Monday, October 21, 2013

មនុស្ស​ដែល​រៀបការ​រួច​មាន​ប្រយោជន៍​អ្វីខ្លះ​?


 តាម​ការសិក្សា​របស់​សាកលវិទ្យាល័យ Virginia Commonwealth បាន​អោយ​រកឃើញថា បុរស​ដែល​រៀបការ​រួច​អាច​រកចំណូលបាន​ច្រើន​ជាង​ពួកគេ​នៅ​លីវ​រហូតដល់ ២២​ភាគរយ​ឯណោះ​។

២, ឆាប់​ឡើង​ឋានៈ​
​យោង​ទៅ​តាម​សេចក្តី​រាយ​ការ​ទៅលើ​មន្ត្រី​កងទ័ពជើងទឹក​អាមេរិក​កាលពី​ឆ្នាំ ២០០៥ បានអោយដឹងថា បុរស​ដែល​រៀបការ​រួច​ពិតជា​ឆាប់​ឡើង​ឋានៈ​លឿន​ជាង​បុរស​ដែល​នៅ​កម្លោះ​ចាស់​។

៣, លែង​មាន​បញ្ហា​អ្វី​ទៀតហើយ​
​បើ​យោង​ទៅតាម​សេចក្តី​រាយ​ការ​ពី​នាយកដ្ឋាន​យុត្តិធម៌​អាមេរិក​នា​ពេល​ថ្មីៗ​នេះ​បាន​អោយដឹងថា ជនរងគ្រោះ​ដោយសារតែ​បទល្មើស​អំពើ​ហិង្សា​ទំនងជា​កើតឡើង​លើ​បុរស​នៅ​លីវ​ច្រើនជាង​បុរស​រៀបការ​រួច​រហូត​ដល់ ៤​ដង​។

៤, សុវត្ថិភាព​នៃ​ការ​រួមភេទ​
​កាលពី​ឆ្នាំ ២០០៦ អ្នកស្រាវជ្រាវ​ជនជាតិ​អង់គ្លេស​ដែល​បាន​សិក្សា​ឡើងវិញ​អំពី​ទម្លាប់​នៃ​ការ​រួមភេទ​រប​ស់បុរ​ស​ក្នុង​ប្រទេស​ចំនួន ៣៨​បាន​រកឃើញថា បុរស​ដែល​រៀបការ​រួច​ក្នុង​ប្រទេស​ទាំងអស់​នោះ​មាន​សកម្មភាព​រួម​ភេទ​ច្រើន​ជាង​មុន​។​

៥, ជួយ​ទប់ស្កាត់​ជំងឺមហារីក​
​ការសិក្សា​ពី​ប្រទេស Norwegian​បានអោយដឹងថា អ្នក​ជំងឺមហារីក​បុរស​ដែល​លែងលះគ្នា មាន​អត្រា​ស្លាប់ ១១​ភាគរយ ហើយ​អ្នក​ជំងឺមហារីក​ប្រុស​ដែល​មិន​ធ្លាប់​រៀបកា​រសោះ​មាន​អត្រា​ស្លាប់ ១៦​ភាគរយ ដែល​ចំនួន​នេះ​វា​ច្រើន​ជាង​បុរស​ដែល​រៀបការ​រួច​ទៅ​ទៀត​។

៦, ជួយ​អោយ​រស់​បាន​យូរ​
​ការសិក្សា UCLA មួយ​បាន​រកឃើញថា មនុស្ស​មាន​សុខភាព​ទូទៅ​ល្អ​និង​នៅ​លីវ​ទំនងជា​មាន​ហានិភ័យ​ច្រើនជាងគេ ៨៨​ភាគរយ​ចំពោះ​ការស្លាប់​ក្នុង​រយៈពេល​សិក្សា ៨​ឆ្នាំ​៕

១, រក​ចំណូល​បាន​កាន់តែ​ច្រើន​

មនុស្ស​ភាគច្រើន​យល់ថា​ការ​រៀបការ​គឺជា​រឿង​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួកគេ ប៉ុន្តែ​អ្នកខ្លះ​រៀបការ​ដោយសារតែ​ស្រឡាញ់​គ្នា​តែ​មួយ​ឆា​វ ហើយ​ក៏​លែងលះគ្នា​វិញ​ទៅ ហើយ​ខ្លះ​ទៀត​បែរ​ជា​ទុក​ខ្លួន​អោយ​នៅ​លីវ​រហូត​វិញ​ព្រោះតែ​គ្មាន​នរណា​ស្រឡាញ់​ឬក៏​មិនទាន់​សម្រេចចិត្ត​រៀបចំ​គ្រួសារ​។ ដូច្នេះ​អត្ថបទ​នេះ​នឹង​បង្ហាញ​អំពី​អត្ថប្រយោជន៍​ខ្លះៗ​នៃ​ការ​រៀបការ​រួច​ដូចខាងក្រោម​នេះ​៖

1 comment:

Source: ExchangeRates.org.uk