Tuesday, October 8, 2013

បន្លែ​ដែល​ជម្រុញ​ប្រព័ន្ធ​ភាព​ស៊ាំ​

ប្រព័ន្ឋ​ភាពស៊ាំ​អាច​ជួយ​ការពារមនុ​ស្ស​ប្រឆាំងនឹង​ការ​លុកលុយ​របស់​មេរោគ​។ វា​ជួយ​រាងកាយ​ប្រយុទ្ឋប្រឆាំង​នឹង​ការបង្ករោគ​។ បន្លែ​មួយ​ចំនួន​អាច​មាន​ប្រសិទ្ឋភា​ពជួយ​ពង្រឹង​ភាពស៊ាំ​របស់អ្នក​។​

​ខ្ទឹម​ស​
ខ្ទឹម​ស គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​មាន​ក្លិន​ខ្លាំង និង​មាន​ឥទ្ធិពល​ខ្លាំង​។​
​សារធាតុ​សកម្ម allicin ជួយ​អោយ​កោសិកា​មាន​សុវត្ថិភាព​ពី​ដំណើរការ​នៃ​ការបំផ្លាញ​កោសិកា​ដែល​អាច​បណ្តាលអោយមាន​ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​។ ខ្ទឹម​ស គឺជា​អ្នក​ប្រឆាំង​នឹង​មេរោគ​ពី​ធម្មជាតិ​, វា​ការពារ​ជំងឺមហារីក​, ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​មេរោគ និង​ការពារ​ជំងឺ​ផ្តាសាយ​។
ការស្រាវជ្រាវ​ក៏​បាន​សង្កត់ធ្ងន់ថា ខ្ទឹមស​អាច​ការពារ ឬ​បន្ថយ​ជំងឺ​រ៉ាំរ៉ៃ​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការកើនឡើង​នៃ​អាយុ ដូច​ជា​ការ​ក្រិន​សរសៃឈាម​, ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​, ជំងឺមហារីក​, ជំងឺ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​, ជំងឺភ្នែកឡើងបាយ និង​ជំងឺ​រលាក​សន្លាក់​ជាដើម​។​

​ខ្ទឹម​បារាំង​
ខ្ទឹមបារាំង​គឺ​សំបូរ​ទៅដោយ quercetin ដែលជា​អ្នក​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដ៏​មាន​អានុភាព​ដែល​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​បាន​។​
​ដូច​ទៅ​នឹង​ខ្ទឹមស​ដែរ​, ខ្ទឹមបារាំង​ក៏​ផ្សំ​ពី​សារជាតិ allicin​។ ខ្ទឹមបារាំង​ក៏​ផ្សំ​ពី anthocyanins ដែលជា​អ្នក​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​អោយ​មនុស្ស​មាន​សុខភាព​ល្អ​។ បន្ថែម​ពីលើ​នេះ​, វា​ក៏​មាន​មុខងារ​ការពារ និង​ធ្វើអោយ​ជា​សះស្បើយ​ដល់​ជំងឺមហារីក​, quercetin ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ខ្ទឹមបារាំង​នោះ​ធ្វើអោយ​មនុស្ស​មាន​សុវត្ថិភាព​ពី​ការព្យាបាល​បញ្ហា​អាឡែ​ស៊ី ហើយ​វា​ក៏​ជួយ​ការពារ​ជំងឺ​បេះដូង និង​បន្ថយ​សម្ពាធ​ឈាម​ផង​ដែរ​។​

ផ្សិត​
ផ្សិត​មាន​សមត្ថភាព​ដើម្បី​ជម្រុញ​ដល់​សកម្មភាព​ប្រព័ន្ធ​ភាព​ស៊ាំ ពោល​គឺ​កោសិកា NKT​។​
​កោសិកា NKT ទាំងនេះ​វាយប្រហារ និង​បំផ្លាញ​កោសិកា​ដែល​ត្រូវ​បាន​ខូចខាត ឬ​ត្រូវ​បាន​ឆ្លង​មេរោគ​ដោយសារ​ពពួក​មេរោគ​វីរុស​។ ផ្សិត​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការបន្ថយ​ការកើតមាន​ជំងឺមហារីក​ភាគច្រើនបំផុត និង​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​ចំពោះ​ស្ត្រី​។ ពួកវា​ការពារ​ការខូចខាត DNA, ពន្យឺត​កោសិកា​មហារីក ឬ​ការរីកលូតលាស់​របស់​ដុំ​សាច់ និង​ការពារ​ដុំ​សាច់​ពី​ការទទួល​ឈាម​។​

​ផ្លែ​ប៉េងប៉ោះ​
ផ្លែ​ប៉េងប៉ោះ​គឺជា​បន្លែ​សំបូរ​ទៅ​ដោយ​អ្នកប្រឆាំង​អុកស៊ីត​កម្ម lycopene ដែល​ជា​សារធាតុ​ការពារ​ជំងឺមហារីក ពិសេស​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​។​
​ផ្លែ​ប៉េងប៉ោះ​ក៏​មាន​នូវ​សារជាតិ beta carotene ខ្ពស់​ដែល​ជម្រុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ផងដែរ​។​

​ដំឡូង​ក្រហម​
ដំឡូង​ក្រហម​គឺ​សំបូរ​ទៅ​ដោយ​ជាតិ​ដែក និង​ផលិត​កោសិកា​គ្រាប់​ឈាមស​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​។ ពួក​វា​ក៏​ភ្ញោ​ច​អោយ​ផលិត​កោសិកា​គ្រាប់​ឈាម​ក្រហម និង​ផ្តល់​ភាពប្រសើរ​ឡើង​ដល់​ការស្រោចស្រព​អុកស៊ីសែន​ទៅលើ​កោសិកា​។ ដំឡូង​ក្រហម​ក៏​ការពារ​ជំងឺមហារីក និង​ជំងឺ​បេះដូង ហើយ​វា​ធ្វើអោយ​សរីរៈ​របស់​អ្នក​មាន​សភាព​ល្អ​ផងដែរ​។ ដំឡូង​ក្រហម​ក៏​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ និង​ផ្តល់​សុខភាព​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផងដែរ​។​

ស្ពៃ​បៃតងចាស់​
ស្ពៃ​បៃតងចាស់ គឺ​សំបូរ​ទៅដោយ beta carotene ដែល​ខ្លួន​របស់​យើង​បម្លែង​វា​ទៅ​ជា​វីតាមីន A​។​ស្ពៃ​ខ្មៅ​ជួយ​ការពារ​ជំងឺមហារីក និង​ជំងឺ​បេះដូង ហើយ​វា​សំបូរ​ទៅដោយ​ជាតិ​ស័ង្កសី​ដែល​មាន​មុខងារ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​។​

វីតាមីន C ជួយ​អ្នក​ធន់​នឹង​ជំងឺ​ផ្តាសាយ និង​ការឆ្លង​មេរោគ ហើយ​វា​ធ្វើអោយ​ស្បែក​របស់​អ្នក​មាន​សុខភាព​, វីតាមីន B ជួយ​អោយ​អ្នក​ស្ងប់ស្ងាត់ និង​ផ្តល់​ថាមពល​ដល់​អ្នក​។​

​ផ្លែ​ម្ទេសផ្លោក​
​ម្ទេសផ្លោក​គឺ​សំបូរ​ទៅដោយ​ជាតិ beta carotene ដែល​វា​មាន​សមត្ថភាព​ក្នុងកា​រ​បម្លែង​ទៅ​ជា​វីតាមីន A​។ វីតាមីន A ធ្វើអោយ​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំងក្លា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​។

ដំឡូងជ្វា​
ដំឡូងជ្វា​មាន​សារជាតិ​ប្រឆាំងនឹង​អុកស៊ីត​កម្ម ដែល​វា​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការប្រឆាំង​នឹង​ជំងឺមហារីក និង​ប្រឆាំង​នឹង​ពពួក​វីរុស​។ ពួក​វា​ក៏​សំបូរ​ទៅដោយ​ជាតិ​សរសៃ និង​វីតាមីន E ដែល​ល្អ​សម្រាប់​សុខភាព​ស្បែក​ផងដែរ​៕

No comments:

Post a Comment

Source: ExchangeRates.org.uk