Sunday, August 11, 2013

ហ្សែ​ន​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ​ធាត់​ចំពោះ​មនុស្ស​

​អ្នកស្រាវជ្រាវ​បាន​កំណត់​នូវ​ហ្សែ​ន​ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការ​លើស​ទម្ងន់ និង​ធាត់​ចំពោះ​អ្នក​ដែល​មាន​ជំងឺផ្លូវចិត្ត និង​មនុស្ស​ធម្មតា​។​

​វា​ត្រូវ​បាន​គេ​ដឹងថា ហ្សែ​ន CRTC1 ត្រូវបាន​ពាក់ព័ន្ធ​ចំពោះ​ការ​ធា​ត់ និង​លំនឹង​ថាមពល (​កាឡូរី​ដែល​ត្រូវបាន​យក​មក​ដោយ​ការ​ញ៉ាំ និង​ផឹក ទល់​នឹង​កាឡូរី​ដែល​ត្រូវបាន​ដុត​ដោយ​ការធ្វើ​លំ​ហាត់ប្រាណ​) ចំពោះ​សត្វ​, ប៉ុន្តែ​មុខងារ​នេះ​ចំពោះ​មនុស្ស​មិន​ត្រូវបាន​គេ​ដឹង​នៅឡើយ​ទេ​។​

នៅ​ក្នុង​ការស្រាវជ្រាវ​នេះ​, អ្នកស្រាវជ្រាវ​បាន​ពិនិត្យមើល​ថា ទស្សនៈ​ខុសគ្នា​នៃ​ហ្សែ​ន CRTC1 ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការឡើង​ទម្ងន់​ចំពោះ​អ្នក​ជំងឺផ្លូវចិត្ត និង​មនុស្ស​ធម្មតា​។​

អេ​វ៉ា ជួង (Eva Choong) ដែល​មកពី​សាកលវិទ្យាល័យ Lausanne បាន​និយាយថា លទ្ធផល​របស់​យើង​បានបង្ហាញ​ថា ហ្សែ​ន CRTC1 ដើរតួ​សំខាន់​នៅ​ក្នុង​អត្រា​ខ្ពស់​នៃ​ការឡើង​ទម្ងន់ និង​ធាត់​ដែល​ត្រូវ​បាន​សង្កេតឃើញ​ចំពោះ​អ្នក​ជំងឺផ្លូវចិត្ត​។ ក្រៅពីនេះ​, ហ្សែ​ន CRTC1 អាច​ដើរតួ​នៅក្នុង​សេនេទិច​នៃ​ភាពធាត់​ចំពោះ​ប្រជាជន​ទូទៅ​ផងដែរ​, ដោយហេតុ​នោះ ត្រូវ​បង្កើន​ការយល់ដឹង​នៃ​ច​លន​ការ​ជាច្រើន​ដែល​ជះ​ឥទ្ធិពល​នៃ​ការ​ធា​ត់​។​

ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត JAMA Psychiatry​។​

អ្នកស្រាវជ្រាវ​ក៏​បាន​រកឃើញ​ពី​ការផ្សារភ្ជាប់​គ្នា​យ៉ាងខ្លាំង​ចន្លោះ​ហ្សែ​ន CRTC1 និង​កម្រិត​ខ្លាញ់​ចំពោះ​ស្ត្រី​វ័យក្មេង​អាយុ​តិចជាង​៤៥​ឆ្នាំ​។ ការស្រាវជ្រាវ​នេះ​បង្ហាញ​ពី តម្រូវការ​នៃ​ការស្រាវជ្រាវ​ទៅ​ថ្ងៃក្រោយ​ទៅលើ​ការផ្សារភ្ជាប់​គ្នា​រវាង​កម្រិត​ខ្លាញ់ និង​ការចំលង​នៃ​ហ្សែ​ន​នេះ​៕

No comments:

Post a Comment

Source: ExchangeRates.org.uk