
- តេស្តឈាម៖ ឈាមដែលបូមពីសរសៃវ៉ែនហើយផ្ញើទៅមន្ទីរពិសោធន៍ និងដាក់ក្នុងចានពិសេសមួយដើម្បីមើលដោយមានប្រដាប់សម្រាប់បណ្តុះបាក់តេរី ។ ឈាមប្រហែលជាត្រូវដាក់លើបន្ទះ និងត្រូវបន្ថែម Gram’s Stain បន្ទាប់មករកមើលវត្តមានបាក់តេរីតាមរយៈមីក្រូទស្សន៍ ។
- ការថតរូបភាពវេជ្ជសាស្ត្រ៖ កាំរស្មីអ៊ិច និង Computerized Tomography (CT) ស្កេនទៅលើក្បាល ទ្រូង ឬប្រហោងឆ្អឹងប្រហែលជាអាចរកឃើញការហើម ឬរលាក ។ តេស្តទាំងនេះក៏អាចជួយគ្រូពេទ្យរកលមើលជំងឺនៅក្នុងកន្លែងផ្សេងៗទៀតរបស់រៀងកាយដែលមានការពាក់ព័ន្ធនឹងជំងឺរលាកស្រោមខួរក្បាល ។
- បូមទឹកខួរឆ្អឹកខ្នង៖ រោគវិនិច្ឆ័យពិតប្រាកដដើម្បីរកមើលជំងឺរលាកស្រោមខួរក្បាលគឺជាការវិភាគទៅលើទឹកខួរឆ្អឹងខ្នង (CSF) ។ មនុស្សដែលមានជំងឺរលាកស្រោមខួរក្បាល ទឹកខួរឆ្អឹងខ្នងច្រើនតែបង្ហាញថាមានកំរិតជាតិស្ករតិចនៅក្នុងនោះ ប៉ុន្តែបែរជាមានកំរិតនៃគ្រាប់ឈាមស និងប្រូតេអ៊ីនកើនឡើង ។ ការវិភាគទៅលើទឹកខួរឆ្អឹងខ្នងក៏ប្រហែលជាជួយគ្រូពេទ្យក្នុងការវិភាគទៅលើបាក់តេរីពិតប្រាកដដែលធ្វើអោយមានជំងឺ។ វាអាចត្រូវប្រើពេលរហូតដល់ មួយសប្តាហ៍ក្នុងការទទួលបានលទ្ធផល ។ ប្រសិនបើគ្រូពេទ្យសង្ស័យថាមានជម្ងឺរលាកស្រោមខួរក្បាល គាត់ប្រហែលជាត្រូវធ្វើតេស្តរកមើល DNA តាមរយៈ Polymerase Chain Reaction (PCR) ដើម្បីរកមើលវត្តមានវីរ៉ុសបង្ករលាកស្រោមខួរក្បាល ។ នេះប្រហែលជាផ្តល់លទ្ធផលអំពីជំងឺរលាកស្រោមខួរក្បាលរបស់អ្នកក្នុងរយៈពេលតែ ៤ម៉ោងប៉ុណ្ណោះ និងជួយកំនត់បាននូវការព្យាបាលដែលត្រឹមត្រូវ ។
ប្រសិនអ្នកមានជំងឺរលាកស្រោមខួរក្បាលរ៉ាំរ៉ៃបង្កឡើងដោយជំងឺមហារីក ឬរលាក អ្នកប្រហែលជាត្រូវធ្វើតេស្តបន្ថែមទៀត ៕
No comments:
Post a Comment