ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ថ្នាំជំងឺទឹកនោមផ្អែមមួយចំនួនអាចបន្ថយហានិភ័យនៃជំងឺមហារីកចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែម។
អ្នកស្រាវជ្រាវដែលមកពី Cleveland Clinic បានវិភាគលើបុរស និងស្ត្រីជាង២៥.៦០០នាក់ដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ដើម្បីប្រៀបធៀបថាតើប្រភេទពីរក្រុមដែលត្រូវបានប្រើប្រាស់ចំពោះជំងឺទឹកនោមផ្អែមនោះមានឥទ្ធិពលលើជំងឺមហារីកឬយ៉ាងណា។
ថ្នាំរួមមាន insulin sensitizers ដែលបន្ថយកម្រិតជាតិស្ករនៅក្នុងឈាម និងកម្រិតអាំងស៊ុយលីននៅក្នុងដោយបង្កើនការឆ្លើយតបនៃសាច់ដុំ, ខ្លាញ់ និងថ្លើមទៅនឹងថ្នាំអាំងស៊ុយលីន។ ថ្នាំដទៃទៀតដែលត្រូវបានវិភាគ គឺ insulin secretagogues ដែលបន្ថយកម្រិតជាតិស្ករនៅក្នុងឈាមដោយភ្ញោចកោសិកាបែតានៅនឹងលំពែងដើម្បីអោយបង្កើតអរម៉ូនអាំងស៊ុយលីនបន្ថែម។
អ្នកស្រាវជ្រាវបានរកឃើញថា ការប្រើ insulin sensitizers ចំពោះស្ត្រីត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺមហារីកដល់ទៅ២១%បើធៀបទៅនឹងអ្នកដែលប្រើ insulin secretagogues។ លើសពីនេះ, ការប្រើ insulin sensitizers ពិសេសដែលត្រូវបានគេហៅថា thiazolidinedione ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺមហារីកដល់ទៅ៣២%ចំពោះស្ត្រីបើធៀបទៅនឹងអ្នកប្រើ sulphonylurea ដែលជាប្រភេទនៃថ្នាំ insulin secretagogue។
វេជ្ជបណ្ឌិត សានហ្គីតា កាស៊ីយ៉ាប (Sangeeta Kashyap) ជាគ្រូពេទ្យឯកទេសជំងឺក្រពេញបញ្ចេញក្នុង និងជាសាស្ត្រាចារ្យរងខាងផ្នែកវេជ្ជសាស្ត្រនៅវិទ្យាស្ថាន Cleveland Clinic បាននិយាយថា អ្វីដែលការស្រាវជ្រាវនេះបានបង្ហាញយើង គឺថាការប្រើ insulin secretagogues ដើម្បីបង្កើនការផលិតអាំងស៊ុយលីននោះ ផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២។
ផ្ទុយមកវិញ, insulin sensitizers កាត់បន្ថយកម្រិតអាំងស៊ុយលីន និងអាចបន្ថយការលូតលាស់នៃជំងឺមហារីក។ កាស៊ីយ៉ាបបានបន្ថែមថា ជាការពិត, នៅពេលដែលចេញវេជ្ជបញ្ជានៃថ្នាំទឹកនោមផ្អែម, វាជារឿងសំខាន់ដើម្បីគិតពីផលប៉ះពាល់នៃថ្នាំលើការលូតលាស់នៃជំងឺមហារីក។
អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២មានអត្រាខ្ពស់ក្នុងការធ្វើរោគវិនិច្ឆ័យ និងការកើតមានវិញ នៃជំងឺមហារីកជាងអ្នកដែលមានសុខភាពធម្មតា៕
No comments:
Post a Comment