ត្រួតពិនិត្យដោយគ្រូពេទ្យwww.health.com.kh
ថ្ងៃទី21 មីនា ឆ្នាំ2014
ទឹកខ្មេះមានប្រវត្តិដ៏យូរលង់ណាស់មកហើយក្នុងការជួយព្យាបាលលើជំងឺមួយចំនួនដូចជាជំងឺរាក់ស៊ីធ្មេញ ជំងឺអាសន្នរោគ ខាន់សាក់ គ្រុណក្តៅខ្លាំង រាគមួល ជំងឺរលាកផ្លូវទឹកនោម រលាក សាច់បំពង់ក ស្អកក ការរលាកខាងក្រៅ ខ្ទាំសាច់ ការរងរបួសលើសន្លាក់ ស្មារតីស្ពឹកស្រពន់ ធាត់ ជំងឺហឺត កន្តួលលើស្បែក ការពុលអាហារ ឈឺនៅលើចុងដង្ហើម ក្រចកផុយ និងដង្ហើមធំ ក្លិនជាដើម...។ វិទ្យាសាស្ត្រសម័យទំនើបមិនគាំទ្រការប្រើប្រាស់តាមបែបប្រពៃណីទាំងនេះចំ ពោះទឹកខ្មេះនោះទេ ប៉ុន្តែអត្ថបទនេះផ្តល់ជូននូវអត្ថប្រយោជន៏នៃទឹកខ្មេះដែលហាក់ដូចជាគ្មានទីបញ្ចប់ទេក្នុងការព្យាបាលជំងឺ។ យើងនឹងចាប់ផ្តើមជាមួយនឹងការឈឺចាប់ខ្លាំង និងការឈឺល្មមៗ ៖
- ឈឺចង្កេះ ត្រាំនៅក្នុងអាងទឹកក្តៅ និងទឹកខ្មេះ២ពែងសម្រាប់៣០នាទីនឹងជួយបន្ថយការ ឈឺចាប់ចង្កេះតិចតួច និងបន្ធូរសាច់ដុំដែលឈឺ។
- ការរលាកទ្រនាប់សន្លាក់ៈ កំដៅទឹកខ្មេះផ្លែប៉ោម១ពែង និងបន្ថែមម្រេច១មួយស្លាបព្រា កាហ្វេក្នុងពេលកំពុងពុះ។ ទុកល្បាយនេះអោយត្រជាក់ហើយបន្ទាប់មកដាក់វាសង្កត់ ទៅលើកន្លែងដែលរងការប៉ះពាល់ ។ ធ្វើអោយប្រាកដថាម្រេចមិនរលាកស្បែករបស់ អ្នក។ ការសង្កត់បែបនេះធ្វើអោយកន្លែងនេះមានអារម្មណ៍ថាក្តៅ ប៉ុន្តែមិនធ្វើអោយ រលាកនោះទេ។
- ការឈឺក្បាលៈ ដើម្បីបន្ធូរបន្ថយការឈឺក្បាល គេង និងសង្កត់លើក្បាលដោយល្បាយ នៃទឹកក្តៅពាក់កណ្តាល និងទឹកខ្មេះពាក់កណ្តាល។ សាកល្បងនូវទឹកខ្មេះធ្វើពីរុក្ខជាតិ ដូចជាផ្កាឡាវេនឌ័ជាដើម។
- ចុកជើងៈ បន្ធូរបន្ថយការឈឺចាប់ និងចុកជើង ឬការចុកចាប់ដទៃទៀតនៅក្នុងរាងកាយ ដោយប្រើក្រណាត់ទន់ត្រាំនៅក្នុងទឹកខ្មេះដែលខ្លាំងដើម្បីសង្កត់។
- ការក្អកៈ ប្រោះទឹកខ្មេះដែលធ្វើពីផ្លែប៉ោមលើស្រោមខ្នើយដែលអ្នកគេងយប់ដើម្បីគ្រប់គ្រងការក្អកនៅពេលយប់។
- ការឈឺបំពង់កៈ ទឹកខ្មេះអាចត្រូវបានប្រើសម្រាប់ការឈឺក។ ប្រើ១ស្លាបព្រាកាហ្វេក្នុង មួយក្នុងទឹក២០០មីលីលីតហើយយកមកខ្ពុរមាត់។
- សត្វឃ្មុំទិចៈ ប្រើទឹកខ្មេះលាយជាមួយម្សៅពោត ហើយយកវាទៅបិទលើកន្លែងដែលឃ្មុំ ទិច និងទុកអោយវាស្ងួត៕
No comments:
Post a Comment