Friday, March 14, 2014

ការចាប់អារម្មណ៍​ដឹង​តាមរយៈ​ផ្លូវ​ចិត្ត​គឺជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​ដ៏​មាន​ប្រសិទ្ធភាព​

​វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​ធ្វើខ្លួន​អោយ​មា​នាករ​ចាប់​អារម្មណ៍​ខាង​ផ្លូវចិត្ត និង​ឥរិយាបថ​ដែល​មនុស្ស​ម្នាក់​កំពុងតែ​បង្ហាញ​នៅ​ពេល​ស្ថិតក្នុង​វត្តមាន​របស់​មនុស្សម្នា​ក់ទៀត​ដែរ​។ តើ​អ្នក​មាន​អារម្មណ៍​ថា​ភ័យ​ដែរ​ទេ​? តើ​អ្នក​គ្រាន់តែ​លឺ​នូវ​អ្វី​ដែល​ធ្វើអោយ​អ្នក​ខឹង ឬ​កើតទុក្ខ​ដែរ​ទេ​? តើ​វា​កំពុងតែ​ប៉ះពាល់​នូរ​របៀប​ដែល​អ្នក​កំពុងតែ​ផ្តល់​ជា​សារ​អោយ​អ្នកដទៃ​ដែរ​ទេ​?

​នេះ​មិនមែន​និយាយ​អំពី​ការធ្វើ​មុខមាំ​ដូច​ពេល​លេងបៀ​ផែ​ក្នុងពេល​និយាយ​សន្ទនា​គ្នា​ទាំងស្រុង​នោះ​ទេ​។ វា​គឺជា​រឿង​ដែល​ត្រូវ​ដឹង​អំពី​ការគិត និង​អារម្មណ៍​របស់​អ្នក ដូច្នេះ​អ្នក​ពិតជា​ដឹង​ថា​ពួកគេ​មិន​បាន​ស្ថិត​ក្នុង​របៀប​នៃ​សារ​ដែល​អ្នក​កំពុង​តែ​ព្យាយាម​ធ្វើ​ទំនាក់ទំនង​ទេ​។

​វា​ពិតជា​មិន​អី​នោះទេ ក្នុងការ​និយាយ​អំពី​រឿង​ពិសេស​ណាមួយ​ដែល​ធ្វើអោយ​អ្នក​កើតទុក្ខ និង​ហូរ​ទឹកភ្នែក​បន្តិចបន្តួច​នោះ ប៉ុន្តែ​បើសិនជា​អ្នក​កំពុងតែ​ស្រែក​ខ្លាំង​ដោយ​មិន​អាច​គ្រប់គ្រង​ខ្លួនឯងបាន អ្នកដទៃ​ប្រហែលជា​មាន​ការបារម្ភ​កាន់តែខ្លាំង​ក្នុង​ការបញ្ឈប់​អ្នក​ជង​អ្វី​ដែល​អ្នក​និយាយ​ទៅ​ទៀត​។ ហេតុដូច្នេះ​ហើយ មិន​ត្រូវ​ធ្វើអោយ​ពួកគេ​បែក​អារម្មណ៍​នូវ​អ្វី​ដែល​អ្នក​គិតថា​វា​ពិតជា​រឿង​សំខាន់​៕

No comments:

Post a Comment

Source: ExchangeRates.org.uk