ប្រាកដណាស់។ តាមវេជ្ជសាស្ត្រ, បញ្ហានេះអាចកើតមានលើបុរសច្រើនជាងស្ត្រី ដោយសារតែជាទូទៅស្ត្រីងាយនឹងទទួលរងការឈឺក្បាលនេះច្រើនជាងបុរស។ ខណៈពេលដែលមិនមានដឹងពីអ្វីដែលនៅពីក្រោយវា, មនុស្សមួយចំនួននិយាយថា វាអាចត្រូវបានទាក់ទងទៅនឹងការប្រែប្រួលភ្លាមៗចំពោះលំហូរឈាម និងការធ្លាក់ចុះសម្ពាធឈាមក្រោយពីដល់ចំនុចកំពូល។ អ្នកខ្លះនិយាយថា វាអាចជាលទ្ធផលនៃការបញ្ចេញអរម៉ូនអាដ្រេណាលីនដែលមាននៅក្នុងខ្លួនច្រើនអំឡុងពេលសកម្មភាពផ្លូវភេទ។ ទោះបីជាអ្នកអាចមិនទទួលរងពីការឈឺក្បាលប្រកាំង, ការឈឺក្បាលពេលរួមភេទត្រូវបានគិតថាត្រូវបានទាក់ទងទៅនឹងសារធាតុគីមីន និងជារឿយៗវាត្រូវបានឆ្លើយតបទៅនឹងការព្យាបាលស្រដៀងគ្នា។ ពាក្យមួយគេថា កុំធានាថា ការឈឺក្បាលដែលអ្នកកមានក្រោយពីរួមភេទ គឺការឈឺក្បាលដោយសារតែរួមភេទអោយសោះ។ អ្នកឯកទេសនិយាយថា ជួនកាល ការរបួសតិចតួចនៅក្នុងខួរក្បាល ឬជំងឺសរសៃឈាមមួចំនួនក៏អាចបណ្តាលអោយឈឺក្បាលដោយរួមភេទផងដែរ។ ដើម្បីរកមើលពីបញ្ហានេះ, សូមកុំវាយតម្លៃដោយខ្លួនអ្នក, សូមទៅជួបនឹងគ្រូពេទ្យ៕
No comments:
Post a Comment