Thursday, December 5, 2013

ការផឹក​ទឹកដោះគោ​នៅពេល​វ័យ​ជំទង់​មិន​អាច​ការពារ​សុខភាព​ឆ្អឹង​បុរស​បាន​នោះទេ​

ការស្រាវជ្រាវ​ថ្មី​បាន​លើកឡើង​ថា ក្មេងប្រុស​ដែល​ផឹក​ទឹកដោះគោ​ច្រើន​អំឡុង​ពេល​ពេញវ័យ​ជំទង់ មិន​អាច​ឃើញ​ពី​ការធ្លាក់ចុះ​ចំពោះ​ហានិភ័យ​នៃ​ការ​បាក់ឆ្អឹង​នៅពេល​ពេញវ័យ​បាន​នោះ​ទេ​។ ផ្ទុយ​មកវិញ​, ហានិភ័យ​របស់​ពួកគេ​អាច​កើន​ឡើង​វិញ​។​

​ការស្រាវជ្រាវ​ដែល​មិន​ត្រូវ​បាន​សង្កេតឃើញ​ក្នុង​ចំនោម​មនុស្ស​ស្រី​, ត្រូវ​បាន​ពឹងផ្អែក​លើ​ប្រវត្តិ​នៃ​ការ​បាក់ឆ្អឹង​នៃ​បុរស និង​ស្ត្រី​ជនជាតិ​ស្បែក​ស​ជិត ១០០.០០០​នាក់​, ជា​មនុស្ស​វ័យ​កណ្តាល និង​មនុស្ស​ចាស់ ដែលប​មាន​ទម្លាប់នៃ​ការផឹក​ទឹកដោះគោ​នៅពេ​ល​វ័យ​ជំទង់​។​

​ដី​យ៉ាណេ ហ្វេ​សកា​នី​ក (Diane Feskanich) បាន​និយាយថា ខ្ញុំ​មិន​ចាត់ទុក​ការស្រាវជ្រាវ​នេះ​ថា​នឹង​ធ្វើអោយមាន​ការផ្លាស់ប្តូ​រ​ព័ត៌មាន​ជា​សាធារណៈ​បាន​នោះ​ទេ​។ ប៉ុន្តែ​ទោះបីជា​យើង​ពិតជា​សំដៅ​ទៅលើ​ការផឹក​ទឹកដោះ​យ៉ាងណាក៏ដោយ​, ប៉ុន្តែ​យើង​មិន​មាន​ការ​ស្រាវជ្រា​ដែល​បង្ហាញថា អ្នក​ផឹក​ទឹកដោះ​នៅពេល​កុមារ ហើយ​ចាំ​មើល​៥០​ឆ្នាំ ទៅ​៦០​ឆ្នាំ​ក្រោយ​ដើម្បី​មើល​ពី​អ្វី​ដែល​កើតឡើង​អំពី​ការ​បាក់ឆ្អឹង​នោះទេ​។​

​ហ្វេ​សកា​នី​ក ដែល​ជា​សាស្ត្រាចារ្យ​រង​នៅ​សាលា​វេជ្ជសាស្ត្រ Harvard បាន​និយាយថា អ្វី​ដែល​យើង​បាន​រកឃើញ គឺ​មាន​ការភ្ញាក់ផ្អើល​តិចតួច​។ ការផឹក​ទឹកដោះ​អំឡុង​ពេល​វ័យ​ជំទង់​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការកើនឡើង​ហានិភ័យ​នៃ​ការ​បាក់ឆ្អឹង​ក្នុងចំនោម​បុរស ប៉ុន្តែ​មិន​ចំពោះ​ស្ត្រី​នោះទេ​។

​អ្នកស្រាវជ្រាវ​បាន​និយាយថា ទឹកដោះគោ ត្រូវបាន​គេ​ដាក់​លក់​ដូច​ជា​ផ្នែក​មួយ​សំខាន់​នៃ​អាហារ​របស់​មនុស្ស​ពេញវ័យ​។ ការណែនាំ​ថ្មីៗ​ដោយ​ផ្នែក​កសិកម្ម​អាមេរិក​បាន​អោយដឹងថា មនុស្ស​វ័យ​ជំទង់​គួរតែ​ផឹក​ទឹកដោះគោ​យ៉ាងហោចណាស់​៣​កែវ​ក្នុង​មួយថ្ងៃៗ​។​

​អ្នកស្រាវជ្រាវ​បាន​និយាយថា គោលបំនង​នៃ​ការណែនាំ​នេះ គឺ​ដើម្បី​ធានា​ពី​ការលូតលាស់​របស់​ឆ្អឹង និង​សុខភាព​អំឡុង​ពេល​វ័យ​ជំទង់​។​ ​ប៉ុន្តែ​ពួកគេ​ក៏​បាន​និយាយថា ការ​ខ្ពស់​ដែល​អាច​ជម្រុញ​ដោយ​ការផឹក​ទឹកដោះគោ ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​បាក់ឆ្អឹង​។​ ​អ្នកស្រាវជ្រាវ​បាន​វិភាគ​ពី​គម្រូ​នៃ​ទឹកដោះគោ​ដែល​ត្រូវបាន​ផឹក​ដោយ​មនុស្ស​ជំទង់​។​

​អ្នកចូលរួម​ទាំងអស់​គឺជា​ជនជាតិ​ស្បែក​ស ហើយ​មាន​ប្រវត្តិ​ផឹក​ទឹកដោះគោ​នៅពេលដែល​ពួកគេ​អាយុ​១៣​ឆ្នាំ ទៅ​១៨​ឆ្នាំ​។ ​បុរស​ជា​ង​៣៥.០០០​នាក់ និង​ស្ត្រី​ជិត​៦២.០០០​នាក់​ត្រូវបាន​គេ​តាមដាន​អស់​រយៈពេល​២២​ឆ្នាំ​។ អំឡុងពេល​នោះ​, ការ​បាក់ឆ្អឹង​៤៩០​នាក់​បាន​កើតមានឡើង​ក្នុងចំនោម​បុរស និង​ជាង​១.២០០​នាក់​បាន​កើតមានឡើង​ក្នុងចំនោម​ស្ត្រី​។​

​ដំបូង​, អ្នកស្រាវជ្រាវ​បាន​មើល​ទៅ​លើ​ចំនួន​នៃ​កត្តា​ដែល​អាច​ជះឥទ្ធិពល​ដែល​មាន​ដូចជា កត្តា​ចំណីអាហារ​, ទម្ងន់​, ប្រវត្តិ​នៃ​ការជក់បារី​, គម្រូ​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​, ការប្រើ​ថ្នាំ និង​ទម្លាប់​នៃ​ការផឹក​ទឹកដោះគោ​។ បន្ទាប់មក ពួកគេ​បាន​កំណត់​ថា ហានិភ័យ​នៃ​ការបាក់​ឆ្អឹងត្រគាក​ចំពោះ​បុរស បាន​កើនឡើង​៩%​ចំពោះ​អ្នក​ដែល​បាន​ផឹក​ទឹកដោះគោ​ជា​រៀងរាល់ថ្ងៃ​កាលពី​ពេល​វ័យ​ជំទង់​។​

​ទោះជា​យ៉ាងណា​ក៏ដោយ​, មិន​មាន​ការកើនឡើង​ហានិភ័យ​នៃ​ការ​បាក់ឆ្អឹង​ត្រូវ​បាន​ឃើញ​ក្នុង​ចំនោម​ក្មេងស្រី​ដែល​បាន​ផឹក​ទឹកដោះគោ​ច្រើន​នោះ​ទេ​។​ ​នៅពេល​ដែល​អ្នក​មើល​ពី​ភាព​ខុសប្លែកគ្នា​ពី​បុរស និង​ស្ត្រី​, មាន​ហេតុផល​ជាច្រើន​ដែល​ត្រូវ​សួរ​ថា​តើ​មាន​បញ្ហា​មួយចំនួន​ជាមួយ​នឹង​ការស្រាវជ្រាវ​ឬ​យ៉ាងណា​។​

​ដំបូងបង្អស់​, មូលដ្ឋានគ្រឹះ​សរីរៈវិទ្យា​ក្នុងចំនោម​បុរស និង​ស្ត្រី​អាច​មាន​ភាពដូចគ្នា ដោយសារ​តែ​កាល់ស្យូម គឺជា​សារធាតុ​ចម្បង​មួយ​នៅក្នុង​ឆ្អឹង​របស់​យើង​។ តាម​ការស្រាវជ្រាវ​ដោយយោង​តាម​សមាមាត្រ​បានបង្ហាញ​ថា ការផឹក​ទឹកដោះគោ​នឹង​ធ្វើអោយ​បុរស​ខ្ពស់ជាង និង​ទំនោរ​ជា​ងាយ​បាក់ឆ្អឹង​ជាង​ស្ត្រី ប៉ុន្តែ​ការទាក់ទង​ទៅ​នឹង​កម្ពស់ មិនគួរ​ខុសគ្នា​ចំពោះ​បុរស និង​ស្ត្រី​នោះទេ​។​

​គាត់​បាន​និយាយថា វា​មាន​រឿង​ជាច្រើន​ដែល​មនុស្ស​ភេទ​ទាំងពីរ និង​ការនិយាយ​ពី​ឆ្អឹង​, ក្មេងប្រុស និង​ក្មេង​ស្រី​មាន​ការវិវត្ត​ខុសគ្នា​៕

No comments:

Post a Comment

Source: ExchangeRates.org.uk