Sunday, March 23, 2014

វិធីសាស្ត្រ​សម្រាប់​ឪពុកម្តាយ​ក្នុងការ​ធ្វើ​ទំនាក់ទំនង​ដ៏​ល្អ​គួរតែ​ចាប់ផ្តើម​បែបណា​?

ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យwww.health.com.kh​
ថ្ងៃទី23 មីនា ឆ្នាំ2014
ឪពុក​ម្តាយ​ភាគច្រើន​តែងតែ​ចង់អោយ​កូន​របស់​ខ្លួន​មាន​ភាព​លូតលាស់ ដើម្បី​ទទួលបាន​ជោគជ័យ និង​សប្បាយ​ចិត្ត​។ ទោះបីជា​យ៉ាងណា​ក៏ដោយ រឿង​នឹង​អាស្រ័យ​ទៅ​លើ​ជំនាញ​ក្នុងការ​ធ្វើ​ជា​ឪពុក​ម្តាយ​គេ​យ៉ាង​ធំធេង​ណាស់​។ ជំនាញ​ធ្វើ​ជា​ឪពុក​ម្តាយ​គែ​គឺជារ​រឿង​សំខាន់​ណាស់ ហើយ​វា​ក៏​ជា​សមត្ថភាព​មួយ​ក្នុងការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​កូន​ដើម្បី​អោយ​មា​ចរិត​ដ៏​មាន​ប្រសិទ្ធភាព​ដែរ​។​


​ការទំនាក់ទំនង​ចាប់ផ្តើម​ចេញ​ពី​ពេល​ដែល​កូន​ឈាន​ជើង​ចូលទៅក្នុង​ពិភពលោក​នេះ​។ នៅ​ពេល​យក​គេ​ទៅ​អោយ​ម្តាយ​បី សារ​ដែល​ប្រកបដោយ​ផាសុខភាព​នឹង​ត្រូវ​បញ្ជូន​ទៅ​អោយ​ក្មេង​ទើប​នឹង​កើត​នោះ​ហើយ​។ ទារក​ធ្វើ​ទំនាក់ទំនង​ទៅ​តាម​តម្រូវការ​របស់​តាមរយៈ​ការ​យំ​។ ក្នុង​ពេល​ចាប់ផ្តើម ទំនាក់ទំនង​រវាង​ឪពុកម្តាយ និង​កូន​ភាគច្រើន​គឺ​ធ្វើឡើង​តាមរយៈ​សារ​មួយ​ដែល​មិន​ប្រើ​ពាក្យ​សម្តី​និយាយ​ទេ​។ ក្នុងដំណាក់កាល​ភ្លាមៗ​នេះ អ្វី​ដែល​ជា​បញ្ហា​បំផុត​នោះ​គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ធានា​អោយបាន​ថា ពិភពលោក​នេះ​គឺជា​កន្លែង​មាន​សុវត្ថិភាព​ក្នុង​ការរស់នៅ ហើយ​គេ​នឹង​មាន​ការស្រឡាញ់ និង​ថែ​ទាំង​ផងដែរ​៕

No comments:

Post a Comment

Source: ExchangeRates.org.uk