Showing posts with label សុខភាព. Show all posts
Showing posts with label សុខភាព. Show all posts

Saturday, March 29, 2014

វិធី​ងាយៗ​ក្នុង​ការបញ្ឈប់​ការ​ឆាប់​ចេញ​ទឹកកាម​ពេក​

ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យwww.health.com.kh​
ថ្ងៃទី29 មីនា ឆ្នាំ2014
ការ​ចេញ​របស់​ទឹកកាម​ក្នុងពេល​រួមភេទ​មុនពេល ឬ​ក្រោយ​ពី​សូក​បញ្ចូល​លិង្គ​ភ្លាម​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អា​ការៈឆាប់ចេញ​ទឹកកាម​ពេក​ហើយ​។ ការ​ឆាប់​ចេញ​ទឹកកាម​ពេក​របស់​បុរស​មាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​ទំនាក់ទំនង​ស្នេហា​។ វា​គឺជា​បញ្ហា​សុខភាព​របស់​បុរស តែ​ក៏​មាន​វិធី​ព្យាបាល​ច្រើន​ដែរ​។​

Tuesday, March 25, 2014

​ក្រូចថ្លុង​អាចជួយ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ខ្លាំង​បាន​

​ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យwww.health.com.kh​
ថ្ងៃទី25 មីនា ឆ្នាំ2014
ក្រូចថ្លុង​គឺជា​សមាជិក​មួយ​នៃ​ត្រកូល​ផ្លែឈើ​រស់ជាតិ​ជូ ដែល​មាន​អត្ថប្រយោជន៍​ដ៏​គួរអោយ​ភ្ញាក់ផ្អើ​មួយ​ចំនួន​សម្រា​ប់​អ្នក​ទទួល​ទាន​វា​។ អត្ថប្រយោជន៍​ដល់​សុខភាព​ដែល​គួរអោយ​ចាប់អារម្មណ៍​ទាំងនេះ​មាន​ដូចជា បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​, ពង្រឹង​ដល់​ការរំលាយ​អាហារ​, កាត់បន្ថយ​សញ្ញា​នៃ​ការ​ឆាប់​ចាស់​, បង្ការ​ជំងឺមហារីក​, ការពារ​សុខភាព​បេះដូង​, ជំនួយ​ដល់​ការ​សម្រក​ទម្ងន់ និង​បង្កើន​សុខភាព​មាត់​ធ្មេញ​ផង​ដែរ​។​

Monday, March 24, 2014

​តើ​អ្នក​ចង់​បាន​ត្រគាក​មាន​រាង​ស្លីម​ដែរទេ​?

​ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យwww.health.com.kh​
ថ្ងៃទី24 មីនា ឆ្នាំ2014

ត្រគៀក​គឺជា​តំបន់​ដ៏​មាន​បញ្ហា​មួយ​ដែល​ស្ត្រី​ភាគច្រើន​ពិបាក​នឹង​ដោះស្រាយ​ណាស់​។ ដើម្បី​ទទួលបាន​រាងកាយ​ដ៏​សិច​ស៊ី អ្នក​ត្រូវ​តែ​ធ្វើយ៉ាងណា​អោយ​មាន​ភាពរឹងមាំ និង​តឹង​ណែន​ល្អ​នៅ​តំបន់​នេះ​។ ថ្ងៃនេះ ខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ដើម្បី​អោយ​ត្រគាក​មាន​ភាព​ស៊ិច​ស៊ី និង​ស្លីម​។​

​គោលដៅ​របស់​អ្នក​គួរតែ​ធ្វើ​យ៉ាងណា​ជា​ការរំលាយ​ជាតិ​ខ្លាញ់​

តើ​ការ​ចាស់​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​ដូច​ម្តេចទៅ​?

ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យwww.health.com.kh​
ថ្ងៃទី24 មីនា ឆ្នាំ2014

នៅពេលដែល​មនុស្ស​យើង​ចាស់​ទៅៗ យើង​ក៏​នៅតែ​ទទួលបាន​ភាពសប្បាយ​ពី​ជីវិត​ផ្លូវភេទ​ដែឬ​។ ប៉ុន្តែ​ក្នុង​ករណី​ដែល​មាន​ការប្រែប្រួល​ខាង​ជីវសាស្ត្រ និង​សរីរាង្គ វា​ប្រហែលជា​ប៉ះពាល់​ដល់​គុណភាព​នៃ​ជីវិត​ផ្លូវភេទ​ដែរ ជា​ពិសេស​ពេល​អាយុ​កាន់តែច្រើន​។ ជីវិត​ផ្លូវភេទ​គឺជា​រឿង​សំខាន់​ណាស់​មិន​ខ្វល់​ថា​មាន​អាយុ​ប៉ុណ្ណា​ឡើយ​។ ចូរ​កុំ​ភ្លេច​ហើយ​ចាំ​ថា​ចំណង់​ផ្លូវភេទ​សម្រាប​ភាពស្និទ្ធស្នាល​គឺ​គ្មាន​ដែន​កំណត់​ឡើយ​។ ដូច្នេះ​ហើយ​តើ​ការ​ចាស់​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​ដូច​ម្តេចទៅ​?

រោគសញ្ញា​អ្នក​អាច​មាន​ជំងឺ​ខ្វះ​កោសិកា​ឈាម​ក្រហម​

ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យwww.health.com.kh​
ថ្ងៃទី24 មីនា ឆ្នាំ2014

ជំងឺ​ខ្វះ​កោសិកា​ឈាមក្រហម​(Anemia)​មិនមែន​ជា​ជំងឺ​កើតឡើង​ដោយ​ខ្លួនឯង​នោះ​ទេ​តែ​វា​ជា​លទ្ធផល​មក​ពី​កង្វះ​អាហារូបត្ថម្ភ​។ ទោះជា​យ៉ាងណា​វា​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ដទៃទៀត​ដូច្នេះ​ការ​សម្គាល់​រោគសញ្ញា​ជាក់លាក់​នៃ​ជំងឺ​ខ្វះ​កោសិកា​ឈាមក្រហម​អាចមាន​ផលប្រយោជន៍​។ រោគសញ្ញា​នៃ​ជំងឺ​ខ្វះ​កោសិកា​ឈាមក្រហម​(Anemia)​ធ្ងន់ធ្ងរ​អាច​រួមមាន​បេះដូង​លោត​ញាប់  វិលមុខ ឈឺក្បាល ហ៊ឹង​ត្រចៀក ឆាប់​ខឹង ស្លេក​

Sunday, March 23, 2014

ខ្ញី​មាន​ប្រយោជន៍​ក្នុង​ការបន្ថយ​ការ​រលាក​

ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យwww.health.com.kh​
ថ្ងៃទី23 មីនា ឆ្នាំ2014
ខ្ញី​ក៏​មាន​សមាសធាតុ​ជា​ភ្នាក់ងារ​ប្រឆាំង​ការ​រលាក​ដែរ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ខ្ញី​មាន​ប្រសិទ្ធភាព​ដូច​គ្នា​នឹង​ថ្នាំ Ibuprofen ក្នុង​ការបំបាត់​ការឈឺចាប់​ពេល​មក​រដូវ​ដែរ​។ ខ្ញី​ក៏​ត្រូវបាន​គេ​ប្រាប់​ទៀត​ថា វា​មាន​ប្រសិទ្ធភាព​ក្នុង​ការបន្ថយ​ការឈឺចាប់ និង​ហើម​លើ​អ្នកជំងឺ​ដែល​មាន​អាការៈ​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​, ជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatoid Arthritis និង​ការមិន​ស្រួល​ក្នុង​សាច់ដុំ​ទូទៅ​តែម្តង​៕

Friday, March 21, 2014

តើ​ខ្ញុំ​អាច​សុំ​សម្រាលកូន​ដោយ​ការវះកាត់​បាន​ដែរឬទេ​?

ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យwww.health.com.kh​
ថ្ងៃទី21 មីនា ឆ្នាំ2014
​គ្រូពេទ្យ​មិន​ជម្រុញ​នោះ​ទេ​រហូត​ដល់​ថ្ងៃ​ដែល​កូន​របស់​អ្នក​ត្រូវ​កើត​។ ប៉ុន្តែ​ការ​សម្រាលកូន​ដោយ​ការវះកាត់​ជាធម្មតា​ត្រូវបាន​គេ​ដាក់​ចំពោះ​ស្ត្រី​ដែលៈ​
  • មាន​ហានិភ័យ​ខ្ពស់​
  • ធ្លាប់​ធ្វើការ​សម្រាលកូន​ដោយ​ការវះកាត់​ពីមុន ឬ​ធ្លាប់​មាន​ការវះកាត់​ស្បូន​ពីមុន​
  • មាន​បញ្ហា​នៃ​សុក ដូចជា​សុក​ពាំង​មាត់ស្បូន​ជាដើម​
  • មាន​ភាពមិនធម្មតា​នៃ​កូន​
  • កូន​ដែល​មាន​ទីតាំង​មិន​ត្រឹមត្រូវ​

Sunday, March 9, 2014

ផ្លែ​រ៉ា​ស​បឺរី​អាច​ជួយ​ការពារ​សុខភាព​បេះ​ដូង​បាន​



​អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋានថា សារធាតុ Anthocyanins ដែល​មាន​ក្នុង​ផ្លែ​រ៉ា​ស​បឺរី​នេះ គឺជា​មូលហេតុ​នាំអោយ​បេះដូង​មាន​សុខភាព​ល្អ​។ មជ្ឈមណ្ឌល​សម្រាប់​ការបង្ការ និង​គ្រប់គ្រង​ជំងឺ (CDC) បាន​បញ្ចូល​ជំងឺ​បេះដូង​ជា​មូលហេតុ​ធ្វើ​អោយ​ស្លាប់​ច្រើនជាងគេ​ក្នុង​សហរដ្ឋអាមេរិក​។ ដូច្នេះ​គ្រាន់តែ​បញ្ចូល​ផ្លែ​រ៉ា​ស​បឺរី​ទៅ​ក្នុង​របប​អាហារ​ប្រហែល​ជា​ជួយ​បង្ការ​ជំងឺ​បេះ​ដូង​បាន​ហើយ​៕

ផ្លែ​ទទឹម​ជួយ​បំបាត់​រោគសញ្ញា​រាំងរដូវ​របស់​ស្ត្រី​បាន​

រាងកាយ​របស់​ស្ត្រី​នឹង​ផលិត​អ័រម៉ូន​អេ​ស្ត្រូជែន​ដោយ​ធម្មជាតិ​ពេញ​មួយជីវិត​រហូតដល់​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​រាំងរដូវ ព្រោះ​ពេលនោះ​ការផលិត​របស់​អ័រម៉ូន​អេ​ស្ត្រូជែន​នឹង​ថយ​ចុះ​វិញ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ នៅពេល​ការ​រាំងរដូវ​កើតមាន​ហើយ រាងកាយ​នឹង​ឈប់​ផលិត​អ័រម៉ូន​មួយ​នេះ​តែម្តង​។ ដូច្នេះ​ហេតុ​អ្វី​រឿង​នេះ​ធ្វើអោយ​ប្រឈមមុខ​? អ័រម៉ូន​អេ​ស្ត្រូជែន​ជួយ​អោយ​ឆ្អឹង​មាន​សុខភាព​ល្អ​។ បើសិនជា​គ្មាន​វា​ទេ កំហាប់​ឆ្អឹង​នឹង​បាត់បង់​។

មេរោគ​អ្វីខ្លះ​បង្កអោយមាន​ជំងឺ​រលាក​ទងសួត​?


​បាក់តេរី​ដែល​បង្ក​អោយទៅ​ជា​ជំងឺ​រួមមានៈ​
មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​រលាក​ទងសួត​ស្រួចស្រាល គឺ​ពពួក​មេរោគ​វីរុស​។ មេរោគ influenza, parainfluenza, RSV, rhinovirus, adenovirus និង​មេរោគ corona គឺជា​មេរោគ​ទូទៅ​ជាង​គេ​បំផុត ប៉ុន្តែ​មនុស្ស​ជាច្រើន​ក៏​វិវត្ត​ទៅ​ជា​រោស​ញ្ញាក​ម្រិត​ស្រាល ដែល​បង្ក​ដោយ​មេរោគ​ផ្សេង គឺ​មិន​ដែល​ត្រូវបាន​កត់សម្គាល់​សោះ​។ បាក់តេរី​គឺ​មិនសូវ​ជា​ជួប​នៃ​ភ្នាក់ងារ​បង្ក​អោយ​ទៅជា​ជំងឺ​រលាក​ទងសួត​ស្រួចស្រាវ​នោះទេ​។​

Monday, February 10, 2014

ទារក​កើត​មិន​គ្រប់​ខែ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ជំងឺហឺត​


ការវិភាគ​ថ្មី​មួយ​បាន​បង្ហាញថា ទារក​កើត​មិន​គ្រប់​ខែ​ប្រឈមមុខ​នឹង​ការកើនឡើង​ហានិភ័យ​ក្នុង​ការវិវត្ត​ទៅជា​ជំងឺ​ហឺត និង​ពិបាក​ដកដង្ហើម​នៅពេលដែល​ពួកគេ​កាន់តែ​ធំ​ឡើងៗ​។​

​អ្នកស្រាវជ្រាវ​ដែល​មក​ពី​សាលា​វេជ្ជសាស្ត្រ Harvard, បាន​ពិនិត្យ​លើ​ការស្រាវជ្រាវ​៣០​ដែល​រួមមាន​កុមារ​ប្រហែល​១,៥​លាន​នាក់​។​

ការប្រើ​សំឡី​អនាម័យ​ធ្វើអោយ​ឈឺ​ឬ​?

​ក្មេង​ស្រី​ជា​ច្រើន​សួរ​សំណួរ​នេះ​ដោយសារ​តែ​វា​ហាក់ដូចជា​បារម្ភ​ពី​ការដាក់​អ្វីមួយ​នៅក្នុង​ខ្លួន​របស់​ពួកគេ​។ ជំហាន​ដំបូង​គឺ ដើម្បី​យល់​ពី​អ្វី​ដែល​នឹងមាន​។ លំហូរ​ឈាមរដូវ​ចេញពី​ទ្វារមាស​។ ទ្វា​រមាស គឺ​បើក​ដែល​បន្ត​មាន​នៅក្នុង​ខ្លួន​ដូច​ទៅ​នឹង​បំពង់​។​

​ចំពោះ​ក្មេងស្រី​ភាគច្រើន​, ការដាក់​សំឡី​អនាម័យ​មិន​ធ្វើអោយ​ឈឺ​

​វិធី​ការពារ​ខ្លួន​អ្នក​ពី​ជំងឺ​រលាក​ថ្លើម​ដែល​បណ្តាល​មកពី​ការពុល​


​ជំងឺ​រលាក​ថ្លើម​ដែល​បណ្តាល​មកពី​ការពុល​អ្វីមួយ​គឺជា​ការ​រលាក​ថ្លើម​ដោយសារ​តែ​ប្រតិកម្ម​តប​ទៅ​នឹង​សារធាតុ​មួយចំនួន​ដែល​អ្នក​កំពុង​ប៉ះពាល់​ជាមួយ​។ ជំងឺ​រលាក​ថ្លើម ដោយសារ​តែ​ការពុល​អ្វី​មួយ​អាច​ត្រូវ​បាន​បង្កឡើង​ដោយសា​រគ្រឿង​ស្រវឹង សារធាតុ​គីមី ថ្នាំ ឬ​អាហារ​បំប៉ន​។ នៅក្នុង​ករណី​មួយ​ចំនួន​ជំងឺ​រលាក​ថ្លើម​ដែល​បណ្តាល​មកពី​ការពុល​អ្វីមួយ​មាន​ការរីកចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង ឬ​ថ្ងៃ​នៃ​ការប៉ះពាល់​នឹង​ជាតិពុល​មួយ​នោះ​។ នៅក្នុង​ករណី​ផ្សេង​ទៀត​វា​អាច​កើតមាន​រាប់​ខែ​នៃ​ការប្រើប្រាស់​ជាប្រចាំ​មុនពេល​មាន​រោគសញ្ញា​នៃ​ជំងឺ​រលាក​ថ្លើម​ដែល​បណ្តាល​មកពី​

Saturday, December 14, 2013

ជំងឺផ្តាសាយបក្សី​មិន​ចម្លង​ទៅ​មនុស្ស​ដោយ​ងាយស្រួល​នោះទេ​


​មេរោគ​ផ្តាសាយ H7N9 បាន​សម្លាប់​មនុស្ស​ជាច្រើន​នាក់​នៅក្នុង​ប្រទេស​ចិន​ក្នុង​ដើមឆ្នាំ​នេះ​។ ការវិភាគ​នៃ​គម្រូ​វីរុស​ពី​ការ​ផ្ទុះឡើង​នៃ​ជំងឺ​នេះ​បាន​បង្ហាញថា មេរោគ H7N9 នៅតែ​ត្រូវបាន​សម្របសម្រួល​សម្រាប់​ការចម្លង​ទៅ​បក្សី​, មិន​ចំពោះ​មនុស្ស​នោះ​ទេ​, នេះ​ដោយ​យោង​តាម​អ្នកវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ Scripps​។​

ថ្នាំ​ទឹកនោមផ្អែម​មួយចំនួន​អាច​មាន​ឥទ្ធិពល​លើ​ជំងឺមហារីក​ចំពោះ​ស្ត្រី​

​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ថ្នាំ​ជំងឺ​ទឹកនោម​ផ្អែម​មួយចំនួន​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ចំពោះ​ស្ត្រី​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​។​
​អ្នកស្រាវជ្រាវ​ដែល​មកពី Cleveland Clinic បាន​វិភាគ​លើ​បុរស និង​ស្ត្រី​ជាង​២៥.៦០០​នាក់​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ដើម្បី​ប្រៀបធៀប​ថា​តើ​ប្រភេទ​ពីរ​ក្រុម​ដែល​ត្រូវបាន​ប្រើប្រាស់​ចំពោះ​ជំងឺ​ទឹកនោម​ផ្អែម​នោះ​មាន​ឥទ្ធិពល​លើ​ជំងឺមហារីក​ឬ​យ៉ាងណា​។​

វិធីសាស្ត្រ​មួយចំនួន ដែល​អាច​ជួយ​ប​ងា្ករ​ការ​ស្រមុក​របស់​អ្នក​បាន​


ការ​គេង​ស្រមុក​ជា​ការរំខាន​មួយ​ដល់​អ្នក​ដែល​ដេក​ជាមួយ​នឹង​អ្នក​។ អ្នក​ប្រហែលជា​ចង់ដឹង​មធ្យោបាយ​មួយចំនួន​ដើម្បី​កាត់បន្ថយ​ការ​ស្រមុខ​នេះហើយ​មើលទៅ​។ សូម​សាកល្បង​មធ្យោបាយ​ដូចខាងក្រោម​នេះ​។​
  • ​ចៀសវាង​ការប្រើប្រាស់ គ្រឿង​ស្រវឹង និង ថ្នាំ​ដែល​ធ្វើឱ្យ​ការដកដង្ហើម​របស់​អ្នក​យឺត ដូច​ជា​ថ្នាំ​ងងុយដេក និង ថ្នាំ​រំងាប់​អារម្មណ៍​។​

​តើ​ពិត​ទេ​សិច​អាច​ធ្វើអោយ​មនុស្ស​មួយចំនួន​ឈឺក្បាល​?

ប្រាកដ​ណាស់​។ តាម​វេជ្ជសាស្ត្រ​, បញ្ហា​នេះ​អាច​កើតមាន​លើ​បុរស​ច្រើន​ជាង​ស្ត្រី ដោយសារ​តែ​ជា​ទូទៅ​ស្ត្រី​ងាយ​នឹង​ទទួលរង​ការឈឺ​ក្បាល​នេះ​ច្រើន​ជាង​បុរស​។ ខណៈពេល​ដែល​មិន​មាន​ដឹង​ពី​អ្វី​ដែល​នៅ​ពីក្រោយ​វា​, មនុស្ស​មួយចំនួន​និយាយថា វា​អាច​ត្រូវ​បាន​ទាក់ទង​ទៅ​នឹង​ការប្រែប្រួល​ភ្លាមៗ​ចំពោះ​លំហូរ​ឈាម និង​ការធ្លាក់ចុះ​សម្ពាធ​ឈាម​ក្រោយ​ពី​ដល់​ចំនុច​កំពូល​។ អ្នកខ្លះ​និយាយថា វា​អាច​ជា​លទ្ធផល​នៃ​ការបញ្ចេញ​អរ​ម៉ូ​ន​អាដ្រេ​ណាលីន​ដែល​មាន​នៅក្នុង​ខ្លួន​ច្រើន​អំឡុង​ពេល​សកម្មភាព​ផ្លូវភេទ​។

Thursday, December 5, 2013

ការផឹក​ទឹកដោះគោ​នៅពេល​វ័យ​ជំទង់​មិន​អាច​ការពារ​សុខភាព​ឆ្អឹង​បុរស​បាន​នោះទេ​

ការស្រាវជ្រាវ​ថ្មី​បាន​លើកឡើង​ថា ក្មេងប្រុស​ដែល​ផឹក​ទឹកដោះគោ​ច្រើន​អំឡុង​ពេល​ពេញវ័យ​ជំទង់ មិន​អាច​ឃើញ​ពី​ការធ្លាក់ចុះ​ចំពោះ​ហានិភ័យ​នៃ​ការ​បាក់ឆ្អឹង​នៅពេល​ពេញវ័យ​បាន​នោះ​ទេ​។ ផ្ទុយ​មកវិញ​, ហានិភ័យ​របស់​ពួកគេ​អាច​កើន​ឡើង​វិញ​។​

​ការស្រាវជ្រាវ​ដែល​មិន​ត្រូវ​បាន​សង្កេតឃើញ​ក្នុង​ចំនោម​មនុស្ស​ស្រី​, ត្រូវ​បាន​ពឹងផ្អែក​លើ​ប្រវត្តិ​នៃ​ការ​បាក់ឆ្អឹង​នៃ​បុរស និង​ស្ត្រី​ជនជាតិ​ស្បែក​ស​ជិត ១០០.០០០​នាក់​, ជា​មនុស្ស​វ័យ​កណ្តាល និង​មនុស្ស​ចាស់ ដែលប​មាន​ទម្លាប់នៃ​ការផឹក​ទឹកដោះគោ​នៅពេ​ល​វ័យ​ជំទង់​។​

ចាប់ផ្តើម​ធ្វើ​ចលនា បើ​ចង់​នៅ​ក្មេង​


ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា លំ​ហាត់ប្រាណ​ក្នុង​ចំនោម​មនុស្ស​មាន​វ័យ​ចំណាស់​ជួយ​ការពារ​ជំងឺ​ធ្លាក់​ទឹកចិត្ត​, ជំងឺ​វង្វេង និង​បញ្ហា​សុខភាព​ដទៃទៀត​ដូចជា ជំងឺ​បេះដូង​, ជំងឺមហារីក និង​ជំងឺ​ទឹកនោម​ផ្អែម​។​

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា លំ​ហាត់ប្រាណ​បាន​បង្កើន​ឪ​កាស​អោយ​អ្នក​ដែល​មាន​អាយុ​កាន់តែច្រើន​មាន​សុខភាព​ល្អ​ដល់​ទៅ​៧​ដង​។ វា​មិនយឺត​ពេល​នោះ​ទេ​ក្នុង​ការចាប់ផ្តើម​វា​នោះ​។

ការ​ឈឺទ្រូង​ចំពោះ​ស្ត្រី​មិន​បញ្ជាក់ថា​ជាការ​គាំងបេះដូង​នោះទេ​

ការស្រាវជ្រាវ​ថ្មី​បានអោយដឹងថា ការ​ឈឺទ្រូង​មិនមែនជា​រោគសញ្ញា​ដែល​គ្រូពេទ្យ​អាច​ប្រើ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​យ៉ាង​ត្រឹមត្រូវ​ថា​ស្ត្រី​នឹង​ទទួលរង​នឹង​ការ​គាំងបេះដូង​ធ្ងន់ធ្ងរ​នោះ​ទេ​។​

​អ្នកស្រាវជ្រាវ​ជនជាតិ​ស្វីស​ដែល​មក​ពី​សាកលវិទ្យា​ល័យ​មន្ទីរពេទ្យ Basel បាន​និយាយថា ការសង្កេត​លើ​ស្ត្រី​ប្រហែល​៨០០​នាក់ និង​បុរស​១.៧០០​នាក់​បាន​រកឃើញថា ស្ត្រី​ទំនង​ទទួល​រង​នឹង​ប្រភេទ​ដូចគ្នា​នៃ​ការ​ឈឺទ្រូង​ដូច​ទៅ​នឹង​បុរស​ដែល​កើត​មាន​អំឡុងពេល​គាំងបេះដូង​ដែរ​។​
Source: ExchangeRates.org.uk