ទ្វារមាសមានតុល្យភាពសារធាតុគីមីផ្ទាល់ខ្លួនរបស់វា។ នៅពេលតុល្យភាពនោះត្រូវបានរំខានដោយសារតែហេតុផលមួយចំនួន ភ្នាសកម្រាលរបស់ទ្វារមាសនោះទៅជារលាក និងហើមបាន ទើបក្លាយទៅជាជំងឺរលាកទ្វារមាសកើត។ រឿងនេះអាចកើតឡើងលើស្ត្រីគ្រប់វ័យទាំងអស់។ ការរលាកទ្វារមាសមានច្រើនប្រភេទខុសៗគ្នា ហើយក៏បង្កឡើងដោយហេតុផលជាច្រើនផងដែរ ប៉ុន្តែវាជាជំងឺដែលអាចព្យាបាលជា។
រោគសញ្ញា
• រោគសញ្ញាទូទៅមានដូចជា រមាស់, មានក្លិន, រលាក, ហូរទឹករំអិលសៗចេញពីទ្វារមាស។ រោគសញ្ញាទាំងនេះច្រើនតែកើតឡើងដោយសារតែការបង្ករោគពីបាក់តេរី។ ការរមាស់ និងក្រហាយគឺជារឿងដែលកើតមានជាញឹកញាប់ពេលនោម និងរួមភេទ។
• ការរលាកទ្វារមាសបង្កឡើងដោយជំងឺ Trichomoniasis ច្រើនតែមានលក្ខណៈធ្ងន់ធ្ងរលើស្ត្រីមួយចំនួន ហើយអ្នកខ្លះប្រហែលជាមិនមានរោគសញ្ញាអ្វីសោះតែម្តងក៏មានដែរ។ ការបង្ករោគមួយនេះធ្វើអោយហូរទឹករំអិលពណ៌លឿងលាយបៃតង ព្រមទាំងមានក្លិនស្អុយ។
• ការរលាកទ្វារមាសដោយសារតែការបង្ករោគផ្សិតធ្វើអោយបរបេរទ្វារមាសទៅជាហើម និងក្រហម
• ការរលាកទ្វារមាសដែលបណ្តាលមកពីការរលាក ឬអាឡែហ្ស៊ីនឹងធ្វើអោយរមាសតិចតួចដល់ធ្ងន់ធ្ងរ និងក្រហាយក្នុងទ្វារមាស។ ការហូរទឹករំអិលតាមទ្វារមាសដូចជាមិនមានក្នុងករណីជំងឺបែបនេះដែរ។
• ការរលាកទ្វារមាសបែប Atrophic (ស្វិត) មានរោគសញ្ញាដូចជា ស្ងួត, ឈឺទ្វារមាសដែលអាចជាក្រហម និងរលាក។ ការហូរឈាមរឹមៗ និងសារធាតុរាវតាមទ្វារមាសអាចកើតឡើងម្តងម្កាលដែរ។
មូលហេតុ
មានមូលហេតុខុសៗគ្នាជាច្រើននៃអាការៈរលាកទ្វារមាសលើមនុស្សស្រី។ មូលហេតុទាំងនោះមានដូចជា៖
• ការបង្ករោគដោយសារពពួកមេរោគផ្សិត ជាពិសេសមេរោគ Candida Albicans។
• មិនមានអនាម័យល្អ
• ការប្រែប្រួលតុល្យភាព pH របស់ទ្វារមាស
• ការប្រែប្រួលអ័រម៉ូន
• កត្តាសារធាតុគីមីដូចជា សំឡីអនាម័យ, ការលាងសម្អាតទ្វារមាស, ថ្នាំអង់ទីប៊ីយ៉ូទិច, ថ្នាំពន្យាកំណើត។
• វត្តមានរបស់ខាងក្រៅខ្លួនដូចជាស្រោមអនាម័យជាដើម។
• ជំងឺទឹកនោមផ្អែម
• សម្លៀកបំពាក់តឹងៗ
• ការរលាកដោយសារតែស្រោមអនាម័យ, សារធាតុសម្លាប់មេជីវិតឈ្មោល, ទឹកអនាម័យសម្រាប់លាងសម្អាតទ្វារមាស, ប្រេងរំអិលជំនួយដល់ការរួមភេទ និងទឹកកាមផងដែរ។
• ការបង្ករោគពីបាក់តេរីដោយសារតែ Gardenerlla, ប្រមេះទឹកបាយ, Chlamydia, Campylobacter, ប៉ារ៉ាស៊ីត, ជំងឺប៉េស និងMycoplasma៕
No comments:
Post a Comment