Showing posts with label រឿងនិទាន. Show all posts
Showing posts with label រឿងនិទាន. Show all posts

Saturday, March 29, 2014

Did you understand me?

The following is supposedly a true story. To be included, besides being true, the story is most likely strange, weird, surprising, or funny.

Working at a theater box-office ticket window poses many challenges in dealing with people.



រឿងកែ្អក១ជាកែ្អក១០

កាលពីព្រេងនាយមានមានបុរស២នាក់ ម្នាក់ឈ្មោះអាខិល ម្នាក់ឈ្មោះអាខូច នៅស្រុកទីទៃពីគ្នា គំនិតដោយខ្លួន។ អាខូចជុះអាចម៏ដាក់១ពាង ហើយយកអាចម៏ល័ក្ខបិទភ្ចិតយ៉ាងល្អមិនឲ្យក្លិនចេញក្រៅបាន។ អាខិលធ្វើកាំបិត១ផែ្ល ប៉ុនចង្កឹះអកកំបោរដងប៉ុនកដៃ ស្រោមធំវែងមួយលូក។ អាខិលស្ពាយកំាបិតនោះដើរលក់ អាខូចក៏ពុនពាងអាចម៏ នោះដើរទៅលក់ដែរ។ អាខិលទៅពីនេះ អាខូចមកពីនោះ ជួបគ្នាកណ្តាលផ្លូវ អាខូចពពាយនាយថា "អ្នកអើយ ទិញផ្អករបស់ខ្ញុំទៅពិសារ ផ្អកចាវយ៉ាងល្អ

Monday, March 24, 2014

ពាក្យសន្យារវាងក្អាត់និងដង្កូវ


រឿងក្រុងឧត្តុង្គ

 ទីក្រុងឧត្តុង្គចាប់ផ្តើមសាងឡើងក្នុងសតវត្សទី១៧នៃគ.ស ក្នុងរជ្ជកាលព្រះបាទសមេ្តចព្រះជ័យជេដ្ឋាទី២ ដូចមានចែង ក្នុងព្រះរាជពង្សសាវតាប្រទេសកម្ពុជាតទៅនេះ :
ក្នុងព.ស២១៦៤ គ.ស ១៦៦០ព្រះបាទសមេ្តចព្រះជ័យជេដ្ឋា ជាម្ចាស់ជីវិតលើត្បូង សេ្តចគង់នៅព្រះរាជវាំងល្វាឯម (សៀវភៅពង្សសាវតានៃប្រទេសកម្ពុជារបស់ក្រសួងសុខាធិការបោះពុម្ភផ្សាយ ក្នុងឆ្នាំ១៩៥២ ទំព័រ៥៥ ដាក់វង់ ក្រចកថា (ស្រុកព្រៃល្វាឯម)។

Sunday, March 23, 2014

បុរសល្ងង់ទាំង៤

និពន្ធ​ដោយ Malivan. Posted in រឿងនិទាន
កាលពីព្រេងនាយមានបុរសឆោត៤នាក់ ព្រមពៀ្រងគ្នា ដើររៀនក្តី លុះដើរបានបន្តិចទៅចាប់បានអណ្តើក៥។ បុរស ទាំង៤នាក់នោះក៏យកអណ្តើកនោះមកចែកគ្នា ដល់ចែក​ទៅចែកមកសល់អណ្តើក១។
មនុស្សទាំងអស់មិនសុខចិត្ត តែរៀងខ្លួន ក៏ចែកគ្នាម្តងទៀត ចែកទៅចែកមកសល់ អណើ្តក១ដដែលមិនដឹងគិតធ្វើដូចមេ្តច។ បុរសទាំង៤នាក់នោះទាល់គំនិត​ក៏អង្គុយ មើលមុខគ្នាធ្វើភែ្នកឡីងឡង់។ ក្នុងវេលានោះមានបុរសម្នាក់ទៀតដើរទៅកាន់ទីនោះ ប្រទះនឹង មនុស្សទាំង៤នាក់នោះ ក៏ឈរមើលគេចែកអណ្តើកគ្នា ហើយបុរសនោះ​ឃើញឆោត​ដូច្នោះក៏សើច ហើយនិយាយ នឹងបុរស៤នាក់នោះថា "មើលទៅអ្នកមិន សូវប្រសប់សោះ"។

ចៅសុក្រ ចៅសៅរ៍

  និពន្ធ​ដោយ Malivan. Posted in រឿងនិទាន
កាលពីព្រេងនាយមានមានបុរស២នាក់សំឡាញ់នឹងគ្នា មួយឈ្មោះចៅសុក្រ មួយឈ្មោះចៅសៅរ៍ បានបួសនៅវត្ត មួយជាមួយគ្នា ។ បួសយូរបន្តិច ក៏សឹកមកវិញ ហើយក៏នៅតែជាសំឡាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា "បើអ្នកណាក្រត្រូវ ជួយគ្នា " ហើយបុរសទាំងពីរ នាក់ក៏មានប្រពន្ធកូន នៅរកស៊ីទីទៃរៀងៗខ្លួន ។
     ចៅសុក្រ ទៅរកស៊ីទៅមានទ្រព្យរបស់ច្រើន។ ឯចៅសៅរ៍ ល្ងង់ខ្លៅក្រលំបាក ហើយប្រពន្ធមានសហាយទៀតផង។ ចៅសុក្រ ដឹងថាប្រពន្ធ ចៅសៅរ៍ មានសហាយ​ ហើយក្រលំបាក​ដូច្នោះ  ក៏បបួលចៅសៅរ៍ ទៅរកស៊ី ហើយនិយាយថា " ត្រូវឯងតាមពាក្យអញ " ចៅសៅរ៍​ ក៏ព្រមតាម​ពាក្យចៅសុក្រ។

រឿង មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិតគ្នា​

ខែកញ្ញា 11, 2012 — doc4share
កាល​ពី​ព្រេងនាយ មាន​មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា ។ ថ្ងៃមួយ​ចៅ​ទាំង​ពីរ​នាក់​នោះ​បបួល​គ្នា​ទៅ​ដាក់​អន្ទាក់​សត្វ ។ បបួល​គ្នា​ហើយ ដល់​ថ្ងៃ​រសៀលគងភ្នំ​ក៏​នាំគ្នា​ដើរចេញ​ទៅ ។ លុះ​ដល់​ព្រៃ​កន្លែង​ដាក់​អន្ទាក់ អ្នក​មួយ​ថា “​ខ្ញុំ​នឹង​ដាក់​នៅ​គល់ឈៃ​នេះ​ដ្បិតឈើ​នេះ​មាន​ផ្លែ យប់ៗ​សត្វ​ចំណាំតែ​មក​ស៊ី​ផ្លែឈើ​នេះ​” ។ អ្នកមួយ​ឆ្លើយថា “​ខ្ញុំ​នឹង​ដាក់​នៅ​កន្លែង​នេះ​ដែរ ប៉ុន្តែ​ឥឡូវនេះ​បើ​អ្នក​ដាក់​នៅ​គល់ឈើ មាន​តែ​ខ្ញុំ​ដាក់​នៅ​ចុងឈើ ។ រួច​យើង​ចាំ​មើល​ពេល​ព្រឹក​ឡើង​របស់​អ្នកណា​ជាប់​សឹម​ដឹង​” ។ និយាយ​គ្នា​ហើយ ម្នាក់​ដាក់​នៅ​គល់ឈើ ម្នាក់​ឡើង​ដាក់​នៅ​ចុងឈើ​ស្រេច​ហើយ​វិល​មក​ផ្ទះ​វិញ លាគ្នា​ទៅផ្ទះ​ដោយ​ខ្លួន ។​

Friday, March 21, 2014

មេធាវី​ចិត្ត​ល្អ

ក្រុម​ការងារ​សប្បុរស​ធម៌​ដើម្បី​ការ​ការពារ​ប្រាសាទ​ព្រះវិហារ ​​ក្រោយ​ពី​ពិនិត្យ​មើល​​ទឹក​ប្រាក់​វិភាគ​ទាន​ បាន​មក​ពី​សប្បុរសជននានា​រួច​មក​​ ក៏​រក​ឃើញ​ថា ពួក​គេ​មិន​បាន​​ទទួលវិភាគទានមួយ​កាក់​មួយ​សេន​​ទាល់​តែ​សោះ​​ពី​លោក​ មេធាវីល្បី​ល្បាញ​បំផុត​ប្រចាំ​ក្រុង​។ អ្នក​ទទួល​បន្ទុក​រៃ​អង្គាស បានទូរសព្ទ​ទៅ​ទាក់​ទង​គាត់​ដើម្បី​និយាយ​បញ្ចុះ​បញ្ចូល​អោយ​លោក​មេធាវី​ជួយ ​ផ្តល់​ជា​វិភាគ​ទាន​ខ្លះ។[...]

Saturday, December 14, 2013

រឿងស្នេហាតាមហ្វេសប៊ុក

ខ្ញុំគឺ​ជា​បុរស​ ម្នាក់​ដែល​ ក្រៀមក្រោះ​ បំ​ផុតវ័យរាង ជ្រេរបន្តិចហើយ​ រូបរាងមិនសង្ហា តែក៏មិនជាអន់ប៉ុន្មានដែរ :D តែ​​ក៏​មិន​លាក់​បាំងអ្វីនោះ​ដែរ​ គឺ​តែង​តែ​មាន​ក្មេងស្រីមួយចំនួន​ផ្ញើសារ​តាមរយៈ​ទូ​រស័ព្ទ​ ក៏​មិន​ដឹងដែរថា ពួក​នាង​បាន​លេខខ្ញុំ​នោះ​មក​ពីណា​ដែរ​ក៏មិន​ដឹង! ហិហិហិ (​មិន​មែន​អួត​ទេ​ណា​បាទ​) តែ​នេះ​ចំៗតែ​ម្តងហើយ​ តែធាតុ​ពិត​ត្រូវតែនិ​យាយ​ បើ​លាក់​ទុក​ ខ្លាច​បាប​!

Wednesday, November 27, 2013

ត្រីមាស

ថ្ងៃ​មួយ​​អ្នក​នេសាទទុរគត​ម្នាក់​​បានឃើញ​ត្រី​តូច​មួយ​​ពណ៌​មាស​នៅ​ជាប់​នឹង​​សំណាញ់​​របស់​គាត់​។​ ​ជិត​ជា​ចម្លែក​អស្ចារ្យត្រី​នោះ​ចេះ​និយាយ​ទៅ​កាន់​បុរស​នោះ។ ត្រី​មាស​នោះ​អង្វរ​អ្នក​នេសាទ​អោយ​ដោះ​លែង​ខ្លួន​ទៅ​វិញ​ទៅ​ នោះ​ត្រី​មាស​នឹង​ផ្តល់​លាភ​សក្ការៈជាទី​គាប់​ចិត្ត​ដល់​អ្នក​នេសាទ។ អ្នក​នេសាទ​ក៏​យល់​ព្រម​លែង​ត្រីមាស​ទៅ​ក្នុង​ទឹក។ ប៉ុន្តែ​ត្រីមាស​បាន​ផ្តាំ​ថា មិន​ត្រូវអោយ​អ្នក​ដទៃ​ដឹង​អំពី​រឿង​នេះ​ឡើ យ។
លុះ​អ្នក​នេសាទ​ត្រប់​មក​ផ្ទះ​វិញ​ស្រាប់​តែ​ឃើញ​ខ្ទម​កំសត់​របស់​ខ្លួន​ក្លាយ​ទៅ​ជា​វិមាន​ដ៏​ស្កឹម​ស្កៃ ​​​ហើយ​ភរិយា​របស់​ខ្លួន​ទៀត​សោត​មាន​សំលៀក​បំពាក់​យ៉ាងស្រស់​ឆើត​ឆាយ​ប្រៀបដូច​ជា​ម្ចាស​ក្សត្រីយ៍។ អ្នក​នេសាទ​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ភរិយា​របស់​អ្នក​នេសាទនៅ​មិន​

Thursday, October 10, 2013

រឿងខ្លា ស្វា និងទន្សាយ

មានសត្វខ្លាមួយ វាដាច់សង្វែង ដើររកចាប់អ្វីមិនបានសោះ ខំដើរស្វែងណាស់ៗទៅប្រទះនឹងសត្វអកមួយ កំពុងតែយំឮសូរអកអូៗ ទំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំង ខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថា៖
  • ធ្វើម្ដេចនឹងចាប់អានេះបានហ្ន ! បើវានៅខ្ពស់ម្ល៉េះ ? បើអញឡើងទៅ មុខជាវាឃើញ ហើយហើរទៅកាលណានឹងចាប់វាបាន ?។

រឿង ផ្កាស្រពោន

រឿង ផ្កាស្រពោន ជាអត្ថបទរឿងក្នុងអក្សរសិល្ប៍ខ្មែរ ដែលនិពន្ធដោយ លោកនូ ហាច ក្នុងឆ្នាំ ព.ស 2490 ត្រូវនឹង គ.ស 1948។
សង្ខេប
រទេះភ្លើងបោលលឿនដូចព្យុះកាត់ព្រៃខ្លុង និងព្រិចរត់ឆ្លងអូរ ហើយជ្រែកពុះជើងភ្នំ ដោយបញ្ចេញសន្ធឹកខ្ទ័ររំពងធ្វើឲ្យរញ្ជួយផែនពសុធា។

Tuesday, September 3, 2013

ក្រមុំចូលម្លប់

រឿងនិទានមួយដំណាលថា មានមហាចោរម្នាក់ ពុំមានភរិយាឡើយ គាត់បានសង់ផ្ទះ មួយខ្នងល្អស្អាតនៅក្នុង ព្រៃស្មសាន ដើម្បីទុកដាក់ទ្រព្យរបស់ ខ្លួនមាន មាស ប្រាក់ សំពត់អាវស្បៃជាដើម ដែល ខ្លួនបានទៅលួចប្លន់ពីគេ។ លុះក្រោយមកមហាចោរ ក៏រំ ពឹងគិតថា “អាត្មាអញ មានទ្រព្យសម្បត្តិច្រើនណាស់ តែទាស់ត្រង់គ្មានអ្នក ណានៅ ថែរក្សាសោះ គិតសព្វគ្រប់ទៅ ការប្រឹងប្រែង របស់ អញ នេះ ដូចជាគ្មានបានការអ្វី សោះ! ព្រោះថា បើកាលណា អាត្មាអញស្លាប់ទៅ ទ្រព្យអស់ទាំងនេះ នឹងទៅជារបស់ គ្មានបានការ វាគួរឲ្យស្តាយ ណាស់។ បើមាន ប្រពន្ធកូនគ្រាន់នឹងស៊ីមរតកនេះ អាត្មា អញមិនសូវជា ស្តាយពេកទេ”។គិតហើយ មហាចោរក៏ដើរទៅក្រវែលភូមិអ្នកស្រុក រំពៃគយគន់មើលក្មេងស្រី ប្រុស ដែលកំពុងលេងខ្ញៀវខ្ញា នៅក្រោមប្លប់ឈើ។ ហើយក៏ឃើញនាងតូចម្នាក់ មានរូប ឆោមស្អាតសមរម្យ មានសាច់ឈាមស្រស់ថ្លា ថ្លៃថ្នូរគួរឲ្យស្រឡាញ់ ក៏និយាយ លួង លោមក្មេងនោះឲ្យបែកចេញ ពីពួក្មេងៗ ហើយបញ្ឆោតនាំនាងយក ទៅនៅក្នុង ផ្ទះ របស់ខ្លួន។

Sunday, September 1, 2013

រឿង​សត្វ​ឥន្ទ្រី និង​សត្វ​មាន់​ដែល​មាន​​ន័យ​សម្រាប់​ជីវិត​


ថ្ងៃ​មួយ​​ក្រុម​​ពួក​សត្វ​មាន់ មាន​នាំ​គ្នា​ទាំង​ហ្វូង​ៗ​ បណ្ដើរ​គ្នា​ត្រាច់ចរ​គ្រប់​ទី​កន្លែង​​រហូត​មក​ដល់​ទឹក​ដី​​ដែល​មាន​​​​ស្រូវ​ ធនធាន​ធម្មជាតិ និង​មាន​គ្រប់​អ្វី​ៗ​ទាំង​អស់​។ ស្រាប់​តែ​មាន​ពេល​មួយ​​​​​នោះ​ ក៏​មាន​​សត្វ​ឥន្ទ្រី​បាន​ហោះ​ហើរ​ទៅ​ឆ្ងាយ​បាត់ ដោយ​បន្សល់​តែ​ ពង របស់​វា​​អោយ​នៅ​ក្នុង​សំបុក​​។

Monday, August 19, 2013

ស្មាន់ ទីទុយ អណ្តើក

មានស្មាន់មួយ ទីទុយមួយ អណ្តើកមួយ យកគ្នាជាសំលាញ់ តែងពឹងពាក់គ្នាទៅវិញទៅមក ។ ថ្ងៃមួយស្មាន់ចេញទៅរកស៊ីក៏ជាប់អន្ទាក់ព្រានព្រៃ ។ ទីទុយ និង អណ្តើកបាត់ស្មាន់យូរពេក នាំគ្នាដើររកលុះដល់ជាយព្រៃ ក៏ស្រាប់តែឃើញស្មាន់ជាប់អន្ទាក់ ទើបស្ទុះចូលទៅសួរថា

-             សំលាញ់ ! ហេតុអ្វីក៏អ្នកដើររកស៊ីមិនមើលអន្តរាយ មកឲ្យជាប់អន្ទាក់គេយ៉ាងនេះ ?
               ស្មាន់ក៏ឆ្លើយ ៖
-             ឳ ! សំលាញ់អើយ អញនេះបានជាខុសហើយ ចូរសំលាញ់គិតកែខៃយ៉ាងណាឲ្យអញផងចុះ ។

Friday, August 16, 2013

រឿង​សត្វ​សំពោច​និង​មាន់​ចែ

មាន​សត្វ​សំពោច​មួយ​ដើរ​ទៅ​ឃើញ​មាន់​ចែ​ទំ​លើ​ប្រគាប​ឈើ​មួយ ហើយ​សំពោច​នោះ​ចង់​ស៊ី​មាន់​ទើប​និយាយ​ជា​កលឧបាយ​កុហក​ថា "​នែ​មាន់​ចែ​ជា​សំឡាញ់​!​ អើយ​ឥឡូវ​អញ​កាន់​ព្រះ​អាជ្ញា​ ព្រះ​ជាម្ចាស់​ទ្រង់​ត្រាស់​ឲ្យ​ប្រកាស​ប្រាប់​អស់​បណ្តា​ពួក​សត្វ​ដែល​ជា​ ពៀរ​សត្រូវ​នឹង​គ្នា​នោះ​ថា​ឲ្យ​ព្រម​ព្រៀង​នឹង​គ្នា​ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​កុំ​ឲ្យ​មាន​សត្វ​ណា​យាយី​គ្នា​ឡើយ នែ​មាន់​ចែ​ យើង​បាន​សុខ​សប្បាយ​ហើយ​ ព្រោះ​ព្រះ​ជា​ម្ចាស់​លោក​ប្រោស​តាំង​ច្បាប់​ថ្មី​ថា ឲ្យ​យើង​ជា​នឹង​គ្នា​ ឥឡូវ​នេះ​ខ្ញុំ​យល់ថា បា​ឯង​ក៏​មក​ជា​សំឡាញ់​ដូច​បង​ប្អូន​គ្នា​ពិត​ៗ ចូរ​ឯង​ចុះ​មក​ឲ្យ​គ្នា​ឱប​ថើប​​ជា​ការ​មេត្រី​បន្តិច​ទៅ​អេះ​" ។

រឿង​ខ្មោច​ចូល​ដប​

មានខ្មោច​ប្រុស​មួយ​ ​អាស្រ័យ​ក្នុង​ទី​មួយ​បាន​ឃើញ​ប្រពន្ធ​អ្នក​ចំការ​ម្នាក់​ ​កើត​កួច​ចិត្ត​ប្រតិព័ទ្ធ​ស្រឡាញ់​នាង​នោះ​ ​លុះ​ណា​ប្ដី​នាង​មិន​នៅ​ ​អា​ខ្មោច​នោះ​វា​ប្លែង​កាយ​និមិ្មត​ជា​រូប​ប្តី​នាង​​​ ​ទៅ​ដេក​នឹង​នាង​នោះ​ៗ​ក៍​សំគាល់​ជា​ប្តី​របស់​អាត្មា​ ​មិន​ដឹង​ជា​ខ្មោច​ប្លែង​ឡើយ​ ​ព្រោះ​ដូច​គ្នា​ណាស់​។​
ឯខ្មោច​នោះ​តែ​បាន​ឱកាស​ ​គឺ​អ្នក​ចំការ​មិន​នៅ​ហើយ​ ​វា​ក៍​តែង​ប្លែង​កាយ​ជា​រូប​ប្តី​មក​ដេក​នៅ​នឹង​នាង​ ជា​រឿយ​ៗ

Sunday, August 11, 2013

ត្រីមាស

ថ្ងៃ​មួយ​​អ្នក​នេសាទទុរគត​ម្នាក់​​បានឃើញ​ត្រី​តូច​មួយ​​ពណ៌​មាស​នៅ​ជាប់​នឹង​​សំណាញ់​​របស់​គាត់​។​ ​ជិត​ជា​ចម្លែក​អស្ចារ្យត្រី​នោះ​ចេះ​និយាយ​ទៅ​កាន់​បុរស​នោះ។ ត្រី​មាស​នោះ​អង្វរ​អ្នក​នេសាទ​អោយ​ដោះ​លែង​ខ្លួន​ទៅ​វិញ​ទៅ​ នោះ​ត្រី​មាស​នឹង​ផ្តល់​លាភ​សក្ការៈជាទី​គាប់​ចិត្ត​ដល់​អ្នក​នេសាទ។ អ្នក​នេសាទ​ក៏​យល់​ព្រម​លែង​ត្រីមាស​ទៅ​ក្នុង​ទឹក។ ប៉ុន្តែ​ត្រីមាស​បាន​ផ្តាំ​ថា មិន​ត្រូវអោយ​អ្នក​ដទៃ​ដឹង​អំពី​រឿង​នេះ​ឡើ យ។
លុះ​អ្នក​នេសាទ​ត្រប់​មក​ផ្ទះ​វិញ​ស្រាប់​តែ​ឃើញ​ខ្ទម​កំសត់​របស់​ខ្លួន​ក្លាយ​ទៅ​ជា​វិមាន​ដ៏​ស្កឹម​ស្កៃ ​​​ហើយ​ភរិយា​របស់​ខ្លួន​ទៀត​សោត​មាន​សំលៀក​បំពាក់​យ៉ាងស្រស់​ឆើត​ឆាយ​ប្រៀបដូច​ជា​ម្ចាស​ក្សត្រីយ៍។ អ្នក​នេសាទ​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង។

Thursday, August 1, 2013

រឿង​មនុស្ស​ឆោត​ជិះ​ក្របី​ទូល​ស្រូវ​១​ល្អី

មាន​មនុស្ស​ឆោត​ម្នាក់​ជិះ​ក្របី​ទៅ​ស្រែ​យក​ស្រូវ​១​ល្អី​ទៅ​សាប ចៅ​នោះ​គិត​ថា​អញ ​ជិះ​ក្របីនេះ​វា​ធ្ងន់​ហើយ បើ​ឯង​ដាក់​ស្រូវ​​១​ល្អី​លើខ្នង​វា​ទៀត វារឹត​តែ​ធ្ងន់​គ្នា​ណាស់​ គួរ​តែ​ជួយ​ទូល​វា​កុំ​ឲ្យ​គ្នា​ធ្ងន់​ពេក​ ចៅ​នេះ​គិត​ដូច្នេះ​ហើយ​ទើប​ជិះ​ក្របី​បរ​ទៅកាន់​ស្រែ។
Source: ExchangeRates.org.uk