Thursday, March 20, 2014

គួរ​បង្រៀន​កូន​អ្នក​ពី​អាថ៌កំបាំង​ដើម្បី​ចេះ​ស្រឡាញ់​សក់​

​មិន​ខ្វល់​ថា​សក់​របស់​កូន​អ្នក​រួច ឬ​ត្រង់​, ខ្លី ឬ​វែង​, ក្រាស ឬ​ស្តើង​ទេ ការ​ដែល​ថែរក្សា​វា​អោយ​មាន​របៀប​គឺជា​រឿង​សំខាន់ ហើយក៏​មាន​តម្រូវការ​ច្រើន​សម្រាប់​ថែរក្សា​សក់​ក្មេង​ដែរ បើសិន​ជា​អ្នក​ចង់​អោយ​ពួក​គេ​មើល​ទៅ​មាន​សុខភាព​ល្អ និង​ចេះ​គ្រប់គ្រង​។

​បើ​យោង​ទៅតាម​ប្រភេទ​សក់ និង​របៀប​រស់នៅ​របស់​ក្មេង ទម្លាប់​នៃ​ការថែរក្សា​សក់​បរហែលជា​មាន​ការ​ប្រែប្រួល​ទៅតាម​ការថែរក្សា​របស់​ក្មេង​ដូចជា ការ​លាបប្រេង ឬ​កក់​សាប៊ូ​, ការ​សិតសក់ និង​ការ​កាត់សក់​ជាដើម​។

ធ្វើយ៉ាងណា​អោយ​សក់​កូនអ្នកមាន​សំណើម​
វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​ប្រាកដថា កូន​អ្នក​មាន​សក់​ដ៏​ល្អ​បំផុត​នោះ ចូរ​ព្យាយាម​លាប​ប្រេង​សក់​ដែល​ល្អៗ​ទៅ​។ សក់​របស់​ក្មេង​អាច​មាន​ភាព​ស្ងួត​ខ្លាំង ដូច្នេះ​ដើម្បី​ផ្តល់​ជា​ជីវជាតិ និង​សំណើម អ្នក​អាច​បន្ថែម​ប្រេង​អូ​លីវ​ទៅក្នុង​សាប៊ូកក់សក់ និង​ប្រេង​អប់ស​ក់បាន​។

ប្រើ​សាប៊ូ​ដែល​មាន​កម្លាំង​អាស៊ីត​តិចតួច​
ដើម្បី​លាង​សម្អាត​ស​ក់កូន​អ្នក ចូរ​ប្រើ​សាប៊ូ​ដែល​មាន​កម្លាំង​អាស៊ីត​តិចតួច​ដែល​មិន​អាច​ធ្វើអោយ​ឈឺ​ភ្នែក​ពួកគេ​បាន​។ បើសិន​ជា​កូន​អ្នកធំ​គ្រប់គ្រាន់​នឹង​ងូតទឹក​បាន​ហើយ​ដោយ​ខ្លួនឯង​ហើយ ចូរ​បង្រៀន​ពួកគេ​ពី​របៀប​ប្រើ​ចុង​ម្រាមដៃ ចៀសវាង​ការ​ក្រចក​ដើម្បី​ម៉ាស្សា​លើ​ស្បែកក្បាល​។ ចូរ​ព្យាយាម​រក​មើល​សាប៊ូកក់សក់​ដែល​ធ្វើ​ពី​ធម្មជាតិ និង​គ្មាន​សារធាតុ​គីមី​។ ចំនួន​ដង​ដែល​កូន​អ្នក​ត្រូវ​លាង​សម្អាត​សក់​នោះ​អាស្រ័យ​ទៅតាម​ប្រភេទ​សក់​ដែរ ព្រោះ​សក់​ស្ងួត​ប្រហែលជា​ត្រូវការ​កក់​សាប៊ូ​តិច​ជាង​ស​ក់មាន​ជាតិ​ប្រេង​។

​កាត់សក់​ជា​ទៀងទាត់​

​អ្នក​ត្រូវ​តែ​យក​កូន​ទៅ​កាត់សក់​ជា​ទៀងទាត់​បើសិនជា​អ្នក​ចង់​អោយ​សក់​ពួកគេ​មាន​សុខភាព​ល្អ​។ បើសិនជា​កូនស្រី​អ្នក​ចង់ទុក​សក់វែង ចូរ​កាត់​វា​ជា​រៀងរាល់ ៦ ទៅ​៨​សប្តាហ៍​ម្តង​ទើប​កុំអោយ​មាន​ការ​បែក​ចុង​បាន​៕

ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យwww.health.com.kh​ថ្ងៃទី20 មីនា ឆ្នាំ2014

No comments:

Post a Comment

Source: ExchangeRates.org.uk