Saturday, March 29, 2014

ទំនាក់ទំនង​អាចជួយ​អោយ​ស្នេហា​កាន់តែ​មាន​ភាពរឹងមាំ​

ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យwww.health.com.kh​
ថ្ងៃទី29 មីនា ឆ្នាំ2014
ការទំនាក់ទំនង​គឺជា​និន្នាការ​មួយ​សម្រាប់​ជួយ​ថែរក្សា​ទំនាក់ទំនង​អោយ​កាន់តែ​មាន​ភាពរឹងមាំ និង​បន្ត​ទៅ​មុខ​ជានិច្ច​បាន​។ ការ​កង្វះ​ទំនាក់ទំនង​ក្នុង​រង្វង់​ស្នេហា​ធ្វើ​អោយ​ដៃគូ​ទាំងពីរ​ស្ថិតក្នុង​ស្ថានភាព​អៀនខ្មាស​គ្នា​ជាប់​។ ដូច្នេះហើយ ត្រូវតែ​មាន​ការទំនាក់ទំនង​គ្នា​គ្រប់​វេលា​ទាំងអស់​ក្នុង​រង្វង់​ស្នេហា​។ ចូរ​ពង្រឹង​ដល់​ការទំនាក់ទំនង​របស់​អ្នក​ជាមួយ​ដៃគូ​ដើម្បី​ធ្វើអោយ​ស្នេហា​អ្នក​កាន់តែ​រឹងមាំ​ថែម​ទៀត​។​


​ស្នេហា​មួយ​អាច​ក្លាយទៅជា​ភាព​ល្អក់កករ​បាន​នៅពេល​ដែល​គំលាត​នៃ​ទំនាក់ទំនង​របស់​អ្នកចេញ​ឆ្ងាយ​ពី​គ្នា​ពេក​។ ភាព​ឈ្លោះ​គ្នា​គឺជា​រឿង​ដែល​មិនអាច​ចៀ​សរួច​ទេ ប៉ុន្តែ​ត្រូវ​តែ​ចេះ​រំងាប់​អារម្មណ៍​ផង​។ មនុស្ស​ម្នាក់ៗ​ក្នុង​រង្វង់​ស្នេហា​ត្រូវតែ​យល់​ថា​ពី​សារៈសំខាន់​នៃ​ការដោះស្រាយ​ភាពខុសៗ​គ្នា​ដើម្បី​ថែរក្សា​ស្នេហា​ពួកគេ​អោយ​មាន​ជីវិត​បន្តទៀត​។ មនុស្ស​ម្នាក់ៗ​ត្រូវ​តែ​បើក​ចិត្ត​អោយ​ទូលាយ​ដល់​ដៃគូ​របស់​ខ្លួន ដោយ​ទទួលយក​ការបារម្ភ​, និង​គំនិត​យោបល​ផ្សេងៗ​របស់​គេ​ផង​។ ចូរ​និយាយ​អោយ​បាន​ស្រួល​អំពី​ភាពខុសគ្នា​ផ្សេងៗ​ដើម្បី​ដោះស្រាយ​ចៀសវាង​ទុកចោល​រៀងៗ​ខ្លួន​។​

ការយល់ដឹង​ពី​គ្នា​ទៅវិញទៅមក​
ការយល់ដឹង​អំពី​គ្នា​ទៅវិញទៅមក​គឺជា​សមាសធាតុ​មួយ​ដ៏​សំខាន់​ក្នុង​ចំណងស្នេហា​។ ចូរ​យកចិត្ត​ទុកដ​កា់​ទៅ​លើ​អារម្មណ៍​របស់​ដៃគូ ហើយ​អ្នកនឹង​ទទួឡបាន​លទ្ធផល​ដូច​គ្នា​មិន​ខាន​។ ចូរ​ខ្វាយខ្វល់​ទៅលើ​អារម្មណ៍​របស់​គេ ទោះបីជា​អ្នក​មិន​មាន​ចម្លើយ​អ្វី​ទាំងអស់​ក៏ដោយ​។ ស្ថិត​ក្នុង​កាលៈទេសៈ​នេះដែរ អ្នក​អាច​គ្រាន់​តែ​ប្រើ​ឃ្លា​ដ៏​សាមញ្ញ​ថា “​ខ្ញុំ​យល់​ហើយ​”​។​

អោយ​គេ​ចូលរួម​ដែរ​
ការបង្កើត​ទំនាក់ទំនង​ស្នេហា​កាន់តែ​រឹងមាំ​គឺជា​ដំណើរការ​បន្តិច​ម្តងៗ ហើយក៏​មិន​ត្រូវ​រំពឹង​ថា​វា​នឹង​មាន​អ្វី​អស្ចារ្យ​កើតមាន​ដែរ​។ ការទំនាក់ទំនង​ដែល​មាន​ការទទួលខុសត្រូវ​គឺជា​តម្រូវការ​ខ្លាំង​មែនទែន​សម្រាប់​បង្កើត​បាន​ភាពជឿជាក់ និង​សេចក្តីស្រឡាញ់​សម្រាប់​ដៃគូ​។ ដូច្នេះហើយ អ្នក​ត្រូវ​តែ​បញ្ចូល​ជិវិត​របស់​ដៃគូ​មក​ក្នុង​ជីវិត​អ្នក​ទៅវិញទៅមក​តែម្តង​។​

ធ្វើខ្លួន​ជា​អ្នក​ស្តាប់​ដ៏​ល្អ​ម្នាក់​
ចំណុច​សម្គាល់​នីមួយៗ​គឺ​វា​មាន​អត្ថន័យ​ខ្លាំងណាស់​។ ដូច្នេះហើយ ចូរ​ស្តាប់​នូវ​អ្វីៗ​ដែល​ដៃគូ​អ្នក​និយាយ​យ៉ាង​ប្រុងប្រយ័ត្ន​ផង​។​

ប្រុងប្រយ័ត្ន​ក្នុង​ពេល​ឈ្លោះ​គ្នា​
អ្នក​ប្រហែលជា​ត្រូវការ​និយាយ​ច្បាស់ៗ​នូវ​ការស្តីបន្ទោស​តាម​បែបបទ​ធម្មជាតិ​ពេល​ឈ្លោះ​គ្នា​ហើយ ប៉ុន្តែ​អ្នកនឹង​ស្តាយក្រោយ​ជាមិនខាន​។ ដូច្នេះ ចូរ​ជ្រើសរើស​ពាក្យសម្តី​យ៉ាង​ប្រុងប្រយ័ត្ន​ក្នុង​ពេល​ឈ្លោះ​គ្នា​។ អ្នក​ត្រូវ​តែ​ធ្វើអោយ​ស្ថានភាព​វិល​មក​ភាព​ត្រជាក់​វិញ និង​មិន​ត្រូវ​បន្ថែម​ប្រេង​អោយ​កាន់តែ​ក្តៅ​ឡើយ​។​

សកម្មភាព​ភ្លាមៗ​
បើសិនជា​មាន​អ្វី​មួយ​រំខាន​ដល់​អ្នក ឬ​អ្នក​យល់​ថា​ចង់​ពិភាក្សា​ជាមួយ​ដៃគូ​នោះ ចូរ​មិនត្រូវ​មាន​ភាព​អៀនខ្មាស​នឹង​ប្រាប់​គេ​ឡើយ​។ ចូរ​ធ្វើ​សកម្មភាព​ភ្លាមៗ​ដើម្បី​ធ្វើ​ទំនាក់ទំនង​អោយ​ដូចគ្នា​អញ្ចឹង​។​

កំប្លែង​
ចូរ​និយាយ​រឿង​កំប្លែង​ដើម្បី​បន្ធូរ​បរិយាកាស​ខ្លះ​ទៅ​គ្រប់​ពេល​អ្នក​មាន​ឱកាស​៕

No comments:

Post a Comment

Source: ExchangeRates.org.uk