ខ្លាអង្គុយចាំមើលកិច្ចកលសត្វអក នោះ ។ ឯសត្វអកនោះកាលណាទំហើយ ភ្នែកវាតែងរំពៃមើលទៅបង្ហែត្រី ក្រែងមានត្រីបន្លៀកខ្លួនឡើងនឹងចាប់ ។ យូរបន្តិចមានត្រីមួយផុសឡើងពីក្នុងទឹក , អកស្ទុះទៅចាប់បានត្រីនោះ យកមកធ្វើជាចំណីវាទៅ ។ ខ្លាឃើញអកធ្វើដូច្នោះ ក៏គិតក្នុងចិត្តថា៖
- “យើ ! អាអកនេះវាអង្គុយតែស្ងៀមសោះ ស្រាប់តែមានត្រីហែលក្នុងត្រពាំងនោះ វាស្ទុះទៅចាប់បានមួយរំពេចយកមកក្រអែះ មិននឿយហត់ប៉ុន្មានសោះ មិនព្រួយដូចជាខ្លួនអញ ខំដើរស្វែងរកស្ទើរស្លាប់មិនងាយបាន , អានេះអង្គុយធ្វើច្រងុកៗ ចាប់បានភ្លាមៗ ហើយវាមិនលំបាកលបលំបាកឱន ក្រាបទៀតផង, បើដូច្នេះអញគិតធ្វើដូចសត្វអកនេះវិញស្រួលជាង ” ។
ដោយចង់មើលឲ្យឃើញសន្ទូចខ្លួន ដែលរាយនៅឯនាយឆ្ងាយបានស្រួល បុរសនោះរាយសន្ទូចហើយ មិនឈរនៅនឹងដីទេ ទៅឡើងលើដើមព្រឹក្សាមួយធំខ្ពស់នៅសម្ងំតែម្នាក់ឯង មិនមាត់កឡើយ ។ ឯខ្លានោះ កាលបានទៅដល់ហើយក៏ដើរផ្លូកចុះផ្លូកឡើង រកដើមឈើនឹងឡើង ធ្វើដូចជាសត្វអក ។ បុរសឮសូរមើលទៅឃើញខ្លាកំពុងតែដើរ រួចទៅឡើងអង្គុយជ្រហមៗលើចុងឈើ ហើយធ្វើសំឡេងត្រាប់តាមសត្វអកថា “អកអូរៗ” គាត់មិនហ៊ានមាត់ថាអ្វីទេ ចាំតែមើលហើយគិតថា៖
- “ខ្លានេះ វាឡើងចុងឈើនៅក្នុងបឹងដូច្នេះ តើវាគិតធ្វើអ្វីអេះ ?”។
ខ្លាបាននិយាយអង្វរបុរសនោះ ជាពាក្យឱនលំទោនថា
- ឱ ! អ្នកអើយ ! ខ្ញុំបានជាចាប់ត្រីធ្វើដូចជាសត្វអកទៅ វាមិនបានឯត្រី ទៅបានឯលង់ទឹក ស្ទើរនឹងស្លាប់ ខ្ញុំមានសេចក្ដីខ្មាសអៀនច្រើនណាស់ បើដូច្នោះសុំអ្នកអាណិតខ្ញុំ កុំនិយាយទៅណាមកណាទៅទៀត ខ្ញុំនឹងតបគុណឧបការៈអ្នក ។
- ខ្លាឯងឲ្យអ្វីអញ។
- ខ្ញុំសន្យារកសត្វ មួយព្រឹកមួយៗ យកមកជូនអ្នកនៅទីនេះរាល់តែថ្ងៃ ។
កាលបើបុរសនោះបានសត្វនាំយកទៅផ្ទះអាត្មា ច្រើនថ្ងៃពេកណាស់ នាងភរិយាឆ្ងល់ លុះវេលាយប់ក៏សួរដោយស្ងាត់ថា៖
- អ្នកឯងធ្វើដូចម្ដេច ក៏បានសត្វរាល់ថ្ងៃម្ល៉េះ ? ម្ដងសត្វនេះម្ដងសត្វនោះ ជ្រូកក៏មាន ក្ដាន់ក៏មាន ឈ្លូសក៏មាន។
- អញដាក់អន្ទាក់។
- អន្ទាក់អ្វីក៏បាន មិនដែលខានដូច្នេះ ? អ្នកអើយ ! ប្អូនឲ្យត្រង់ទៅមើល ។
- អើ ! បុរសឯងមកហើយ អញនៅចាំទេតើ ! អញនិងស៊ីឯង ត្បិតកាលនិយាយគ្នាមុននោះ អញហាមថា កុំឲ្យនិយាយប្រាប់គេតទៅទៀត អញសូកឲ្យសត្វមួយៗរាល់តែថ្ងៃ, ឥឡូវម្ដេចក៏និយាយប្រាប់គេ ?។
- បងខ្លាឯង ស៊ីក៏ស៊ីចុះ ខ្ញុំមិនប្រកែកទេ បានជានិយាយទៅហើយ តែបើម្ង៉ៃនឹងស្លាប់រស់ ខ្ញុំសូមទៅជួបប្រពន្ធសិននឹងបានប្រាប់ឲ្យគេដឹងផង ។
- អើ ទៅក៏ទៅចុះ តែឲ្យឆាប់ត្រឡប់មកវិញ អញស្ដោះទឹកមាត់ចាំ តែស្ងួតទឹកមាត់អញតាមទៅស៊ីទាំងប្ដីទាំងប្រពន្ធ, ទុកធ្វើអី មនុស្សនិយាយមិនទៀង ។
- ឥឡូវនៅមិនបានទេ ត្បិតខ្លាវាចាំតែយូរ វានឹងមកស៊ីទាំងអស់គ្នា ។
- បុរសឯងដើរទៅណាយំផងដូច្នេះ មានទោសទុក្ខដូចម្ដេច ? ។
- ឱ ! បើដូច្នោះ ភ័យអ្វី បុរសឯងទៅរកតែចេក១ស្និតមក ទៅខ្លាចអ្វី អាខ្លាកំព្រើលនោះ។
- ខ្ញុំជូនលោក ! សុំឲ្យតែលោកសុភាជួយខ្ញុំឲ្យរស់ជីវិតផងចុះ តែបន្តិច ខ្លាវាតាមមកស៊ីខ្ញុំហើយ។
- អើ ! អ្នកឯងទៅជាមួយនឹងយើង ចាំមើលខ្លានោះឲ្យជាក់។
ឯខ្លា កាលចាំបុរសនោះយូរពេក ក៏តាមមក ប្រាថ្នានឹងខាំស៊ីទាំងពីរនាក់ ព្រោះខុសសន្យាគ្នាពីរលើកហើយ, វាដើរម្នាក់ឯងតាមផ្លូវ រលេះរលាំងមកដល់ទៀបដំបូក ។ បុរសនោះឃើញ ក៏ប្ដឹងសុភាទន្សាយថា៖
- ហ្ន ! មកហើយលោក។
- កុំមាត់ ! ចាំវាមកជិតសិន។
- អ៊ែមៗស៊ីខ្លា៥មិនស្កាំផ្ទៃ ស៊ីត្រប់ខាប៉ុនកូនដៃ ស្អាកស្ទើរបែក អ៊ែមៗ។
- បងខ្លា រត់មានការណ៍អ្វី ?។
- ទេ ! ទេ !វ៉ិអើយ ! អាណាក៏ធំម្ល៉េះ ស៊ីខ្លាដល់ទៅ៥មិនឆ្អែត បានជាអញភ័យ រត់មកក្រែងវាស៊ី។
- បងឯងឃើញដែរឬអ្វី ?” ។
- ទេ ! ឮតែមាត់ ។
- មាត់ត្រង់ណា ?
- នៅបៀតដំបូកឯដើមពង្រនោះណា។
- ក្រែងបងសុភាទេដឹង ? ចំណាំតែឃើញនៅត្រង់ហ្នឹង។
- មិនមែនទេ សម្ដីសុភាណាដូច្នោះ។
- ទេ ! ប្រាកដជាសុភាហើយ , បើដូច្នោះទៅម្ដងទៀតមើល ខ្ញុំជូនទៅ។
- ក្រែងបងស្វាឯងរត់ចោលអញ តែឯងភ័យរត់ឡើងចុងឈើទៅ, នៅតែអញម្នាក់ឯង ស្លាប់អញហើយ។
- បើបងឯងខ្លាចខ្ញុំរត់ចោល យើងចងកន្ទុយភ្ជាប់គ្នាខ្ញុំឡើងទៅចុងឈើឯណារួច បើបងជាប់នឹងខ្ញុំហើយ។ ខ្លាថាអើ ! បើដូច្នោះទៅក៏ទៅ កុំរត់ចោលគ្នាវ៉ី ! ។
- លោកអើយ ! មកទៀតហើយម្ដងនេះ មានស្វាមកផង ខ្ញុំខ្លាចណាស់លោក!
- កុំបារម្ភអ្វី ! នៅមាត់ឲ្យស្ងៀម ចាំវាមកជិតបន្តិច នឹងមើលវា។
- ហ្ន ត្រង់ហ្នឹង, ហ្ន ! មាត់ស្រែកពីត្រង់នោះ។
- យើ ! អាស្វាក្រញាំ ជំពាក់បំណុលអញ ៤ – ៥ ឆ្នាំ ដឹកអាខ្លាសំគមមួយឲ្យអញ អ៊ែម! មើលមាយាទអាស្វានេះ!។
- យើអាស្វានេះ វានាំអញមកផាត់បំណុលទេតើ!។
- បងខ្លា ឈប់សិនៗ ខ្លាក៏មិនព្រម ដោយចូលចិត្តថា ច្បាស់ជាស្វាយកខ្លួនមកផាត់ឲ្យគេ
No comments:
Post a Comment