Saturday, December 14, 2013

ជំងឺផ្តាសាយបក្សី​មិន​ចម្លង​ទៅ​មនុស្ស​ដោយ​ងាយស្រួល​នោះទេ​


​មេរោគ​ផ្តាសាយ H7N9 បាន​សម្លាប់​មនុស្ស​ជាច្រើន​នាក់​នៅក្នុង​ប្រទេស​ចិន​ក្នុង​ដើមឆ្នាំ​នេះ​។ ការវិភាគ​នៃ​គម្រូ​វីរុស​ពី​ការ​ផ្ទុះឡើង​នៃ​ជំងឺ​នេះ​បាន​បង្ហាញថា មេរោគ H7N9 នៅតែ​ត្រូវបាន​សម្របសម្រួល​សម្រាប់​ការចម្លង​ទៅ​បក្សី​, មិន​ចំពោះ​មនុស្ស​នោះ​ទេ​, នេះ​ដោយ​យោង​តាម​អ្នកវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ Scripps​។​
​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង Science​។​
ការស្រាវជ្រាវ​ថ្មី​មួយ​បានចង្អុលបង្ហាញ​ថា មេរោគ​ផ្តាសាយ​បក្សី H7N9 នៅ​មិនទាន់​មាន​សមត្ថភាព​ដើម្បី​ចម្លង​ទៅ​មនុស្ស​ដោយ​ងាយស្រួល​នោះ​ទេ​។​​ការស្រាវជ្រាវ​នេះ​បាន​ផ្ទុយ​ពី​ការស្រាវជ្រាវ​មួយចំនួន​ពី​មុន​ដែលថា មេរោគ​ផ្តាសាយ H7N9 ជម្រុញ​អោយមាន​ភាព​ធ្ងន់ធ្ងរ​ដែល​បណ្តាល​អោយ​រាលដាល​ពេញ​ពិភពលោក​នោះ​។​

​អៀន វៀល​សាន់ (Ian Wilson) ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​វេជ្ជសាស្ត្រ​បាន​និយាយថា ជា​សំណាង​, មេរោគ​វីរុស H7N9 ហាក់ដូចជា​មិន​ទាន់​សម្រប​ខ្លួន​យ៉ាង​ល្អ​ចំពោះ​ការភ្ជាប់​ទៅនឹង​ខ្លួនប្រាណ​របស់​មនុស្ស​នោះទេ​។​

​ជេម ផូល​សាន់ (James Paulson) បាន​និយាយថា ដោយសារតែ​ការផ្សព្វផ្សាយ​បាន​ត​ភ្ជាប់​ថា មេរោគ H7N9 បាន​សម្រប​ខ្លួន​ទៅ​លើ​ខ្លួន​មនុស្ស​, យើង​មាន​អារម្មណ៍​ថា យើង​គួរតែបង្កើត​នូវ​របាយការណ៍​មួយ​យ៉ាង​ជាក់លាក់​អំពី​រឿងនេះ​។​

​មេរោគ​វីរុស H7N9 បាន​ឆ្លងទៅ​បក្សី​, ដែល​បណ្តាលអោយមាន​រោគសញ្ញា​តិច ឬ​មិន​មាន​រោគសញ្ញា​សោះ​។ រហូតដល់​ឆ្នាំ​នេះ​, មេរោគ​នេះ​មិន​មាន​ការធ្វើ​សេចក្តីរាយការណ៍​ថា​កើតមាន​ចំពោះ​មនុស្ស​នោះ​ទេ​។ ប៉ុន្តែ​ក្នុង​ខែ​កុម្ភៈ​, មនុស្ស​មួយ​ក្រុម​នៅក្នុង​ខេត្ត​ពីរ​នៃ​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន​បាន​ចាប់ផ្តើម​មាន​បញ្ហា​នឹង​មេរោគ​ផ្តាសាយ​បក្សី H7N9 នេះ ហើយ​ភាគច្រើន​នៃ​ពួក​គេ​បាន​ក្លាយជា​ឈឺធ្ងន់ធ្ងរ​។​

​នៅពេល​ដែល​ការផ្ទុះ​ឡើង​នេះ​កើតមាន​ដល់​ចុង​ខែ​ឧសភា​, មាន​១៣២​ករណី​ត្រូវ​បាន​បញ្ជាក់​ដោយ​មន្ទីរ​ពិសោធន៍ និង​៣៧​នាក់​បាន​ស្លាប់​។​ ​ភ្នាក់ងារ​នៃ​សុខភាព​សាធារណៈ​បាន​ធ្វើ​ការប្រកាសអាសន្ន និង​មាន​ការព្រួយបារម្ភ​ថា មេរោគ​ផ្តាសាយ​បក្សី H7N0 អាច​រាលដាល​ពេញ​ពិភពលោក​។​

​វៀល​សាន់​បាន​និយាយថា លទ្ធផល​នេះ​បានបង្ហាញ​ថា យើង​គួរតែ​បន្ត​សង្កេតមើល​នៃ​មេរោគ H7N9 នេះ ហើយ​មើល​ថា​តើ​វា​បណ្តាល​អោយ​មាន​ការប្រែប្រួល​នានា​ដែល​ធ្វើអោយ​ងាយ​រាលដាល​ដល់​មនុស្ស​ឬ​យ៉ាងណា​៕

No comments:

Post a Comment

Source: ExchangeRates.org.uk