Saturday, March 29, 2014

វិធី​ងាយៗ​ក្នុង​ការបញ្ឈប់​ការ​ឆាប់​ចេញ​ទឹកកាម​ពេក​

ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យwww.health.com.kh​
ថ្ងៃទី29 មីនា ឆ្នាំ2014
ការ​ចេញ​របស់​ទឹកកាម​ក្នុងពេល​រួមភេទ​មុនពេល ឬ​ក្រោយ​ពី​សូក​បញ្ចូល​លិង្គ​ភ្លាម​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អា​ការៈឆាប់ចេញ​ទឹកកាម​ពេក​ហើយ​។ ការ​ឆាប់​ចេញ​ទឹកកាម​ពេក​របស់​បុរស​មាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​ទំនាក់ទំនង​ស្នេហា​។ វា​គឺជា​បញ្ហា​សុខភាព​របស់​បុរស តែ​ក៏​មាន​វិធី​ព្យាបាល​ច្រើន​ដែរ​។​


មូលហេតុ​
  • ស្ត្រេ​ស​
  • ការបាក់​ទឹកចិត្ត​
  • ការប្រើ​ថ្នាំ​សម្រាប់​ជំងឺ​ដូចជា ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីត​, ការបង្ក​រោគ​នៅ​ក្រពេញប្រូ​ស្តាត​, ការបង្ក​រោគ​នៅ​បង្ហួរនោម​, អ័រម៉ូន​មិនធម្មតា ។​ល​។​
  • បញ្ហា​សរសៃប្រសាទ​
អាហារ​សម្រាប់​បញ្ឈប់​ការ​ឆាប់​ចេញ​ទឹកកាម​
ផ្លែ​បឺ​រី​ពណ៌​ខៀវ​មាន​លក្ខណៈ​ល្អ​ដូចនឹង​ថ្នាំសម្រើប​ដែរ ហើយ​វា​ជួយ​អោយ​បុរស​បន្ត​ការងារ​លើ​គ្រែ​បាន​កាន់តែ​យូរ​ទៀតផង តែ​ឥទ្ធិពល​របស់​ផ្លែឈើ​មួយ​នេះ​ត្រូវការ​ប្រើពេល​យូរ​មិន​ដូច​ថ្នាំ​គ្រាប់​នោះ​ទេ​។ ផ្លែ​បឺ​រី​ពណ៌​ខៀវ​ធ្វើអោយ​សរសៃប្រសាទ​សម្រក ដែល​ជាហេតុ​នាំ​អោយ​វា​ជួយ​បញ្ឈប់​ការ​ឆាប់​ចេញ​ទឹកកាម​បាន​។​

​ផ្លែ​អាល​ម៉ុន​គឺជា​ប្រភេទ​គ្រាប់​រុក្ខជាតិ​គ្រាម​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​អាស៊ីតអាមីណេ​ម្យ៉ាង​ឈ្មោះថា Arginine ដែល​មាន​តួនាទី​ពង្រឹង​ដល់រ​បត់​ឈាម​រត់ និង​អោយ​សរសៃឈាម​ធូរ​។ ជាមួយគ្នានេះដែរ អាល​ម៉ុនក៏​ល្អ​បំផុត​សម្រាប់​ការសម្រកទ​ម្ងន់​, បង្កើន​ថាមពល និង​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​កាលស្យូម​។​

​យិន​សិន​គឺជា​ថ្នាំ​បូរាណ​មួយ​ប្រភេទ​ដែល​ដើរតួនាទី​ជា​ថ្នាំសម្រើប​ផ្លូវភេទ ដែល​អាច​បញ្ឈប់​បញ្ហា​ឆាប់​ចេញ​ទឹកកាម​ពេក​បាន​។ ចូរ​ទទួលទាន​យិន​សិន​ដើម្បី​អោយ​ចង្វាក់បេះដូង​កើនឡើង​យ និង​ពង្រឹង​ដល់រ​បត់​ឈាម​រត់​។ យិន​សិន​ទៅ​ភ្ញោ​ចដ​ល់​អារម្មណ៍​នៃ​ភាព​ស្រើបស្រាល​ដែល​ផ្តល់​ថាមពល​ដល់​ការ​រួមភេទ​តែម្តង​។​

ការសម្រេច​កាម​ដោយ​ខ្លួនឯង​
ចូរ​ធ្វើ​ការពន្យា​ពេលចេញ​ទឹកកាម​តាមរយៈ​ការសម្រេច​កាម​ដោយ​ខ្លួនឯង​អោយបាន​មួយ​ម៉ោង​មុន​ពេល​រួមភេទ​។ វា​អាច​ទៅ​កាត់បន្ថយ​ភាព​ទាន់ហន់​នៃ​ការចេញ​ទឹកកាម​មុន​តម្រូវការ​បាន​៕

No comments:

Post a Comment

Source: ExchangeRates.org.uk