Monday, March 24, 2014

រោគសញ្ញា​អ្នក​អាច​មាន​ជំងឺ​ខ្វះ​កោសិកា​ឈាម​ក្រហម​

ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យwww.health.com.kh​
ថ្ងៃទី24 មីនា ឆ្នាំ2014

ជំងឺ​ខ្វះ​កោសិកា​ឈាមក្រហម​(Anemia)​មិនមែន​ជា​ជំងឺ​កើតឡើង​ដោយ​ខ្លួនឯង​នោះ​ទេ​តែ​វា​ជា​លទ្ធផល​មក​ពី​កង្វះ​អាហារូបត្ថម្ភ​។ ទោះជា​យ៉ាងណា​វា​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ដទៃទៀត​ដូច្នេះ​ការ​សម្គាល់​រោគសញ្ញា​ជាក់លាក់​នៃ​ជំងឺ​ខ្វះ​កោសិកា​ឈាមក្រហម​អាចមាន​ផលប្រយោជន៍​។ រោគសញ្ញា​នៃ​ជំងឺ​ខ្វះ​កោសិកា​ឈាមក្រហម​(Anemia)​ធ្ងន់ធ្ងរ​អាច​រួមមាន​បេះដូង​លោត​ញាប់  វិលមុខ ឈឺក្បាល ហ៊ឹង​ត្រចៀក ឆាប់​ខឹង ស្លេក​
ស្បែក និង​ការភាន់ច្រលំ​។ កង្វះ​វីតាមីន​B១២ ឬ​កង្វះ​អាស៊ីតហ្វូលិ​ច​(B9)​អាច​បណ្តាល​អោយ​មាត់ និង​អណ្តាត​របស់​អ្នក​ឡើង​ហើម​។ រោគសញ្ញា​ទាំងនេះ​អាច​នឹង​ស្តាប់​ទៅ​គួរអោយខ្លាច ប៉ុន្តែ​ទម្រង់​ជាទូទៅ​បំផុត​នៃ​ជំងឺ​ខ្វះ​កោសិកា​ឈាមក្រហម​(Anemia)​គឺ​មាន​ភាពងាយស្រួល​ក្នុង​ការព្យាបាល ជា​ពិសេស​ប្រសិនបើ​ដឹង​បាន​ឆាប់រហ័ស​។​

​រោគសញ្ញា​នៃ​ជំងឺ​ខ្វះ​កោសិកា​ឈាមក្រហម​(Anemia)​កម្រិត​ស្រាល​ទៅ​មធ្យម​:
  • ខ្សោយ​
  • អស់កម្លាំង​
  • ពិបាក​ដកដង្ហើម​
​រោគសញ្ញា​នៃ​ជំងឺ​ខ្វះ​កោសិកា​ឈាមក្រហម​(Anemia)​ពី​កម្រិត​មធ្យម​ទៅ​ធ្ងន់ធ្ងរៈ​
  • បេះដូង​លោត​ញាប់​
  • វិលមុខ​
  • ឈឺក្បាល​
  • ហ៊ឹង​ត្រចៀក​
  • ស្បែក​ស្លេក​(​ជាពិសេស​បាតដៃ​)
  • ជ្រុះ​សក់​
  • ភាន់​ច្រឡំ​
​រោគសញ្ញា​ជាក់លាក់​នៃ​ជំងឺ​ខ្វះ​កោសិកា​ឈាម​ក្រហម​(Anemia)​ដែល​មក​ពី​ខ្វះ​វីតាមីន​B៩ និង​B១២
  • ហើម​មាត់ ឬ​អណ្តាត​
  • ស្ពឹក ឬ​ចាក់​ឈៀបៗ​
  • ធ្លាក់​ទឹកចិត្ត និង​/​ឬ​ឆាប់​ខឹង​
  • បាត់បង់​ការចងចាំ​៕

No comments:

Post a Comment

Source: ExchangeRates.org.uk