
គេថាសុភមង្គលកើតមានក្នុងចិត្ត។ ប្រសិនបើចិត្តប្រសព្វតែនឹងរឿងល្អៗជារៀងរាល់ថ្ងៃ មានន័យថាសុភមង្គលក៏កើតមានជារៀងរាល់ថ្ងៃដែរ។ មនុស្សតែងរីករាយកាលណាគេបានធ្វើកិច្ចការដែលខ្លួនពេញចិត្ត និងយល់ថាខ្លួនបានធ្វើប្រយោជន៍ជារៀងរាល់ថ្ងៃ។ ចូរជ្រើសរើសសកម្មភាពណាមួយមកធ្វើជារៀងរាល់ថ្ងៃ ដើម្បីអភិវឌ្ឍន៍ស្មារតីនិងគំនិតច្នៃប្រឌិត។ សូមកុំមើលរំលងប្រយោជន៍ពីកិច្ចការតូចតាចឲ្យសោះ។ កាលណាយើងអាចចាប់ផ្តើមធ្វើកិច្ចការពីតូចឡើងទៅ យើងនឹងសន្សំសេចក្តីអំណត់ច្រើន។ កិច្ចការនេះក៏ជាចំនុចចាប់ផ្តើមបើកច្រកគំនិតឆ្ពោះទៅរកការបង្កើតថ្មីផងដែរ។ មួយថ្ងៃធ្វើកិច្ចការមួយ មួយឆ្នាំសម្រេចបាន ៣៦៥ សមិទ្ធិផល។ ចុះ ១០ ឆ្នាំ ២០ ឆ្នាំ ខាងមុខនឹងបានប៉ុន្មាន?
ចូរចាប់ផ្តើមធ្វើពីឥឡូវនេះនូវរាល់កិច្ចការដែលអ្នកពេញចិត្ត អ្នកនឹងភ្ញាក់ផ្អើលនៅពេលឃើញខ្លួនឯងរីកចម្រើនទៅមុខជារៀងរាល់ថ្ងៃ។ កាន់តែធ្វើ កាន់តែសប្បាយចិត្ត កាន់តែចង់ធ្វើបន្ថែមទៀ។
No comments:
Post a Comment