មានខ្មោចប្រុសមួយ អាស្រ័យក្នុងទីមួយបានឃើញប្រពន្ធអ្នកចំការម្នាក់ កើតកួចចិត្តប្រតិព័ទ្ធស្រឡាញ់នាងនោះ លុះណាប្ដីនាងមិននៅ អាខ្មោចនោះវាប្លែងកាយនិមិ្មតជារូបប្តីនាង ទៅដេកនឹងនាងនោះៗក៍សំគាល់ជាប្តីរបស់អាត្មា មិនដឹងជាខ្មោចប្លែងឡើយ ព្រោះដូចគ្នាណាស់។
ឯខ្មោចនោះតែបានឱកាស គឺអ្នកចំការមិននៅហើយ វាក៍តែងប្លែងកាយជារូបប្តីមកដេកនៅនឹងនាង ជារឿយៗរាល់កាលនោះហោង លុះយូរបន្តិចមកចៅប្តីនោះទៅព្រៃ ឯអាខ្មោចវាប្លែងមកដេកនាងនៅក្នុង ផ្ទះ ដល់ពេលចៅប្តីមកផ្ទះក៍បានឃើញរូបខ្មោចដូចជារូបខ្លួន ដេកជាមួយប្រពន្ធខ្លួនដូច្នោះក៍ខឹងមហិមា ស្ទុះទៅចាប់អាខ្មោចៗក៍ឈ្លោះតបថា យើងជាប្តីនាងនេះ "ផ្ទះនេះជាផ្ទះរបស់យើង ហេតុអ្វី ចៅមកចាប់យើងជាម្ចាស់ផ្ទះយើងវិញ ចៅឯងមកពីទីស្ថានណា មិនដឹងជាយើងប្តីនាងនេះទេឬ " ។ ឯចៅប្តីក៏ឈ្លោះតបថា "ផ្ទះនេះជាផ្ទះរបស់យើង នាងនោះសោតក៏ជាប្រពន្ធរបស់យើង ហេតុអ្វីចៅមកថាជារបស់ខ្លួនដូច្នោះ "។
No comments:
Post a Comment