ការគេងស្រមុកជាការរំខានមួយដល់អ្នកដែលដេកជាមួយនឹងអ្នក។ អ្នកប្រហែលជាចង់ដឹងមធ្យោបាយមួយចំនួនដើម្បីកាត់បន្ថយការស្រមុខនេះហើយមើលទៅ។ សូមសាកល្បងមធ្យោបាយដូចខាងក្រោមនេះ។
- ចៀសវាងការប្រើប្រាស់ គ្រឿងស្រវឹង និង ថ្នាំដែលធ្វើឱ្យការដកដង្ហើមរបស់អ្នកយឺត ដូចជាថ្នាំងងុយដេក និង ថ្នាំរំងាប់អារម្មណ៍។
- ការបរិភោគចំណីអាហារឱ្យមានកម្រិត, ការធ្វើលំហាត់ប្រាណ និងការរក្សារឱ្យមានទម្ងន់មួយ ដែលមានសុខភាពល្អ។
- ចូលគេង ឱ្យបានទៀងទាត់រាល់យប់ និង គេងឱ្យបានគ្រប់គ្រាន់ ។ លំនាំនៃការគេងទៀងទាត់ អាចជួយឱ្យអ្នក ដេកបានល្អប្រសើរ ហើយ មានការគេងស្ងប់សា្ងត់ជាច្រើន និងអាចកាត់បន្ថយការស្រមុកបាន។
- អ្នកអាចគេងផ្អៀង ដោយមិនគេងផ្ងារ ព្រោះការគេងផ្ងារ អាចនិងបង្កើនការស្រមុករបស់អ្នកបាន។ អាចព្យាយាមយកខ្នល់កល់ ពីក្រោមខ្នងរបស់អ្នក នេះនឹងអាចជួយ រក្សាអ្នកដោយការដេកផ្ងារ ហើយមិនស្រមុក។
- បញ្ឈប់ការជក់បារី នេះវាអាចជួយកាត់បន្ថយការរលាកនិង ហើមនៅក្នុងផ្លូវដង្ហើម ដែលអាចរួមចំណែកដល់ការរួមតូចនៃផ្លូវដង្ហើមផងដែរ។
- គេងដាក់ក្បាលឱ្យទាបជាងខ្លួន ហើយម្យ៉ាងវាក៏អាចជួយ មិនឱ្យមានការធ្លាក់អណ្តាត ចូលទៅក្នុងបំពង់ក និងអាចធ្វើឱ្យបំពង់ខ្យល់នោះស្ទះ ឬ រួមតូច។
- ការព្យាបាល មិនឱ្យមានបញ្ហាកំណកដង្ហើម ដូចជាតឹងច្រមុះ ដែលបណ្តាលមកពីជំងឺផា្តសាយ ឬ អាឡែរហ្ស៊ី ។ បញ្ហាដង្ហើមនេះ ក៏អាចជាបញ្ហាបង្កើនកត្តានៃការស្រមុកនេះដែរ៕
No comments:
Post a Comment