Friday, August 16, 2013

រឿង​សត្វ​សំពោច​និង​មាន់​ចែ

មាន​សត្វ​សំពោច​មួយ​ដើរ​ទៅ​ឃើញ​មាន់​ចែ​ទំ​លើ​ប្រគាប​ឈើ​មួយ ហើយ​សំពោច​នោះ​ចង់​ស៊ី​មាន់​ទើប​និយាយ​ជា​កលឧបាយ​កុហក​ថា "​នែ​មាន់​ចែ​ជា​សំឡាញ់​!​ អើយ​ឥឡូវ​អញ​កាន់​ព្រះ​អាជ្ញា​ ព្រះ​ជាម្ចាស់​ទ្រង់​ត្រាស់​ឲ្យ​ប្រកាស​ប្រាប់​អស់​បណ្តា​ពួក​សត្វ​ដែល​ជា​ ពៀរ​សត្រូវ​នឹង​គ្នា​នោះ​ថា​ឲ្យ​ព្រម​ព្រៀង​នឹង​គ្នា​ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​កុំ​ឲ្យ​មាន​សត្វ​ណា​យាយី​គ្នា​ឡើយ នែ​មាន់​ចែ​ យើង​បាន​សុខ​សប្បាយ​ហើយ​ ព្រោះ​ព្រះ​ជា​ម្ចាស់​លោក​ប្រោស​តាំង​ច្បាប់​ថ្មី​ថា ឲ្យ​យើង​ជា​នឹង​គ្នា​ ឥឡូវ​នេះ​ខ្ញុំ​យល់ថា បា​ឯង​ក៏​មក​ជា​សំឡាញ់​ដូច​បង​ប្អូន​គ្នា​ពិត​ៗ ចូរ​ឯង​ចុះ​មក​ឲ្យ​គ្នា​ឱប​ថើប​​ជា​ការ​មេត្រី​បន្តិច​ទៅ​អេះ​" ។

No comments:

Post a Comment

Source: ExchangeRates.org.uk