល​គយរ​តែ​មាន​ការចុះ​បង្ហូរ​ខ្ទុះ​ពី​ខាងក្រៅ​ស្បែក​ចូលទៅ ឬ​វះកាត់​តែ​។​

​វិធី​ព្យាបាល​អា​ការៈឈឺ​បំពង់ករ​ដោយ​ខ្លួនឯង​

តើ​អ្នក​កំពុងតែ​មាន​អា​ការៈឈឺ​បំពង់ករ​មែន​ទេ​? តើ​វា​ពិបាក​ក្នុងការ​លេបទឹកមាត់​ណាស់​មែន​ទេ​? អាការៈ​នេះ​អាច​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​ផ្តាសាយ​ហើយ​។ រោគសញ្ញា​នៃ​អា​ការៈឈឺ​បំពង់ករ​ដែល​កើតមាន​ជា​ញឹកញាប់​នោះ​មានដូចជា ក្រហាយ​, រមាស់ និង​ឈឺចាប់​ក្នុង​បំពង់ករ​ដែល​អាច​អោយ​ពិបាក​ដល់​ការ​លេបទឹកមាត់ និង​និយាយ​។ មាន​មូលហេតុ​ច្រើនណាស់​ដែល​បណ្ត​ល​អោយមាន​បញ្ហា​នេះ​កើតមានឡើង ហើយ​ក្នុងនោះ​ភាគច្រើនបំផុត​គឺ​មាន​វត្តមាន​បាក់តេរី ឬ​វី​រ៉ុស​ជា​អ្នកបង្ករោគ​។ បញ្ហា​ផ្សេងៗ​ទៀត​មាន​ដូចជា បំពង់ករ​ស្ងួត​ពេក និង​ជក់បារី​ជាដើម​។ វា​ក៏​ប្រហែលជា​អាច​ទាក់ទង​នឹង​ប្រតិកម្ម​អាឡែ​ហ្ស៊ី​មួយចំនួន​ទៀត​ផង​ដែ​រ​។​

Monday, August 19, 2013

ស្មាន់ ទីទុយ អណ្តើក

មានស្មាន់មួយ ទីទុយមួយ អណ្តើកមួយ យកគ្នាជាសំលាញ់ តែងពឹងពាក់គ្នាទៅវិញទៅមក ។ ថ្ងៃមួយស្មាន់ចេញទៅរកស៊ីក៏ជាប់អន្ទាក់ព្រានព្រៃ ។ ទីទុយ និង អណ្តើកបាត់ស្មាន់យូរពេក នាំគ្នាដើររកលុះដល់ជាយព្រៃ ក៏ស្រាប់តែឃើញស្មាន់ជាប់អន្ទាក់ ទើបស្ទុះចូលទៅសួរថា

-             សំលាញ់ ! ហេតុអ្វីក៏អ្នកដើររកស៊ីមិនមើលអន្តរាយ មកឲ្យជាប់អន្ទាក់គេយ៉ាងនេះ ?
               ស្មាន់ក៏ឆ្លើយ ៖
-             ឳ ! សំលាញ់អើយ អញនេះបានជាខុសហើយ ចូរសំលាញ់គិតកែខៃយ៉ាងណាឲ្យអញផងចុះ ។

Friday, August 16, 2013

រឿង​សត្វ​សំពោច​និង​មាន់​ចែ

មាន​សត្វ​សំពោច​មួយ​ដើរ​ទៅ​ឃើញ​មាន់​ចែ​ទំ​លើ​ប្រគាប​ឈើ​មួយ ហើយ​សំពោច​នោះ​ចង់​ស៊ី​មាន់​ទើប​និយាយ​ជា​កលឧបាយ​កុហក​ថា "​នែ​មាន់​ចែ​ជា​សំឡាញ់​!​ អើយ​ឥឡូវ​អញ​កាន់​ព្រះ​អាជ្ញា​ ព្រះ​ជាម្ចាស់​ទ្រង់​ត្រាស់​ឲ្យ​ប្រកាស​ប្រាប់​អស់​បណ្តា​ពួក​សត្វ​ដែល​ជា​ ពៀរ​សត្រូវ​នឹង​គ្នា​នោះ​ថា​ឲ្យ​ព្រម​ព្រៀង​នឹង​គ្នា​ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​កុំ​ឲ្យ​មាន​សត្វ​ណា​យាយី​គ្នា​ឡើយ នែ​មាន់​ចែ​ យើង​បាន​សុខ​សប្បាយ​ហើយ​ ព្រោះ​ព្រះ​ជា​ម្ចាស់​លោក​ប្រោស​តាំង​ច្បាប់​ថ្មី​ថា ឲ្យ​យើង​ជា​នឹង​គ្នា​ ឥឡូវ​នេះ​ខ្ញុំ​យល់ថា បា​ឯង​ក៏​មក​ជា​សំឡាញ់​ដូច​បង​ប្អូន​គ្នា​ពិត​ៗ ចូរ​ឯង​ចុះ​មក​ឲ្យ​គ្នា​ឱប​ថើប​​ជា​ការ​មេត្រី​បន្តិច​ទៅ​អេះ​" ។

រឿង​ខ្មោច​ចូល​ដប​

មានខ្មោច​ប្រុស​មួយ​ ​អាស្រ័យ​ក្នុង​ទី​មួយ​បាន​ឃើញ​ប្រពន្ធ​អ្នក​ចំការ​ម្នាក់​ ​កើត​កួច​ចិត្ត​ប្រតិព័ទ្ធ​ស្រឡាញ់​នាង​នោះ​ ​លុះ​ណា​ប្ដី​នាង​មិន​នៅ​ ​អា​ខ្មោច​នោះ​វា​ប្លែង​កាយ​និមិ្មត​ជា​រូប​ប្តី​នាង​​​ ​ទៅ​ដេក​នឹង​នាង​នោះ​ៗ​ក៍​សំគាល់​ជា​ប្តី​របស់​អាត្មា​ ​មិន​ដឹង​ជា​ខ្មោច​ប្លែង​ឡើយ​ ​ព្រោះ​ដូច​គ្នា​ណាស់​។​
ឯខ្មោច​នោះ​តែ​បាន​ឱកាស​ ​គឺ​អ្នក​ចំការ​មិន​នៅ​ហើយ​ ​វា​ក៍​តែង​ប្លែង​កាយ​ជា​រូប​ប្តី​មក​ដេក​នៅ​នឹង​នាង​ ជា​រឿយ​ៗ

ទម្លាប់​អាក្រក់​តែ​ល្អ​ចំពោះ​សុខភាព​

មនុស្ស​គ្រប់គ្នា​តែងតែ​មាន​ទម្លាប់​មិនល្អ មិន​ខ្វល់​ថា​យើង​ខំព្យាយាម​ចៀស​យ៉ាងណា​ក៏​មិន​អាច​គេចផុត​ពី​ទម្លាប់​មិន​ល្អ​នេះ​បាន​ដែរ​។ ពិតណាស់ ទម្លាប់​អាក្រក់​មួយចំនួន​ល្អ​ចំពោះ​សុខភាព​យើង​ដែរ​។ ខាងក្រោម​នេះ​គឺជា​ទម្លាប់​អាក្រក់​មួយចំនួន​ដែល​នឹង​នាំអោយ​មាន​ការផ្លាស់ប្តូរ​ជីវិត​របស់​អ្នក​បាន​។​

​ការ​ទំពា​រស្ករ​កៅស៊ូ​៖ ការ​ទំពា​រស្ករ​កៅស៊ូ​គឺ​ជា​ទម្លាប់​មួយ​ល្អ​ចំពោះ​សុខភាព ព្រោះ​វា​ជួយ​បង្កើន​ថាមពល​នៃ​ការចងចាំ និង​សម្អាត​ធ្មេញ​បាន​ស្អាត​ល្អ​។

អាការៈរបស់ជម្ងឺមហារីកថ្លើម

អាការៈមហារីកថ្លើមដំណាក់កាលដំបូងមិនសូវមានភាពច្បាស់លាស់ទេ ភាគច្រើនគឺបង្ហាញឲ្យឃើញនូវអាការៈក្នុងដំណាក់កាលកណ្តាល និងចុងក្រោយ។ ក្នុងជីវភាពប្រចំាថ្ងៃ ភាគច្រើនគឺខកពេល និងមានភាពព្រងើយកន្តើយនូវអាការៈមហារីកថ្លើមដំណាក់កាលដំបូង ចំាដល់ពេលពិនិត្យរួចក៏ជួបប្រទះកើតមានជម្ងឺមហារីកដំណាក់កាលចុងក្រោយបាត់ទៅហើយ។ ដូច្នេះរោគសញ្ញា និងអាការៈមហារីកថ្លើមមានការបង្ហាញឲ្យឃើញអ្វីខ្លះ?
 

ការបង្ហាញឲ្យឃើញនូវរោគសញ្ញានិងអាការៈមហារីកថ្លើម

Monday, August 12, 2013

និយមន័យ «ស្រវឹង» & មិនអាចបង្អង់យូរ

​ស្វែងយល់​អំពី​រោគសញ្ញា​ជំងឺ​ក្រិន​ថ្លើម

ជំងឺ​ក្រិន​ថ្លើម​គឺជា​ស្ថានភាព​ជំងឺ​មួយ​ប្រភេទ​ដែល​សាច់​ថ្លើម​របស់​អ្នក​ប្រែ​ក្លាយទៅជា​សន្លាក ។ ថ្លើម​គឺជា​សិរី​រាង្គ​ដ៏​ធំ​ជាង​គេ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ពោះ​ផ្នែក​ខាងស្តាំ ។ ថ្លើម​មាន​តួនាទី​សំខាន់ៗ​ជាច្រើន​ដូចជា ចំរោះ​សារជាតិ​ពុល​ដែល​មាន​គ្រោះថ្នាក់​ចេញពី​ក្នុង​ខ្លួន លាង​ឈាម និង​ផលិត​សារធាតុ​ដែល​ជំនួយ​ដល់​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​សំខាន់ៗ ។​

​ជំងឺ​ក្រិន​ថ្លើម​កើតឡើង​ដោយសារ​តែ​ថើ្ល​ម​មាន​ការខូចខាត​ជា​លក្ខណៈ​រុំ​ា​រៃ ។

Sunday, August 11, 2013

អាការៈរបស់ជម្ងឺមហារីកសុដន់


មហារីកសុដន់ជាជំងឺមហារីកមួយប្រភេទដែលគេច្រើនជួបប្រទះនៅលើមនុស្សស្រី។ ការយល់ដឹងពីអាការៈនៃជំងឺមហារីកសុដន់អាចជួយអោយអ្នកជំងឺប្រទះឃើញ និង ព្យាបាលទាន់ពេលវេលា។ ជំងឺមហារីកសុដន់ជាជំងឺមហារីកមួយប្រភេទដែលគេច្រើនជួបប្រទះនៅលើមនុស្សស្រី ហើយយោងតាមទិន្នន័យឯកសារខ្លះបង្ហាញថា អត្រាកើតមានជំងឺនេះអាចឈានទៅដល់៧ទៅ១០ភាគរយក្នុងអត្រាកើតជំងឺមហារីកប្រភេទកាចទាំងអស់។

មធ្យោបាយ ៨​យ៉ាង​ដើម្បី​បង្ការ​កុំឲ្យ​ងាប់លិង្គ

ការ​ងាប់​លិង្គ​ត្រូវបាន​គេ​សម្គាល់​ដឹងថា ជាការ​អសមត្ថភាព​ក្នុង​ការទទួលបាន ឬ​រក្សា​ភាព​រឹង​របស់​លិង្គ​ដើម្បី​អាច​សូក​បញ្ចូល​ក្នុង​ទ្វារមាស​បាន ព្រមទាំង​សប្បាយ​ក្នុង​ទំនាក់ទំនង​ផ្លូវភេទ​។ បញ្ហា​មួយ​នេះ​ច្រើនតែ​កើតមាន​លើ​បុរស​ចាប់ពី​អាយុ ៤០​ឆ្នាំ​ឡើង​ទៅ​ប្រមាណ ៥០%​។ មាន​ហេតុផល​មួយចំនួន​សម្រាប់​ករណី​ងាប់​លិង្គ​នេះ​ដូច្នេះ ករណី​ផ្លូវកាយ​គឺ​មាន​បញ្ហា​ទៅ​លើ​ការស្រោចស្រព​ឈាម​ទៅ​ចិញ្ចឹម​លិង្គ និង​ករណី​ផ្លូវចិត្ត​ដូចជា ការ​ថប់​អារម្មណ៍​, ការបាក់​ទឹកចិត្ត និង​ការស្ត្រេស​។

ហ្សែ​ន​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ​ធាត់​ចំពោះ​មនុស្ស​

​អ្នកស្រាវជ្រាវ​បាន​កំណត់​នូវ​ហ្សែ​ន​ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការ​លើស​ទម្ងន់ និង​ធាត់​ចំពោះ​អ្នក​ដែល​មាន​ជំងឺផ្លូវចិត្ត និង​មនុស្ស​ធម្មតា​។​

​វា​ត្រូវ​បាន​គេ​ដឹងថា ហ្សែ​ន CRTC1 ត្រូវបាន​ពាក់ព័ន្ធ​ចំពោះ​ការ​ធា​ត់ និង​លំនឹង​ថាមពល (​កាឡូរី​ដែល​ត្រូវបាន​យក​មក​ដោយ​ការ​ញ៉ាំ និង​ផឹក ទល់​នឹង​កាឡូរី​ដែល​ត្រូវបាន​ដុត​ដោយ​ការធ្វើ​លំ​ហាត់ប្រាណ​) ចំពោះ​សត្វ​, ប៉ុន្តែ​មុខងារ​នេះ​ចំពោះ​មនុស្ស​មិន​ត្រូវបាន​គេ​ដឹង​នៅឡើយ​ទេ​។​

ត្រីមាស

ថ្ងៃ​មួយ​​អ្នក​នេសាទទុរគត​ម្នាក់​​បានឃើញ​ត្រី​តូច​មួយ​​ពណ៌​មាស​នៅ​ជាប់​នឹង​​សំណាញ់​​របស់​គាត់​។​ ​ជិត​ជា​ចម្លែក​អស្ចារ្យត្រី​នោះ​ចេះ​និយាយ​ទៅ​កាន់​បុរស​នោះ។ ត្រី​មាស​នោះ​អង្វរ​អ្នក​នេសាទ​អោយ​ដោះ​លែង​ខ្លួន​ទៅ​វិញ​ទៅ​ នោះ​ត្រី​មាស​នឹង​ផ្តល់​លាភ​សក្ការៈជាទី​គាប់​ចិត្ត​ដល់​អ្នក​នេសាទ។ អ្នក​នេសាទ​ក៏​យល់​ព្រម​លែង​ត្រីមាស​ទៅ​ក្នុង​ទឹក។ ប៉ុន្តែ​ត្រីមាស​បាន​ផ្តាំ​ថា មិន​ត្រូវអោយ​អ្នក​ដទៃ​ដឹង​អំពី​រឿង​នេះ​ឡើ យ។
លុះ​អ្នក​នេសាទ​ត្រប់​មក​ផ្ទះ​វិញ​ស្រាប់​តែ​ឃើញ​ខ្ទម​កំសត់​របស់​ខ្លួន​ក្លាយ​ទៅ​ជា​វិមាន​ដ៏​ស្កឹម​ស្កៃ ​​​ហើយ​ភរិយា​របស់​ខ្លួន​ទៀត​សោត​មាន​សំលៀក​បំពាក់​យ៉ាងស្រស់​ឆើត​ឆាយ​ប្រៀបដូច​ជា​ម្ចាស​ក្សត្រីយ៍។ អ្នក​នេសាទ​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង។

Sunday, August 4, 2013

វីតាមីន D តិចពេក​អាច​ជម្រុញអោយមាន​ពិការភាព​នៅពេល​ដែល​អ្នក​កាន់តែចាស់

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា មនុស្ស​វ័យ​ចំណាស់​ដែល​កង្វះ​វីតាមីន D អាច​តស៊ូ​នឹង​ការធ្វើ​លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ​ដូចជា ការ​ឡើងជណ្តើរ​ជាដើម​។​

​វា​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា ប្រហែលជា​៩០%​នៃ​មនុស្ស​វ័យ​ចំណាស់​មានការ​កង្វះ​វីតាមីន D​។ វីតាមីន ដែល​ជា​ធម្មតា​ត្រូវបាន​ស្រូប​តាមរយៈ​ពន្លឺព្រះអាទិត្យ ឬ​ការ​ញ៉ាំ​អាហារ​នោះ ដើរតួ​សំខាន់​ក្នុង​ការផ្តល់​សុខភាព​ល្អ​ដល់​ឆ្អឹង និង​សាច់ដុំ ហើយ​ការ​កង្វះ​នោះ​អាច​នាំអោយ​មាន​ការថយចុះ​ដង់ស៊ីតេ​របស់​អ្នក​, ខ្សោយ​ដល់​សាច់ដុំ​, មាន​ជំងឺ​ពុក​ឆ្អឹង និង​បាក់ឆ្អឹង​។​

​គួរ​ធ្វើ​តេស្ត​អ្វីខ្លះ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​ឆ្គួតជ្រូក​

ជំងឺ​ឆ្គួត​ជ្រូក​គឺ​ជា​ជំងឺ​ទាក់ទង​នឹង​សរសៃប្រសាទ​កណ្តាល (​ជំងឺសរសៃប្រសាទ​) ដែល​សកម្ម​ផាព​កោសិការ​សរសៃប្រសាទ​ក្នុង​ខួរក្បាល​ត្រូវបាន​រ៉ាំ​ង​ស្ទះ ដែល​ជាហេតុ​នាំ​អោយ​ប្រកាច់​ក្នុងពេល​មាន​អាកប្បកិរិយា​, រោគសញ្ញា និង​អារម្មណ៍​មិន​ធម្មតា​ដូច​ជា​បាត់បង់​ស្មារតី​ជាដើម​។​

Thursday, August 1, 2013

ពេល​សង្ស័យ​មាន​ជំងឺរលាកស្រោមខួ​រ​គួរ​កំណត់​រោគវិនិច្ឆ័យ​អ្វីខ្លះ​?

​គ្រូពេទ្យ​អាច​នឹង​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺរលាកស្រោមខួរ​ក្បាល​ដោយ​ផ្អែក​ទៅលើ​ប្រវត្តិ​ជំងឺ ការពិនិត្យ​លើ​រាងកាយ និង​ការធ្វើ​តេស្ត​រោគ​វិនិច្ឆ័យ ។ ក្នុង​ពេល​ពិនិត្យ​ជំងឺ គ្រូពេទ្យ​ប្រហែលជា​ពិនិត្យ​ទោ​លើ​រោគសញ្ញា​នៃ​ជំងឺ​នៅ​ជុំវិញ​ខួរក្បាល ត្រចៀក បំពង់ក និង​ស្បែក​នៅតាម​ឆ្អឹង​កង​ខ្នង ។ អ្នក ឬ​កូន​របស់​អញ​នក​ប្រហែលជា​ត្រូវ​ធ្វើ​តេស្ត​ដូចខាងក្រោម​៖

មួយ​ថ្ងៃ​ធ្វើ​កិច្ចការ​មាន​ប្រយោជន៍​មួយ



គេ​ថា​សុភមង្គល​កើត​មាន​ក្នុង​ចិត្ត​។ ប្រសិន​បើ​ចិត្ត​ប្រសព្វ​តែ​នឹង​រឿង​ល្អ​ៗ​ជា​រៀង​រាល់​ថ្ងៃ​ មាន​ន័យ​ថា​សុភមង្គល​ក៏​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ​ដែរ។ មនុស្ស​តែង​រីករាយ​កាលណា​គេ​បាន​ធ្វើ​កិច្ចការ​ដែល​ខ្លួន​ពេញ​ចិត្ត​ និង​យល់​ថា​ខ្លួន​បាន​ធ្វើ​ប្រយោជន៍​ជា​រៀង​រាល់​ថ្ងៃ។

រឿង​មនុស្ស​ឆោត​ជិះ​ក្របី​ទូល​ស្រូវ​១​ល្អី

មាន​មនុស្ស​ឆោត​ម្នាក់​ជិះ​ក្របី​ទៅ​ស្រែ​យក​ស្រូវ​១​ល្អី​ទៅ​សាប ចៅ​នោះ​គិត​ថា​អញ ​ជិះ​ក្របីនេះ​វា​ធ្ងន់​ហើយ បើ​ឯង​ដាក់​ស្រូវ​​១​ល្អី​លើខ្នង​វា​ទៀត វារឹត​តែ​ធ្ងន់​គ្នា​ណាស់​ គួរ​តែ​ជួយ​ទូល​វា​កុំ​ឲ្យ​គ្នា​ធ្ងន់​ពេក​ ចៅ​នេះ​គិត​ដូច្នេះ​ហើយ​ទើប​ជិះ​ក្របី​បរ​ទៅកាន់​ស្រែ។

រៀង​​សត្វ​​​ទន្សាយ និង អណ្ដើក​

រឿង​ទន្សាយ និង អណ្ដើកថ្ងៃមួយ ទន្សាយ និង​អណ្តើក ដែលជា​មិត្តសម្លាញ់​នឹង​គ្នា បបួលគ្នា​ស៊ីផឹក ហើយក៏​ទាស់សម្តី​គ្នា។ ទន្សាយ​បាន​និយាយ​បង្អាប់ ឌឺដង​ដាក់​អណ្តើក ហើយ​បបួល​អណ្តើក រត់ប្រណាំង​គ្នា។ អណ្តើក​ដឹងថា ខ្លួន​មិនអាច យកឈ្នះ​ទន្សាយ​បានឡើយ ប៉ុន្តែ​ខ្លួន ជា​អ្នកមាន​អំនួត​ខ្ពស់ ចិត្ត​ឆេវឆាវ ក៏​ទទួលយក​ការប្រកួត​នេះ ហើយក៏​ចាញ់​ដៃ​ទន្សាយ​ទៅ​ហោង។

Wednesday, July 24, 2013

អាហារ​ទប់​ស្កាត់​រោគ​ផ្តា​សាយ

អាហារ​ទាំង​៥​ប្រភេទ​ខាង​ក្រោម​នេះ​វា​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ ឬ​កាត់​បន្ថយ​ឥទ្ធិ​ពល​របស់​រោគ​ផ្តា​សាយ​ដែល​ក្នុង​រដូវ​ភ្លៀង​ធ្លាក់​មាន​សីតុណ្ហ​ភាព​ត្រជាក់ ឬ​ក្តៅ​ប្រែ​ប្រួល​មិន​ទៀង​ទាត់​បែប​នេះ ជា​ឱកាស​ល្អ​បំផុត​សំរាប់​រោគ​ផ្តា​សាយ​ធ្វើ​ការ​រាត​ត្បាត។
១-អាហារ​មាន​រស​ជាតិ​ហឹរ​រួម​ទាំង​គ្រឿង​ទេស​ដូច​ជា​ខ្ទឹម ម្រេច ជួយ​កាត់​បន្ថយ​អាការៈ​តឹង​ច្រមុះ ជួយ​អោយ​ដក​ដង្ហើម​បាន​ធូរ។

ជំងឺឆ្កួតជ្រូក​គួបផ្សំ​នឹង​ជំងឺផ្លូវចិត្ត​ផ្សារ​ភ្ជាប់​នឹង​ការស្លាប់​មុន​អាយុ​


ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា អ្នក​ដែល​មាន​ជំងឺឆ្កួតជ្រូក​គឺ​ហាក់ដូចជា​ស្លាប់​មុន​អាយុ​ជាង​មនុស្ស​ធម្មតា​១១​ដង​។ ហើយ​ការកើនឡើង​ហានិភ័យ​នៃ​ការស្លាប់​មុន​អាយុ​នេះ​គឺ​ខ្ពស់​ក្នុង​ចំនោម​អ្នក​នោះ​មាន​ជំងឺផ្លូវចិត្ត​គួបផ្សំ​ជាមួយ ជាពិសេស​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ជំងឺ​ញៀន​ស្រា និង​ញៀន​សារធាតុ​ញៀន​ដទៃទៀត​។​

​សេណា ហ្វា​ហ្សេ​ល (Seena Fazel)

Saturday, June 15, 2013

រឿង​ អ្នក​ដំណើរ​ពីរ​នាក់​ដណ្តើម​គ្នា​ដេក​កណ្តាល

កាល​ពី​ព្រេង​នាយ មាន​មនុស្ស​ពីរ​នាក់​ដើរ​ទៅ​ផ្លូវ​ឆ្ងាយ ចួន​យប់​ក្នុង​ព្រៃ​ងងឹត​ដើរ​ទៅ​មិន​រួច បបួល​គ្នា​ដេក​ក្នុង​ព្រៃ ។ អ្នក​ទាំង​ពីរ​នាក់ ចង់​ដេក​កណ្តាល​តែ​រៀង​ខ្លួន ប៉ុន្តែ​មិន​ដឹង​គិត​ធ្វើ​ដូច​ម្តេច​នឹង​បាន​ដេក​កណ្តាល ។ បុរស​ទាំង​ពីរ​នាក់​គិត​គ្នា​ថា ” បើ​ដូច្នោះ យើង​ដេក​យក​ជើង​ទល់​គ្នា ” ហើយ​បុរស​ទាំង​នោះ ក៏​ដេក​យក​ជើង​ទល់​គ្នា​ទាំង​ពីរ​នាក់​ទៅ ។

រឿង​មនុស្ស​ឆោត​ជិះ​ក្របី​ទូល​ស្រូវ​១​ល្អី

មាន​មនុស្ស​ឆោត​ម្នាក់​ជិះ​ក្របី​ទៅ​ស្រែ​យក​ស្រូវ​១​ល្អី​ទៅ​សាប ចៅ​នោះ​គិត​ថា​អញ ​ជិះ​ក្របីនេះ​វា​ធ្ងន់​ហើយ បើ​ឯង​ដាក់​ស្រូវ​​១​ល្អី​លើខ្នង​វា​ទៀត វារឹត​តែ​ធ្ងន់​គ្នា​ណាស់​ គួរ​តែ​ជួយ​ទូល​វា​កុំ​ឲ្យ​គ្នា​ធ្ងន់​ពេក​ ចៅ​នេះ​គិត​ដូច្នេះ​ហើយ​ទើប​ជិះ​ក្របី​បរ​ទៅកាន់​ស្រែ។

ចេកជាឱសថសម្រាប់ជួយបំបាត់ជំងឺច្រើនមុខ

ចេកផ្តល់គុណប្រយោជន៍ច្រើនយ៉ាងដូចជា ផ្លែខ្ចី ជួយបំបាត់រោគក្រពះ ឬ ដំបៅក្នុងក្រពះ បំបាត់អាការកូរពោះ អាហារមិនរំលាយ បំបាត់អាការទល់លាមក។ ជ័រចេកស្រស់ត្រូវគេប្រើសម្រាប់ ឃាត់ឈាម ផ្សះដំបៅ បំបាត់ដំបៅថ្មីថ្មោងសត្វល្អិតទិចខាំ ជ្រាំងអណ្តាតខ្មេង។ ត្រយូងចេក ជំនួយទឹកដោះ ជំនួយឈាម សម្បផ្លែចេកប្រើបំបាតកែងជើងប្រះ

ប្រភេទ​អាហារ​ជំនួយ​ដល់​សុខភាព​ផ្លូវចិត្ត​

ប្រភេទ​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​ខួរក្បាល​គឺ​អាស្រ័យ​ទៅលើ​គោលបំណង ដែល​ចង់​ទទួលបាន​។ ចំណុច​ខុសគ្នា​នៃ​សុខភាព​ដំណើរការ​ខួរក្បាល​មាន​ដូច​ជា​ការ​ចងចាំ​ភាព​អំណ​ត់ របស់​ខួរក្បាល​គំនិត​ច្នៃប្រឌិត​និង​ការ​ផ្តោតអារម្មណ៍​។ អាហារ​សម្រាប់​ខួរក្បាល​ដែល​ល្អ​បំផុត​ត្រូវមាន​ផ្ទុក​អង់​ទី​អុក​ស៊ីដង់ វីតាមីន​និង​សារធាតុ​ខនិជ​ដែល​ជួយ​ភ្ញោ​ច​ខួរក្បាល​មាន​សារសំខាន់​ណាស់ សម្រាប់​ដំណើរការ​ខួរក្បាល​និង​ការពារ​ខួរក្បាល​ពី​ការចុះ​ខ្សោយ​ដែល​កើតឡើង ដោយសារ​រ៉ាឌីកាល់​សេរី​ដែល​បំផ្លាញ​ខួរក្បាល​។​

ប្រើ​ថ្នាំ​ព្យាបាល​ហឺត​មិន​មាន​ប្រសិទ្ធិភាព​គួរ​ធ្វើ​យ៉ាងណា​?

អ្នក​គួរតែ​អាច​ធ្វើ​ការគ្រប់គ្រង​បញ្ហា​ហឺ​តរបស់​អ្នក​បាន​។ ការធ្វើ​លំ​ហាត់ប្រាណ​គឺជា​រឿង​សំខាន់​ដើម្បី​អោយមាន​សុខភាព​ល្អ ហើយ​វា​ជា​រឿង​ល្អ​ដែល​អ្នក​ស្រលាញ់​ការរត់​នោះ​។ ដូចនេះ​សូម​ធ្វើការ​ណាត់​ជួប​ជាមួយ​នឹង​គ្រូពេទ្យ និង​ប្រាប់​គាត់​ថា​នឹង​មាន​អ្វី​កើតឡើង​។​
 
​វា​ហាក់ដូចជា​ថា អ្នក​អាច​ត្រូវការ​បន្ថែម​ថ្នាំ​ថ្មី​។ នៅពេល​ដែល​ខ្លួន​របស់​យើង​វិវត្ត​អំឡុង​ពេល​ពេញវ័យ​, វា​ជា​រឿង​ទូទៅ​ចំពោះ​អ្នក​ដែល​មាន​ជំងឺហឺត​ត្រូវ​ការផ្លាស់ប្តូរ​ថ្នាំ​មួយចំនួន​របស់​ពួកគេ​។​

Thursday, June 13, 2013

រឿង បុរសច្រណែននឹងប្រពន្ធ

មានកាល​មួយ​នោះ ​បុរស​ម្នាក់កើត​ក្ដី​នឿយហត់​ ហើយ​ធុញ​ទ្រាន់ចំពោះការងារ​ក្រៅ​ផ្ទះ ផ្ទុយ​ពី​ភរិយា​របស់​គាត់​​ដែល​នៅ​តែ​ផ្ទះ។ ហើយ​អ្វី​ដែល​ធ្វើ​អោយ​គាត់​កាន់​តែច្រណែន​នាង​ទៅ​ទៀត​នោះ គឺ​នាង​នៅ​តែ​ផ្ទះ​ហើយ​ នៅ​មាន​គេ​ប្រារព្ធ​ទិវាសិទ្ធិ​នារី​៨មីនាសំរាប់​នាងថែម​ទៀត។

ម៉ូត​ខោ​ដែល​សាក​សម​សម្រាប់​ស្ត្រី​រាង​តូច​ស្តើង​

នោះ​វា​អាច​ជា​ការលំបាក​បន្តិច ក្នុង​ការជ្រើសរើស​ខោ ឬ សំពត់​មក ស្លៀកពាក់​អោយ​សាក​សម​ទៅនឹង រាង​របស់​នាង និង ជាពិសេស​នោះ​គឺ​អាច​ជួយ បិទបាំង នូវ​កង្វះខាត​សាច់​ត្រង់​ត្រគាក ។ ដូច្នេះ អ្នក​ត្រូវ​មាន​ភាព​ឆ្លាត​វៃ ក្នុង​ការជ្រើសរើស​ម៉ូត អោយ​សាក​សម ទៅ​នឹង​ដងខ្លួន​របស់​អ្នក ។​

ស្ត្រី​មាន​ផ្ទៃពោះ​ជក់បារី និង​ផឹកស្រា​មាន​បញ្ហា​ទេ​?

នៅ​ពេល​ស្ត្រី​មាន​ផ្ទៃពោះ​ផឹកស្រា ជាតិ​ស្រា​នឹង​រត់​ទៅ​ដល់​កូន​យ៉ាង​លឿន​តាមរយៈ​ចរន្ត​ឈាម និង​ទងសុក​។ ស្ត្រី​ដែល​ផឹកស្រា​រហូតដល់ ៦​ដង​ក្នុង​មួយ​ថ្ងៃ​ងាយ​នឹង​ធ្វើអោយ​ទារក​នៅ​ក្នុង​ផ្ទៃ​ប្រឈម​នឹង​ជំងឺ​ចង្កោម​រោគសញ្ញា​កូន​ពុល​នឹង​ជាតិ​អាលកុល​របស់​ស្រា (Fetal Alcohol Syndrome, FAS)​ណាស់ ។ ក្មេង​ដែល​កើត​មក​មាន​ជំងឺ FAS នឹង​ទទួលរង​នូវ​ភាពយឺតយ៉ាវ​ក្នុង​ការលូតលាស់​ខាង​ស្មារតី និង​រាងកាយ​, ឥរិយាបថ​មាន​បញ្ហា និង​ទម្រ​ង​មុខ ព្រមទាំង​បេះដូង​មិន​គ្រប់លក្ខណៈ​។

ភាពស្មោះត្រង់​ជា​មូលដ្ឋានគ្រឹះ​ក្នុងចំណង​អាពាហ៍ពិពាហ៍ដ៏​រឹងមាំ​មួយ​

ការរក្សា​ចំណងអាពាហ៍ពិពាហ៍ អោយបាន​រឹងមាំ គឺ​មិនមែន​គ្រាន់តែ​ជា​ការ រក្សា​កិច្ចសន្យា ជាមួយនឹង នរណាម្នាក់ ដែល​អ្នក​ចាប់ចិត្ត​នោះទេ​។ វា​គឺជា​ចំណង​ពេញ​មួយជីវិត ដែល​គួរតែ​មាន នូវ​ភាព​អំណ​ត់  រហូត​ដល់​ថ្ងៃ​ចុងក្រោយ នៃ​ជីវិត​របស់​គូ​ស្វាមីភរិយា​។ វា​នឹង​មាន​នូវ ឧបសគ្គ​ជាច្រើន ដែល​អាច​នឹង​កើត មាន ហើយ​ពួក​វា​នឹង ធ្វើ​ការសាកល្បង នូវ​ចំណង​មួយ​នេះ ។

Wednesday, June 12, 2013

យល់​ដឹង​ពី​ខួរក្បាល​អាច​នាំ​ទៅ​រក​ជោគជ័យ

ប​ដូចជា​ឃ្លាំង​ស្តុក​ទិន្នន័យ​ដ៏​សំខាន់ ​​និង​ជា​មេបញ្ជាការ​បញ្ជា​ទៅ​លើ​ការ​ធ្វើ​សកម្ម ភាព​របស់​អ្នក ។ ​​ការ​យល់​ដឹង​ពី​ខួរ​ក្បាល​ជា​រឿង​ដ៏​សំខាន់​ដែល​អាច​ជួយ​​ឲ្យ​អ្នក​អាច​​​​កំណត់​គោល ដៅ​ដ៏​ត្រឹមត្រូវ​ឆ្ពោះ​ទៅ​រក​ជោគជ័យ​ជា​ជាង​បរាជ័យ ។ ​​ខាង​ក្រោម​ជា​ចំណុច​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​យល់​ដឹង​ពី​ខួរ​ក្បាល៖​​

រឿង មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិតគ្នា​

កាល​ពី​ព្រេងនាយ មាន​មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា ។ ថ្ងៃមួយ​ចៅ​ទាំង​ពីរ​នាក់​នោះ​បបួល​គ្នា​ទៅ​ដាក់​អន្ទាក់​សត្វ ។ បបួល​គ្នា​ហើយ ដល់​ថ្ងៃ​រសៀលគងភ្នំ​ក៏​នាំគ្នា​ដើរចេញ​ទៅ ។ លុះ​ដល់​ព្រៃ​កន្លែង​ដាក់​អន្ទាក់ អ្នក​មួយ​ថា “​ខ្ញុំ​នឹង​ដាក់​នៅ​គល់ឈៃ​នេះ​ដ្បិតឈើ​នេះ​មាន​ផ្លែ យប់ៗ​សត្វ​ចំណាំតែ​មក​ស៊ី​ផ្លែឈើ​នេះ​” ។ អ្នកមួយ​ឆ្លើយថា “​ខ្ញុំ​នឹង​ដាក់​នៅ​កន្លែង​នេះ​ដែរ ប៉ុន្តែ​ឥឡូវនេះ​បើ​អ្នក​ដាក់​នៅ​គល់ឈើ មាន​តែ​ខ្ញុំ​ដាក់​នៅ​ចុងឈើ ។ រួច​យើង​ចាំ​មើល​ពេល​ព្រឹក​ឡើង​របស់​អ្នកណា​ជាប់​សឹម​ដឹង​” ។ និយាយ​គ្នា​ហើយ ម្នាក់​ដាក់​នៅ​គល់ឈើ ម្នាក់​ឡើង​ដាក់​នៅ​ចុងឈើ​ស្រេច​ហើយ​វិល​មក​ផ្ទះ​វិញ លាគ្នា​ទៅផ្ទះ​ដោយ​ខ្លួន ។​

ការពិត​៧​យ៉ាង​ដែល​អ្នក​មិន​បានដឹង​អំពី​ប្រអប់ជើង​របស់​អ្នក​

តើ​អ្នក​មាន​ដែរ​ធ្វើ​ការថែទាំ និង យកចិត្ត​ដាក់​សម្អាត​ប្រអប់ជើង​របស់​អ្នក​ដែរឬទេ​? ទោះជា​យ៉ាងណាក្តី គេ​ជឿ​ថា មាន​រឿង​ពិត​ទាំង​៧​យ៉ាង ដែល​អ្នក​មិន​ធ្លាប់​ដែល​បានដឹង ពី​ប្រអប់ជើង​របស់​អ្នកនោះ​ទេ ។​

Tuesday, June 11, 2013

ទទួលទាន​ទឹក​ប៉ម​ជាប្រចាំ​អាច​បង្ការ​ជំងឺ​អ្វីខ្លះ​?

១. កាត់​ការបន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​
​ទឹក​ផ្លែ​ប៉ម​ស្រស់ៗ អាច​ជួយ​ការពារកូ​ឡេ​ស្តេ​រ៉ូល មិន​អោយ​ផ្តុំគ្នា​បាន នៅក្នុង​ស​សៃឈាម និង ស​សៃ​អា​ទែបាន​។ កម្រិត​កូ​ឡេ​ស្តេ​រ៉ូល និង ប្លាកែ​ត​ខ្ពស់ នៅក្នុង​ស​សៃ​អាទែ គឺជា​មូលហេតុ​ដ៏​ចំបង​មួយ ដែល​បណ្តាល​អោយ​យើង មាន​ជំងឺ​បេះ​ដូង​បាន​។ ជាមួយនឹង​ការ​ផឹកទឹក​ផ្លែ​ប៉ម​ជាប្រចាំ​នេះ វា​អាច​ជួយ អ្នក ក្នុង​ការកាត់បន្ថយ​បាន នូវ​ឱកាស​នៃ​ការកើតមាន​នូវ​ជំងឺ​បេះដូង​។

គ្រាប់​ផ្លែឈើ​ដែល​ល្អ​ចំពោះ​សុខភាព​រាងកាយ​

ការបន្ថែម​គ្រាប់​ផ្លែឈើ​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​គឺជា​ជម្រើស​ដ៍​ល្អ​មួយ​សម្រាប់​បេះដូង​របស់​អ្នក ហើយ​វា​អាច​បន្ទាប​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ទៀតផង​។ គ្រាប់​ផ្លែឈើ​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ដែល​មាន​អ៊ីត្រូ​ហ្សែ​ន​តិច (unsaturated fats) ដែល​ជា​ជាតិ​ខ្លាញ់​ល្អ​ជួយ​លាង​សម្អាត​សរសៃឈាម​របស់​អ្នក​និង​ជួយ​ឲ្យ​ពោះវៀនធំ​មានដំណើរ​ល្អ​។

ចេញ​មុខ​ដោះ​ស្រាយ​បំណុល​ ព្រោះ​ជា​បង្គោល​គ្រួសារ

ខាង​ក្រោម​នេះ​គឺ​ជា​រឿង​រ៉ាវ​របស់​យុវជន​មួយ​រូប​ ដែល​បាន​រៀប​រាប់​ពី​ការ​​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ចំពោះ​​អ្នក​មាន​គុណ​ទាំង​ពីរ​ និង​បង​ប្អូន​​ប្រុស​ស្រី​​ ក្នុង​នាម​​ជា​បង្គោល​គ្រួសារ។ ​យុវជន​រូប​នេះ​​​បាន​តស៊ូ​ ជម្នះ​ឧបសគ្គ​​បន្តិច​ម្តង​ៗ

រឿង​សត្វ​ទុង​និង​ត្រី​

មាន ​សត្វ​ទុង​១​ដើរ​ស្វែង​រក​ចាប់​ត្រី​ជា​អាហារ លុះ​ហែល​ទៅ​បាន​ឃើញ​ត្រី​ក្អិត​​១ ហែល​នៅ​ខាង​មុខ​ខ្លួន​ ទុង​នោះ​ក៏​ចឹក​ត្រី​ក្អិត​នោះ​បាន​ ទើប​វា​គិត​ថា​អត្មាអញ​នេះ​ជា​បក្សី​រូបធំ ត្រូវ​តែ​បរិភោគ​ត្រី​ធំៗ​យ៉ាង​ត្រី​រស់ ត្រីឆ្តោ ត្រី​ប្រា​ជាដើម​នោះ

ព្រានព្រៃកំសត់

មានបុរសម្នាក់ប្រកបរបរជាព្រានព្រៃបរបាញ់សត្វ។ ថ្ងៃមួយបុរសនោះបានទទួលគ្រោះមរណំដោយពេលកំពុងយឹតធ្នូព្រួញបំរុងបាញ់ប្រហារជីវិតខ្លាកំណាច​មួយក្បាលតែគាប់ជាហេតុអាក្រក់ខ្សែធ្នូត្រូវដាច់​បណ្តាលឲ្យខ្លាដឹងខ្លួនទាន់ ក៏ស្ទុះបោលសំដៅមក​យកជីវិតព្រាននោះ។

Thursday, June 6, 2013

ចំរៀង

ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​អាច​មិនចាំបាច់​ចំពោះ​ការឆ្លង​រោគ​លើផ្លូវ​បង្ហូរទឹក​ម៉ូ​ត្រ​ឬ​?

ការស្រាវជ្រាវ​របស់​ជ​ន​ជាតិ​ហូ​ឡង់​បាន​និយាយថា ស្ត្រី​មួយ​ចំនួន​ដែល​មាន​រោគសញ្ញា​នៃ​ជំងឺឆ្លង​មេរោគ​លើផ្លូវ​បង្ហូរទឹក​ម៉ូ​ត្រ​ប្រហែលជា​អាច​រំលង​ការប្រើ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច និង​អាច​មាន​ភាពប្រសើរឡើង​នៃ​រោគ​សញ្ញា ឬ​ពេល​ខ្លះ​អាច​បាត់​រោគសញ្ញា​តែម្តង​។​​វេជ្ជបណ្ឌិត បាត នូ​ត​ណឺរ៉ុស (Bart Knottnerus) ជា​អ្នកស្រាវជ្រាវ​ដែល​មក​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Academic នៃ​សាកលវិទ្យាល័យ Amsterdam បាន​និយាយថា ចំពោះ​អ្នក​ដែល​មាន​សុខភាព​ល្អ​, ការឆ្លង​មេរោគ​កម្រិត​ស្រាល​ជាច្រើន​អាច​ត្រូវ​បាន​ជារ​សះស្បើយ​ដោយ​ខ្លួនឯង​។

ប្រភេទ​ផ្សេងៗ​នៃ​បញ្ហា​អសម្តត្ថភាព​របស់មេ​ជីវិត​ឈ្មោល​

ចំនួនស្ពែ​មតិច​នៅ​ក្នុង​ទឹកកាម មាន​ជាច្រើន​ប្រភេទ ។ អ្នកវិភាគ​ទឹកកាម​នឹង​ធ្វើ​ការសំរេចចិត្ត ពី​គំរូ​ទឹកកាម​ជាក់​​លាក់​មួយ ថា​តើ​វា​ត្រូវ​នឹង​និយម​ណាមួយ ក្នុងចំណោម​និយមន័យ​ខាងក្រោម​នេះ ។​
  • អវត្តមាន​មេ​ជីវិត​ឈ្មោល ( Azoospermia ) វា​គ្មាន​ស្ពែម​នៅក្នុង​ទឹកកាម​ទាល់តែ​សោះ​។ ពីព្រោះ​តែ​បុរស​មិន​​អាច​ផលិត​ស្ពែម​បាន ដោយសារតែ​គាត់​មាន​ភាព​រាំងស្ទះ ដែល​ប៉ះពាល់​ដល់​ការដឹកជញ្ជូន​របស់​ស្ពែម ឬក៏​គាត់​មិន​អាច​បញ្ចេញ​ទឹកកាម​បាន​។​

ការ​ព្រងើយ​កន្ដើយ​ផ្លូវភេទ

នាងខ្ញុំ​រៀបការ​បាន១៥ឆ្នាំ​មកហើយ គឺ​តាំងពី​នាងខ្ញុំ​អាយុ១៨​ឆ្នាំមក​ម្ល៉េះ។ សព្វថ្ងៃ​នេះស្វាមី​របស់​នាងខ្ញុំ​អាយុ​៤៨​ឆ្នាំហើយ ។ ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ស្វាមី​របស់​នាងខ្ញុំ​ដូចជា​ព្រងើយ​កន្ដើយ​ផ្លូវភេទ​នឹង​នាងខ្ញុំ។ ហេតុអ្វី​ទៅ? គាត់មាន​ស្រីក្រៅ​ឬ?
លោក​ស្រី អ. ស. ថ អាយុ ៣៣ឆ្នាំ ខេត្ដ​បាត់ដំបង
វេជ្ជបណ្ឌិត​យើង

ផ្លែឈើ​​​៤មុខ ជួយប្រដាប់​​​ភេទបុរស មាន​​​សុខភាពល្អ​​ ​រឹងមាំ​​​បានយូរ

សុខភាពប្រដាប់ភេទ ជារឿងសំខាន់ណាស់ សំរាប់មនុស្សប្រុស គ្រប់រូប ។ ដើម្បីឱ្យប្រដាប់ភេទបុរស មានសុខភាពល្អ រឹងមាំ សុភាពបុរសគួរទទួលទាន ផ្លែឈើ ៥

ប្រភេទដូចខាងក្រោម៖
Source: ExchangeRates.org.uk