ការស្រាវជ្រាវថ្មីបានអោយដឹងថា ការឈឺទ្រូងមិនមែនជារោគសញ្ញាដែលគ្រូពេទ្យអាចប្រើដើម្បីធ្វើរោគវិនិច្ឆ័យយ៉ាងត្រឹមត្រូវថាស្ត្រីនឹងទទួលរងនឹងការគាំងបេះដូងធ្ងន់ធ្ងរនោះទេ។
អ្នកស្រាវជ្រាវជនជាតិស្វីសដែលមកពីសាកលវិទ្យាល័យមន្ទីរពេទ្យ Basel បាននិយាយថា ការសង្កេតលើស្ត្រីប្រហែល៨០០នាក់ និងបុរស១.៧០០នាក់បានរកឃើញថា ស្ត្រីទំនងទទួលរងនឹងប្រភេទដូចគ្នានៃការឈឺទ្រូងដូចទៅនឹងបុរសដែលកើតមានអំឡុងពេលគាំងបេះដូងដែរ។
ទោះជាយ៉ាងណាក៏ដោយ, ភាគច្រើនរោគសញ្ញានៃការឈឺទ្រូងដែលត្រូវបានប្រាប់ដោយស្ត្រី មិនអាចប្រាប់ថាមានការគាំងបេះដូងហើយទាត់ចោលពីមូលហេតុដទៃទៀតទេ។
គ្រូពេទ្យបាននិយាយថា ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត JAMA Internal Medicine បានផ្តល់នូវការបង្ហាញថា គ្រូពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់គួរតែប្រើនូវតេស្តមើលបេះដូងដើម្បីធ្វើរោគវិនិច្ឆ័យពីការគាំងបេះដូងនេះ។
វេជ្ជបណ្ឌិត ស៊ូសាន ស្តេនប៊ូម (Suzanne Steinbaum) ដែលមកពីមន្ទីរពេទ្យ Lenox Hill បាននិយាយថា គ្រូពេទ្យអាចធ្វើការខ្លាំងដើម្បីព្យាយាមធ្វើរោគវិនិច្ឆ័យនៃជំងឺបេះដូងតាមរយៈការវាស់ចង្វាក់បេះដូង និងការមើលត្រូប៉ូនីន (troponins) ដោយសារតែមិនមានកម្មវត្ថុទាំងនេះ, វាពិបាកដើម្បីប្រាប់ពីស្ថានភាពបេះដូងរបស់ស្ត្រី។ រោគសញ្ញាមិនលេចចេញអោយយើងដឹងនោះទេ។ យើងត្រូវតែប្រើឧបករណ៍ក្នុងការធ្វើរោគវិនិច្ឆ័យដែលយើងមាន។
ទោះជាយ៉ាងណាក៏ដោយ, គ្រូពេទ្យមួយចំនួនបានបង្ហាញការព្រួយបារម្ភថា ការស្រាវជ្រាវទាំងនេះ នឹងផ្តល់អោយស្ត្រីមិនរវល់ពីការឈឺទ្រូងដែលនឹងត្រូវបញ្ចូនពួកគេមកមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យនោះ។
វេជ្ជបណ្ឌិត នីកា ហ្គូលបឺក (Nieca Goldberg) ជាគ្រូពេទ្យឯកទេសជំងឺបេះដូងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ NYU Langone បាននិយាយថា យើងបានប្រើនូវរោគសញ្ញាដើម្បីព្យាយាមជម្រុញអោយមនុស្សមកមន្ទីរពេទ្យ ប៉ុន្តែយើងមិនដែលធ្វើរោគវិនិច្ឆ័យឃើញពីការគាំងបេះដូងដោយរោគសញ្ញានោះតែមួយមុខនោះទេ។ ប្រសិនបើអ្នកធ្លាប់មានការឈឺទ្រូង, រឿងល្អបំផុតគឺ អ្នកត្រូវទៅមន្ទីរពេទ្យអោយបានឆាប់បំផុតដែលអាចធ្វើទៅបាន៕
No comments:
Post a Comment