នៅពេលដែលមនុស្សយើងចាស់ទៅៗ យើងក៏នៅតែទទួលបានភាពសប្បាយពីជីវិតផ្លូវភេទដែឬ។ ប៉ុន្តែក្នុងករណីដែលមានការប្រែប្រួលខាងជីវសាស្ត្រ និងសរីរាង្គ វាប្រហែលជាប៉ះពាល់ដល់គុណភាពនៃជីវិតផ្លូវភេទដែរ ជាពិសេសពេលអាយុកាន់តែច្រើន។ ជីវិតផ្លូវភេទគឺជារឿងសំខាន់ណាស់មិនខ្វល់ថាមានអាយុប៉ុណ្ណាឡើយ។ ចូរកុំភ្លេចហើយចាំថាចំណង់ផ្លូវភេទសម្រាបភាពស្និទ្ធស្នាលគឺគ្មានដែនកំណត់ឡើយ។ ដូច្នេះហើយតើការចាស់អាចប៉ះពាល់ដល់ជីវិតផ្លូវភេទដូចម្តេចទៅ?
ស្នេហារវាងការរាំងរដូវ និងផ្លូវភេទ
ការកង្វះចំណង់ផ្លូវភេទគឺជាបញ្ហាមួយដែលរំខានដល់មនុស្សជាច្រើន ជាពិសេសពេលរាំងរដូវតែម្តង។ ដោយសារតែការថយចុះរបស់អ័រម៉ូន និងបញ្ហារាងកាយដែលទាក់ទងនឹងផ្លូវភេទ ធ្វើអោយការប្រតិបត្តិផ្លូវភេទអាចនឹងថយចុះ។ ទោះបីជាយ៉ាងណាក៏ដោយ ការ សិក្សានាពេលថ្មីៗនេះបានបញ្ជាក់អោយដឹងថា ផ្នែកជីវសាស្ត្រនៃការរ៉ាំងរដូវគ្រាន់តែជាកត្តាមួយប៉ុណ្ណោះ។ ជាញឹកញាប់ស្ត្រីគឺខ្វះចំណង់ផ្លូវភេទដោយសារតែបញ្ហាសង្គម និងវប្បធម៌ដែលដែលថាការរួមភេទនៅវ័យចំណាស់គឺជារឿងមិនល្អ។ ដូច្នេះហើយ វាគ្មានហេតុផលអ្វីដែលអ្នកមិនអាចមានជីវិតផ្លូវភេទដ៏អស្ចារ្យនៅពេលអាយុកាន់តែច្រើនឡើយ។
ឆាប់ចេញទឹកកាមពេក ឬក្រទទួលបានចំណុចកំពូលក្នុងពេលរួមភេទ ឬមិនអាចទទួលបានចំណុចកំពូលក្នុងពេលរួមភេទមានឥទ្ធិពលមួយទៅលើជីវិតផ្លូវភេទ
ទាំងការឆាប់ចេញទឹកកាមពេក និងមិនអាចឈានដល់ចំណុចកំពូលកំពុងតែក្លាយទៅជាភាពសាំចិត្តមួយសម្រាប់គូស្វាមីគ្រប់រូប។ ការឆាប់ចេញទឹកកាមពេកធ្វើអោយបុរសបាត់បង់ទំនុកចិត្តលើខ្លួនឯង និងខ្លាចការរួមភេទតែម្តង។ ជាលទ្ធផល បុរសដែលមានបញ្ហាឆាប់ចេញទឹកកាមពេកអាចនឹងមិនព្រមរួមភេទទៀត ព្រមទាំងនាំអោយមានបញ្ហាដល់ទំនាក់ទំនងស្នេហាទៀត។ ចំពោះដៃគូរបស់អ្នកដែលក្រ និងមិនអាចទទួលបានចំណុចកំពូលក្នុងពេលរួមភេទ នឹងមានអារម្មណ៍ស្ត្រេស និងមិនមានចំណង់ផ្លូវភេទទៀតផង។
តើអារម្មណ៍ និងរាងកាយក្នុងពេលចាស់ទៅតាមអាយុប៉ះពាល់ដល់ជីវិតផ្លូវភេទដូចម្តេចទៅ?
អារម្មណ៍ និងរាងកាយក្នុងពេលចាស់អាចមានផលអវិជ្ជមានទៅលើជីវិតផ្លូវភេទបានបើសិនជាមិនបានពិនិត្យ និងព្យាបាលទេ។ នៅពេលអាយុច្រើន មនុស្សយើងតែងតែចាប់ផ្តើមមានបន្ទុកក្នុងជីវិតហើយ។ រឿងនេះប្រហែលជានាំអោយមានអារម្មណ៍មិនសប្បាយចិត្តដូចជា ថប់អារម្មណ៍, ស្ត្រេស និងបាក់ទឹកចិត្ត។
ទំនាក់ទំនងរវាងការប្រើថ្នាំ, ការចាស់ និងផ្លូវភេទ
ថ្នាំមួយចំនួនតូចសម្រាបប្រើលើជំងឺដែលទាក់ទងនឹងអាយុ និងបញ្ហារបៀបរស់នៅអាចទៅបំផ្លាញចំណង់ផ្លូវភេទបាន។ ថ្នាំងងុយដេក, ថ្នាំរំងាប់អារម្មណ៍ និងថ្នាំបញ្ចុះសម្ពាធឈាមជាច្រើនត្រូវបានគេដឹងថាមានផលប៉ះពាល់ដល់ចំណង់ផ្លូវភេទ។ បើសិនជាអ្នកកំពុងតែប្រើថ្នាំគ្រប់ប្រភេទ ហើយឃើញថាមានការប្រែប្រួលលើចំណង់ផ្លូវភេទ ចូរកុំអោយមានការអៀនខ្មាសក្នុងការពិគ្រោះជាមួយគ្រូពេទ្យអោយសោះ។
ការថយចុះរបស់អ័រម៉ូនតេស្តូស្តេរ៉ូន និងការចាស់
ជាមួយនឹងការថយចុះអ័រម៉ូនតេស្តូស្តេរ៉ូនដោយសារតែការចាស់ អាចធ្វើអោយមានការប្រែប្រួលច្រើនទាំងចិត្តគំនិត និងរាងកាយ។ វាធ្វើអោយចំណង់ផ្លូវភេទថយចុះ, បាក់ទឹកចិត្ត, ថប់អារម្មណ៍, អស់កម្លាំង, មានបញ្ហាក្នុងការចងចាំ និងពិបាកក្នុងការយកចិត្តទុកដាក់ និងផ្ចង់អារម្មណ៍៕
No comments:
Post a Comment