Monday, February 10, 2014

ទារក​កើត​មិន​គ្រប់​ខែ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ជំងឺហឺត​


ការវិភាគ​ថ្មី​មួយ​បាន​បង្ហាញថា ទារក​កើត​មិន​គ្រប់​ខែ​ប្រឈមមុខ​នឹង​ការកើនឡើង​ហានិភ័យ​ក្នុង​ការវិវត្ត​ទៅជា​ជំងឺ​ហឺត និង​ពិបាក​ដកដង្ហើម​នៅពេលដែល​ពួកគេ​កាន់តែ​ធំ​ឡើងៗ​។​

​អ្នកស្រាវជ្រាវ​ដែល​មក​ពី​សាលា​វេជ្ជសាស្ត្រ Harvard, បាន​ពិនិត្យ​លើ​ការស្រាវជ្រាវ​៣០​ដែល​រួមមាន​កុមារ​ប្រហែល​១,៥​លាន​នាក់​។​

​ពួកគេ​បាន​រកឃើញថា កុមារ​កើត​មិន​គ្រប់​ខែ (​កើតមុន​៣៧​សប្តាហ៍​នៃ​ការ​មាន​ផ្ទៃពោះ​) គឺមាន​៤៦%​ហាក់ដូចជា​វិវត្ត​ទៅ​ជា​ជំងឺហឺត និង​មាន​ការពិបាក​ដកដង្ហើម​ជាង​កុមារ​ដែល​កើត​ធម្មតា​។ ទារក​ដែល​កើត​គ្រប់​ខែ​ត្រូវ​បាន​ចាត់ទុក​ជា​ទូទៅ​ថា​ប្រហែល ៤០​សប្តាហ៍​នៃ​ការ​មាន​ផ្ទៃពោះ​។​

​ជេស​ភឺ​រ ប៊ីន (Jasper Been) ដែល​មកពី​សាកលវិទ្យាល័យ Maastricht បាន​និយាយថា ទារក​កើត​មិន​គ្រប់​ខែ​ខ្លាំង​មែនទែន (​កើតមុន​៣២​សប្តាហ៍​នៃ​ការ​មាន​ផ្ទៃពោះ​) បាន​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់​, ពោល​គឺ​ជិត​៣​ដង បើ​ធៀប​ទៅ​កុមារ​ដែល​កើត​គ្រប់​ខែ​។​

​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង PLoS Medicine បានបង្ហាញ​ថា ប្រហែល​១១%​នៃ​កុមារ គឺ​កើត​មិន​គ្រប់​ខែ​។​

​អ្នកស្រាវជ្រាវ​បាន​និយាយថា ការស្រាវជ្រាវ​ថ្មីៗ​មិន​គាំទ្រ​ដល់​ការស្រាវជ្រាវ​ពី​មុន​ដែល​លើកឡើងថា ការ​ផ្សារភ្ចាប់​គ្នា​រវាង​ការកើតមិន​គ្រប់​ខែ និង​ការពិបាក​ដកដង្ហើម​ក្លាយ​ជា​មិន​សូវ​ជា​ជួប​នៅពេល ដែល​អាយុ​កាន់តែ​ច្រើន​នោះ​ទេ​។ ជំនួស​នេះ​, ភាពរឹងមាំ​នៃ​ការស្រាវជ្រាវ​នេះ គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ក្រុម​នៃ​អាយុ​លើសពី​១៨​ឆ្នាំ​ឡើង​ដែល​បង្ហាញ​ថា ឥទ្ធិពល​នៃ​ការកើត​មិន​គ្រប់​ខែ​លើ​សួត​ទំនោរ​ជាមាន​ផលវិបាក​រយៈពេល​យូរ​នៃ​ជីវិត​៕

No comments:

Post a Comment

Source: ExchangeRates.org.uk