ត្រួតពិនិត្យដោយគ្រូពេទ្យwww.health.com.kh
ថ្ងៃទី21 មីនា ឆ្នាំ2014
គ្រូពេទ្យមិនជម្រុញនោះទេរហូតដល់ថ្ងៃដែលកូនរបស់អ្នកត្រូវកើត។ ប៉ុន្តែការសម្រាលកូនដោយការវះកាត់ជាធម្មតាត្រូវបានគេដាក់ចំពោះស្ត្រីដែលៈ
- មានហានិភ័យខ្ពស់
- ធ្លាប់ធ្វើការសម្រាលកូនដោយការវះកាត់ពីមុន ឬធ្លាប់មានការវះកាត់ស្បូនពីមុន
- មានបញ្ហានៃសុក ដូចជាសុកពាំងមាត់ស្បូនជាដើម
- មានភាពមិនធម្មតានៃកូន
- កូនដែលមានទីតាំងមិនត្រឹមត្រូវ
ទោះបីជាវាអាចកំពុងតែប៉ុនប៉ងសាកល្បងកំនត់ថ្ងៃនៃការកើត ហើយចៀសវាងការឈឺពេលសម្រាល, ការសម្រាលកូនដោយការវះកាត់មិនគួរធ្វើភ្លាមៗនោះទេ។ ការសម្រាលកូនដោយការវះកាត់ត្រូវបានគេចាត់ទុកថាជាការវះកាត់មួយធំ ហើយដូចទៅនឹងការវះកាត់ដទៃទៀតដែលមានហានិភ័យខ្ពស់ជាមួយនឹងៈ
- ការហូរឈាម
- ការឆ្លងមេរោគ
- ការប៉ះទៅលើពោះវៀន ឬប្លោកនោម
- មានប្រតិកម្មទៅនឹងថ្នាំ
- កំណកឈាម
- ស្លាប់ (កម្រកើតមាន)
- គ្រោះថ្នាក់ទៅលើកូន
ហានិភ័យដទៃទៀតនៃការសម្រាលកូនដោយការវះកាត់ដែលមិនសំខាន់ ការសម្រាលកូនមិនគ្រប់ខែ។ ហេតុអ្វី? ដោយសារតែថ្ងៃដែលគេរំពឹងថាសម្រាលអាចខុស។ ថ្ងៃនោះ គឺ៤០សប្តាហ៍ពីការបាត់រដូវដំបូង។ ប្រសិនបើអ្នកសម្រាលកូននៅថ្ងៃដែលរំពឹងទុក, កូនរបស់អ្នកគឺអាយុប្រហែល៣៨សប្តាហ៍ នេះដោយសារតែស៊ុតរបស់អ្នកមិនក្លាយជាបង្កកំណើតរហូតប្រហែល២សប្តាហ៍ក្រោយពីចាប់ផ្តើមមានរដូវចុងក្រោយ។
ស្ត្រីដែលមានរដូវមិនទៀងទាត់ ឬមានការហូរឈាមនៅត្រីមាសដំបូងអាចមានកំហុសនៃការមើល។ ទោះបីជាអេកូអាចជួយធ្វើអោយវាកាន់តែកៀកគ្នាក៏ពិតមែន, ប៉ុន្តែថ្ងៃដែលត្រូវបានប៉ាន់ស្មានអាចខុសគ្នាប៉ុន្មានសប្តាហ៍។
ទារកដែលកើតមិនគ្រប់ខែយឺត ជាទូទៅមានសុខភាពល្អធម្មតា ប៉ុន្តែអាចមានបញ្ហាមួយចំនួនដូចជា ការចេញលឿង, បញ្ហានៃការបៅ, បញ្ហានៃដង្ហើម ឬភាពលំបាកនឹងការរក្សាសីតុណ្ហភាពនៃខ្លួន។
ទោះបីជាការសម្រាលដោយធម្មជាតិអាចហាក់ដូចជាគួរអោយខ្លាច និងមិនអាចព្យាករណ៍បាននោះ, ការសម្រាលកូនតាមទ្វារមាសជាធម្មតាមានហានិភ័យតិចជាងការសម្រាលកូនដោយការវះកាត់។ លើសពីនេះ, អ្នកអាចទៅផ្ទះលឿនជាង និងឆាប់ជាជាមួយនឹងការសម្រាលកូនតាមធម្មជាតិ៕

No comments:
Post a Comment