Monday, October 21, 2013

ទើប​តែ​ដឹង​

នៅក្នុង​ក្រុម​គ្រួសារ​មួយ ដោយសារ​តែប្តី​ចេះ​តែ​ផឹក ពុំ​ដែល​ជួយ​កិច្ចការ​ប្រពន្ឋ​សោះ ស្រវឹង​ពី​ព្រលឹម ទល់​ព្រលប់ ។​ថ្ងៃ​មួយ​ដោយសារ​អត់ទ្រាំ លែង​បាន​ប្រពន្ឋ​ដណ្តើម​កែវស្រា ពី​ដៃ​ប្តី លើកឡើង​ផឹក​មួយក្អឿង តែ​ផឹក​រួច​ហាមាត់​ស្រែក​៖
​ប្រពន្ឋ​៖ យី​! ពិបាក​ផឹក​ម្ល៉េះ​?
​ប្តី​៖ ទើប​តែ​ដឹង​មែន​ទេ​?​ស្រា​ប្រភេទ​ណា​ក៏​ពិបាក​ផឹក​ដែរ តែ​អូន​ឯង​ឃើញ​បង​ផឹកស្រា ម្តងៗ​ចេះ​តែ​រអ៊ូរទាំ ធ្វើ​មើល​តែ​បង​ផឹកស្រា ឆ្ងាញ់​មាត់​ណាស់​អឹចឹង ។ តាម​ថា​អូន​គួរតែ​អាណិ​តប្តី ដែល​ប្រឹង​ផឹកស្រា​រាល់ថ្ងៃ​យ៉ាង​វេទនា​ទើប​ត្រូវ ៕

No comments:

Post a Comment

Source: ExchangeRates.org.uk