Thursday, March 20, 2014

​ផ្កា​ខាត់ណា​ល្អ​ចំពោះ​សុខភាព​បេះដូង​-​សរសៃឈាម និង​សរសៃឈាម​ខួរក្បាល​

ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យwww.health.com.kh​ថ្ងៃទី16 មីនា ឆ្នាំ2014


តាមរយៈ​វត្តមាន​របស់​សារធាតុ​អង់​ទី​អុក​ស៊ីដង់ និង​ប្រឆាំង​ការ​រលាក​របស់​ផ្កា​ខាត់​ណា វា​ពិតជា​មាន​មុខងារ​ជួយ​ប្រឆាំងនឹង​ជំងឺ​បេះដូង​-​សរសៃឈាម និង​សរសៃឈាម​ខួរក្បាល​បាន​។ ឧទាហរណ៍ ក្នុង​ករណី​ជំងឺ​ក្រិន​រឹង​សរសៃឈាម ដែល​មាន​ការ​រលាក​រ៉ាំរ៉ៃ​ទៅលើ​សរសៃឈាម ហើយ​មាន​ការ​កក​ជាតិ​ខ្លាញ់ ព្រមទាំង​កោសិកា​គ្រាប់​ឈាមស ដែល​ជា​ហេតុនាំអោយ​មុខកាត់​របស់​សរសៃឈាម​នោះ​កាន់តែ​តូច​ទៅៗ​។ ជំងឺ​មួយ​នេះ​ធ្វើអោយ
​ថយចុះ​នូវ​លំហូរ​ឈាម​ទៅកាន់​សរីរាង្គ​សំខាន់ៗ​ដូចជា​ខួរក្បាល (​ដែល​វា​អាច​ទៅ​ជា​ជំងឺ​ដាច់​
សរសៃឈាម​ខួរក្បាល​បាន​), បេះដូង (​នាំ​អោយ​ទៅ​ជា​ជំងឺ​គាំងបេះដូង​) និង​តម្រងនោម (​ដែល​នាំ​អោយ​ទៅ​ជា​ខ្សោយតម្រងនោម​)​។ តាមរយៈ​ការថយចុះ​នៃ​ការ​រលាក ផ្កា​ខាត់ណា​អាច​រក្សា​នូវ​ភាពរឹងមាំ​របស់​សរសៃ​ឈាម និង​លំហូរ​ឈាម​បាន​យ៉ាង​ល្អ​ទៅ​កាន់​សារី​រាង្គ​សំខាន់​របស់​រាងកាយ​។

​អ្នកវិទ្យាសាស្ត្រ​មិនមែន​តែងតែ​ប្រមើ​មើល​លើ​បញ្ហា​បេះដូង​-​សរសៃឈាម​ដូច​មាន​សមាសធាតុ​ការ​រលាក​នោះទេ ប៉ុន្តែ​តួនាទី​នៃ​ការ​រលាក​ដែល​មិន​ត្រូវការ​ក្នុង​ការបង្កើត​ជា​បញ្ហា​ជាច្រើន​សម្រាប់​សរសៃឈាម និងរ​បត់​ឈាមរ​ត់​បាន​ក្លាយទៅជា​មាន​ការយល់ដឹង​កាន់តែ​ខ្លាំង​ទៅលើ​ជំងឺ​បេះដូង​-​សរសៃឈាម​ទៅវិញ​។ ការចាប់អារម្មណ៍​ដ៏​ពិតប្រាកដ​នោះ​គឺជា​សារធាតុ Glucoraphanin របស់​វា​ទៅ​វិញ​ទៅ​។ សារធាតុ​មួយ​នេះ​គឺជា​ប្រភេទ Glucosinolate មួយ​ប្រភេទ​ដែល​អាច​បម្លែង​ទៅជា Isothiocyanate (ITC) Sulforaphane)​។ វា​មិន​ត្រឹមតែ​មាន​សកម្មភាព​ប្រឆាំង​នឹង​ការ​រលាក​ក្នុង​ប្រព័ន្ធ​បេះដូង​-​សរសៃឈាម​ទេ តែ​វា​ក៏​អាច​ជួយ​បង្ការ និង​អាច​អោយ​សរសៃឈាម​ដែល​ខូចៗ​ត្រឡប់​មក​ភាព​ដើម​វិញ​ដែរ​។ វា​ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ Allicin ដែល​ត្រូវបាន​គេ​រកឃើញ​ថា​ជួយ​បន្ថយ​ការកើតមាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​៕

 

No comments:

Post a Comment

Source: ExchangeRates.org.uk