.jpg)
នៅពេលយើងនិយាយអំពីអត្ថប្រយោជន៍ចំពោះសុខភាពដែលបានមកពីការទទួលទានគ្រាប់ល្ពៅគឺវាមានច្រើនណាស់។ គ្រាប់ល្ពៅសម្បូទៅដោយជាតិស័ង្គសី, ម៉ាញ៉េស្យូម និងវីតាមីន K និង E។ មនុស្សជាច្រើនមិនបានដឹងអំពីរឿងនេះទេ ហើយពួកគេក៏ច្រើនតែបោះបង់គ្រាប់ល្ពៅចោលដែរក្រោយពីពួកគេយកផ្លែល្ពៅទៅចម្អិនរួច។ គ្រាប់ល្ពៅមានប្រយោជន៍ខ្លាំងណាស់ចំពើអ្នកដែលមានជំងឺរយៈពេលយូរអង្វែងដូចជា រលាកសន្លាក់, ជំងឺបេះដូង និង
មហារីក។
រឿមួយដែលត្រូវចងចាំគឺថា ការទទួលទានគ្រាប់ល្ពៅអាចបណ្តាលអោយទល់លាមកបាន។ ដូច្នេះអ្នកគួរតែទទួលទានទឹកអោយបានច្រើននៅពេលញ៉ាំគ្រាប់ល្ពៅ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចំពោះសុខភាពមួយចំនួននៃការទទួលទានគ្រាប់ល្ពៅ។
- បំបាត់ស្ត្រេស៖ សារធាតុគីមីសរសៃប្រសាទប្រឆាំងស្ត្រេស (Anti-stress Neurochemica) ក្នុងគ្រាប់ល្ពៅអាចជួយបំបាត់ភាពថប់អារម្មណ៍ និងបញ្ហាផ្សេងៗដែលទាក់ទងនឹងស្ត្រេសបាន។
- ជំងឺពុកឆ្អឹង៖ គ្រាប់ល្ពៅគឺជាអាហារដ៏មានប្រយោជន៍បំផុតសម្រាប់ស្ត្រីដែលមានជំងឺពុកឆ្អឹង ព្រោះវាផ្ទុកទៅដោយជាតិស័ង្គសីដ៏ច្រើនសម្រាប់បង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងប្រឆាំងនឹងការពុកឆ្អឹងបាន។
- បង្ការជំងឺមហារីក៖ ជំងឺដែលធ្វើអោយមនុស្សស្លាប់ច្រើនជាងគេ និងជួបប្រទះជាញឹកញាប់នោះគឺការរីករាលដាលនៃជំងឺមហារីក។ អត្ថប្រយោជន៍ចំពោះសុខភាពដ៏ល្អបំផុតនៃការទទួលទានគ្រាប់ល្ពៅគឺថា វាអាចជួយបង្ការជំងឺមហារីកបានគ្រប់ប្រភេទ ជាពិសេសជំងឺមហារីកសុដន់ និងមហារីកក្រពេញប្រូស្តាត។
- ជំងឺទឹកនោមផ្អែម៖ គ្រាប់ល្ពៅសម្បូរទៅដោយជាតិអាស៊ីត ដែលអាចជួយអ្នកជំងឺទឹកនោមផ្អែមក្នុងការសម្របសម្រួលអាំងស៊ុយលីន ព្រមទាំងជួយការពារអ្នកជំងឺទឹកនោមផ្អែមពីបញ្ហាតម្រងនោមបានទៀតផង។
- តម្រងនោម៖ អ្នកដែលមានបញ្ហាគ្រួសក្នុងតម្រងនោមគួរតែញ៉ាំគ្រាប់ល្ពៅអោយបានទៀងទាត់ ឬយ៉ាងហោចណាស់ម្តងដែរក្នុងមួយសប្តាហ៍ ព្រោះគ្រាប់ល្ពៅនឹងមានសមត្ថភាពរំលាយគ្រួសបែបធម្មជាតិបាន។
- បំបាត់ការឈឺចាប់៖ សមាសធាតុប្រឆាំងនឹងការរលាករបស់គ្រាប់ល្ពៅនឹងជួយកាត់បន្ថយការឈឺចាប់ និងការរលាកបាន។
- អាហារដ៏ល្អបំផុត៖ គ្រាប់ល្ពៅអាចចាត់ទុកថាជាអាហារដ៏ល្អបំផុត ព្រោះវាជួយបង្កើនថាមពលក្នុងខ្លួនមនុស្ស។
- បេះដូងមានសុខភាពល្អ៖ ចំពោះអ្នកដែលកំពុងតែមានបញ្ហាបេះដូងគួរតែមានទម្លាប់ញ៉ាំគ្រាប់ល្ពៅព្រោះវាវាអាចជួយអោយអ្នកអាចយកឈ្នះជំងឺសរសៃឈាមបេះដូង Coronary និងជំងឺបេះដូង-សរសៃឈាមបាន៕
No comments:
Post a Comment