
ជំងឺក្រិនថ្លើមកើតឡើងដោយសារតែថើ្លមមានការខូចខាតជាលក្ខណៈរុំារៃ ។ ចំពោះជំងឺក្រិនថ្លើមដែលស្រាល មានន័យថាថ្លើមរបស់អ្នកអាចជួសជុលនូវភាពខូចខាតរបស់ខ្លួនបាន និងបន្តការងាររបស់វាបានដូចដើម ។ ប៉ុន្តែករណីធ្ងន់ធ្ងរវិញ ជាលិកា របស់ថ្លើមទៅជាសន្លាកកាន់តែខ្លាំង ហើយមិនអាចបន្តតួនាទីរបស់វាបានទៀតទេ ។
មានស្ថានភាពជំងឺមួយចំនួនអាចធ្វើអោយថ្លើមរបស់អ្នកមានការខូចខាតរាំរៃ ដែលវាជាហេតុនឹងវិវត្តន៍ទៅជាក្រិនបាន ។
ជំងឺក្រិនថ្លើមអាចមិនមានរោគសញ្ញានោះទេរហូតដល់ការខូចខាត់នោះកាន់តែខ្លាំងទើបចេញរោគសញ្ញាដូចជា៖
- អស់កំលាំង
- ងាយនឹងហូរឈាម
- ចាលទឹកនៅក្នុងពោះ
- អត់ឃ្លានអាហារ
- ក្អួតចង្អោ
- ហើមជើងទាំងពីរ
- ស្រកទំងន់
ពេលដែលជួបជាមួយគ្រូពេទ្យ
អ្នកគួរតែទៅជួបជាមួយគ្រូពេទ្យប្រសិនបើអ្នកមានរោគសញ្ញាទាំងឡាយណាដែលធ្វើអោយអ្នកមានការបារម្ភ ៕
No comments:
Post a Comment