Sunday, August 4, 2013

វីតាមីន D តិចពេក​អាច​ជម្រុញអោយមាន​ពិការភាព​នៅពេល​ដែល​អ្នក​កាន់តែចាស់

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា មនុស្ស​វ័យ​ចំណាស់​ដែល​កង្វះ​វីតាមីន D អាច​តស៊ូ​នឹង​ការធ្វើ​លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ​ដូចជា ការ​ឡើងជណ្តើរ​ជាដើម​។​

​វា​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា ប្រហែលជា​៩០%​នៃ​មនុស្ស​វ័យ​ចំណាស់​មានការ​កង្វះ​វីតាមីន D​។ វីតាមីន ដែល​ជា​ធម្មតា​ត្រូវបាន​ស្រូប​តាមរយៈ​ពន្លឺព្រះអាទិត្យ ឬ​ការ​ញ៉ាំ​អាហារ​នោះ ដើរតួ​សំខាន់​ក្នុង​ការផ្តល់​សុខភាព​ល្អ​ដល់​ឆ្អឹង និង​សាច់ដុំ ហើយ​ការ​កង្វះ​នោះ​អាច​នាំអោយ​មាន​ការថយចុះ​ដង់ស៊ីតេ​របស់​អ្នក​, ខ្សោយ​ដល់​សាច់ដុំ​, មាន​ជំងឺ​ពុក​ឆ្អឹង និង​បាក់ឆ្អឹង​។​

ការស្រាវជ្រាវ​បាន​មើល​ទៅលើ​មនុស្ស​ជាង​១.៣០០​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​៥៥​ឆ្នាំ ទៅ​៨៨​ឆ្នាំ​ដែល​ត្រូវបាន​គេ​តាមដាន​អស់​រយៈពេល​៦​ឆ្នាំ​។ កម្រិត​វីតាមីន D របស់​អ្នកចូលរួម​ត្រូវបាន​គេ​ពិនិត្យ និង​ត្រូវបាន​គេ​សួរ​អំពី​សមត្ថភាព​នឹង​ការធ្វើការងារ​ប្រចាំថ្ងៃ​របស់​ពួកគេ​។​

ក្នុងចំនោម​អ្នកចូលរួម​ដែល​មាន​អាយុ​ចន្លោះ​ពី​៦៥​ឆ្នាំ ទៅ​៨៨​ឆ្នាំ​, អ្នក​ដែល​មាន​កម្រិត​វីតាមីន D ទាប​បំផុត​គឺ​ហាក់ដូចជា​ងាយ​មាន​ការកំណត់​សកម្មភាព​ការងារ ១,៧​ដង​ច្រើនជាង​អ្នក​ដែល​មាន​កម្រិត​វីតាមីន D ខ្ពស់បំផុត​។​

ចំពោះ​ក្រុម​នៃ​មនុស្ស​ចាស់​, ៧០%​នៃ​អ្នក​ដែល​មាន​កម្រិត​វីតាមីន D ទាប​បំផុត​មាន​យ៉ាងហោច​ណាស់​នូវ​ការកំណត់​សកម្មភាព​រាងកាយ​យ៉ាងហោចណាស់​មួយ​ដែរ ខណៈពេល​ដែល​ភាព​ច្រើន​នៃ​អ្នក​ដែល​មាន​កម្រិត​វីតាមីន D មធ្យម ឬ​ខ្ពស់​មិន​មាន​ការកំណត់​សកម្មភាព​រាងកាយ​នោះទេ​, នេះ​ដោយយោង​តាម​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Journal of Clinical Endocrinology & Metabolism​។​

អ្នកស្រាវជ្រាវ​ក៏​បាន​រកឃើញថា អ្នក​ដែល​មាន​ការ​កង្វះ​វីតាមីន D ហាក់ដូចជា​វិវត្ត​ទៅជា​ការកំណត់​សកម្ម​ភាព​រាងកាយ​ច្រើន​។ នេះ​កើតមានឡើង​ក្រោយ​៣​ឆ្នាំ​ក្នុង​ចំនោម​អ្នក​ដែល​មាន​អាយុ​ចាស់ និង​លើសពី​៦​ឆ្នាំ​ក្នុង​ចំនោម​មនុស្ស​ក្មេង​។​

វេជ្ជបណ្ឌិត អេ​វឺលៀន សូ​ល (Evelien Sohl) ដែល​មកពី​សាកលវិទ្យាល័យ VU បាន​និយាយថា មនុស្ស​វ័យ​ចំណាស់​ដែល​មាន​កម្រិត​វីតាមីន D ទាប​ហាក់ដូចជា​ងាយ​មាន​ការកំណត់​ចលនា និង​ហាក់ដូចជា​ងាយ​ឃើញ​នឹង​ការថយចុះ​មុខងារ​នៃ​រាងកាយ​។ មនុស្ស​វ័យ​ចំណាស់​ដែល​មាន​ការកំណត់​សកម្មភាព​រាងកាយ​ហាក់ដូចជា​ងាយ​នឹង​មាន​អ្នក​មើល​ថែ និង​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការស្លាប់​។​

សូល​បាន​និយាយថា ការស្រាវជ្រាវ​បានចង្អុលបង្ហាញ​ថា កម្រិត​វីតាមីន D ទាប​ចំពោះ​មនុស្ស​វ័យ​ចំណាស់​អាច​នាំអោយ​មាន​កា​រ​ថយ​ចុះ​សមត្ថភាព​ទៅ​នឹង​ការរស់នៅ​ដោយ​ឯករាជ្យ​។ គាត់​បាន​បន្តថា ថ្នាំ​គ្រាប់​វីតាមីន D អាច​ផ្តល់​នូវ​មធ្យោបាយ​ដើម្បី​ការពារ​ការថយចុះ​នេះ ប៉ុន្តែ​គំនិត​នេះ​ត្រូវ​ការបង្ហាញ​ដោយ​ការស្រាវជ្រាវ​ជាច្រើន​៕

No comments:

Post a Comment

Source: ExchangeRates.org.uk