Thursday, August 29, 2013

​បូស​ថ្លើម​គួរ​ព្យាបាល​ដូចម្តេចខ្លះ​?

ការប្រើប្រាស់​ថ្នាំ​
​ជំងឺ​បូស​ថ្លើម​ដែល​មិន​បាន​ព្យាបាល​អាច​បង្ក​ទៅ​ជា​គ្រោះថ្នាក់​ដល់​ជីវិត​បាន​ដោយសារ​តែ​ផលវិបាក​របស់​វា​ដូចជា បាក់តេរី​បញ្ចេញ​ជាតិពុល​ក្នុង​ឈាម (Sepsis), Empyema, ឬ​រលាក​ស្រោមពោះ​ដោយសារ​តែ​បូស​ធ្លាយ​ចូលទៅក្នុង​ស្រោម​សួត ឬ​ប្រហោង​ស្រោម​ពោះ និង​អាច​បង្ក​រលាក​ដល់​ប្រហោង​ពោះ​ខាងក្រោយ​ទៀត​ផង​។ ការព្យាបាល​គយរ​តែ​មាន​ការចុះ​បង្ហូរ​ខ្ទុះ​ពី​ខាងក្រៅ​ស្បែក​ចូលទៅ ឬ​វះកាត់​តែ​។​

​ការព្យាបាល​ដោយ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​មិនមែន​ជា​ទំលាប់​នៃ​ការព្យាបាល​ទេ ទោះបីជា​វា​ទទួលបាន​នូវ​ជោគជ័យ​លើ​ករណី​តិចតួច​ក៏ដោយ​។​

​អ្នកជំងឺ​ទំនងជា​ត្រូវការ​ព្យាបាល​ជា​ច្រើន​ខែ​ជាមួយ​នឹង​ថ្នាំ​សម្លាប់​មេរោគ ព្រមទាំង​មានការ​ថត​រូបភាព​វេជ្ជសាស្ត្រ​មួយចំនួន​ដើម្បី​ធ្វើ​ការតាមដាន​លើ​ផលវិបាក​របស់​វា​អោយបាន​ដិតដល់​។​

​ការប្រើ​ថ្នាំ​ដើម្បី​សម្លាប់​មេរោគ​បន្ថែម​ច្រើនតែ​ជា​រឿង​មួយ​ដែល​ត្រូវ​ធ្វើ​ក្រោយពី​ធ្វើ​ការវះកាត់​ដើម្បី​បង្ហូរ​ខ្ទុះ​ក្នុង​ថ្លើម​។​

​ការព្យាបាល​ដោយ​វះកាត់​
​ការវះកាត់​បង្ហូរ​ខ្ទុះ​គឺ​ការព្យាបាល​ជា​លក្ខណៈ​ស្តង់ដា រហូតដល់​មាន​បច្ចេកទេស​វះ​បង្ហូរ​ខ្ទុះ​ដោយ​ចោះ​ពី​ស្បែក​ទៅ​សម្រាប់​ជំងឺ​ធន់​ស្រាល​កាលពី​ឆ្នាំ ១៩៧០​។ ជាមួយនឹង​តិច​និច​ថត​រូបភាព​វេជ្ជសាស្ត្រ ធ្វើអោយ​ការចុះ​បង្ហូរ​ខ្ទុះ​ក្លាយទៅជា​វិធី​ព្យាបាល​បែប​មាន​ស្តង់ដា​មួយ​។​

​ការណែនាំ​ថ្មីៗ​សម្រាប់​វិធី​ព្យាបាល​ដោយ​វះកាត់​លើ​ជំងឺ​បូស​ថ្លើម​ប្រភេទ Pyogenic គឺ​ផ្តោត​ទៅលើ​ស្ថានភាព​ជំងឺ​ក្នុង​ពោះ​ដូចជា មាន​រោគសញ្ញា​រលាក​ស្រោម​ពោះ ការ​បូម​ខ្ទុះ​លើក​មុន​មិន​បាន​ល្អ និង​មាន​ផលវិបាក​ដូចជា មាន​ប្រហោង​ច្រើន​ក្នុង​ថ្លើម ជញ្ជាំង​បូស​នោះ​ទៅ​ជា​ក្រាស និង​មាន​ខ្ទុះ​អន្ធិលៗ​។​

​ចំពោះ​អ្នកជំងឺ​ដែល​មាន​ស្ថានភាព​ស្យុក​ដោយសារ​តែ​សារី​រាង្គ​ជា​ច្រើន​ចុះខ្សោយ​គឺ​មិន​ត្រូវបាន​ណែនាំ​អោយ​ធ្វើ​ការវះកាត់​ឡើយ​។​

​ការវះកាត់​អាច​ធ្វើបាន​តាម​វិធីសាស្ត្រ ២​របៀប​៖
- វិធី Transperitoneal Approach អាច​បង្ហូរ​ខ្ទុះ​ចេញ និង​បើក​មើលឃើញ​នូវ​បូស​ដែល​មិន​ទាន់​រកឃើញ​នៅ​ពេល​ថត ព្រមទាំង​ទីតាំង​ដែល​បូស​នោះ​ចាប់កំណើត​ផងដែរ​។​
- វិធី Posterior Transpleural Approach អាច​ធ្វើឡើង​ចំពោះ​ដំបៅ​បូស​ដែល​នៅ​ពីក្រោយ​។​
​វី​ធី​វះកាត់​ដោយ​ការ​វះ​បើក​ពោះ​ក៏​ជា​វិធីសាស្ត្រ​ដែល​គេ​ច្រើន​តែ​យកមក​ប្រើ​ជា​ញឹកញាប់​ដែរ​។ នេះ​គឺជា​របៀប​វះកាត់​ដែល​មាន​ការប៉ះពាល់​តិចតួច​បំផុត​ក្នុង​ការបើក​មើល​សារី​រាង្គ​ក្នុងពោះ​ទាំងអស់ និង​កាត់បន្ថយ​អត្រា​ស្លាប់​របស់​អ្នកជំងឺ​។​

​ចំពោះ​អ្នកជំងឺ​ដែល​ជ្រើសរើស​យក​វិធី​ព្យាបាល​ដោយ​វះកាត់ អត្រា​ដែល​ត្រូវ​ការវះកាត់​ម្តងទៀត និង​ព្យាបាល​ប៉ា​រ៉ា​ជ័យ​គឺ​មាន​លក្ខណៈ​តិចតួច​ណាស់​។​

​ផលវិបាក​ក្រោយ​វះកាត់​ដូចជា បូស​ថ្លើម​នោះ​កើតមាន​ម្តងទៀត បូស​ក្នុង​ពោះ ខ្សោយ​តម្រងនោម ឬ​ថ្លើម និង​ការបង្ក​រោគ​លើ​របួស​គឺ​ជា​រឿង​ដែល​កម្រ​នឹង​កើតមាន​ណាស់​៕
 

No comments:

Post a Comment

Source: ExchangeRates.org.uk