Sunday, August 11, 2013

ត្រីមាស

ថ្ងៃ​មួយ​​អ្នក​នេសាទទុរគត​ម្នាក់​​បានឃើញ​ត្រី​តូច​មួយ​​ពណ៌​មាស​នៅ​ជាប់​នឹង​​សំណាញ់​​របស់​គាត់​។​ ​ជិត​ជា​ចម្លែក​អស្ចារ្យត្រី​នោះ​ចេះ​និយាយ​ទៅ​កាន់​បុរស​នោះ។ ត្រី​មាស​នោះ​អង្វរ​អ្នក​នេសាទ​អោយ​ដោះ​លែង​ខ្លួន​ទៅ​វិញ​ទៅ​ នោះ​ត្រី​មាស​នឹង​ផ្តល់​លាភ​សក្ការៈជាទី​គាប់​ចិត្ត​ដល់​អ្នក​នេសាទ។ អ្នក​នេសាទ​ក៏​យល់​ព្រម​លែង​ត្រីមាស​ទៅ​ក្នុង​ទឹក។ ប៉ុន្តែ​ត្រីមាស​បាន​ផ្តាំ​ថា មិន​ត្រូវអោយ​អ្នក​ដទៃ​ដឹង​អំពី​រឿង​នេះ​ឡើ យ។
លុះ​អ្នក​នេសាទ​ត្រប់​មក​ផ្ទះ​វិញ​ស្រាប់​តែ​ឃើញ​ខ្ទម​កំសត់​របស់​ខ្លួន​ក្លាយ​ទៅ​ជា​វិមាន​ដ៏​ស្កឹម​ស្កៃ ​​​ហើយ​ភរិយា​របស់​ខ្លួន​ទៀត​សោត​មាន​សំលៀក​បំពាក់​យ៉ាងស្រស់​ឆើត​ឆាយ​ប្រៀបដូច​ជា​ម្ចាស​ក្សត្រីយ៍។ អ្នក​នេសាទ​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ភរិយា​របស់​អ្នក​នេសាទនៅ​មិន​សុខមិនសាប់​ចង់​ដឹង​ពី​មូល​ហេតុ​ដែល​នាំ​អោយ​ពួក​គេបាន​ទ្រព្យ​សម្បត្តិទាំង​នេះ​មក។ នាង​ទទូច​សួរ​អ្នក​នេសាទ​ជា​ប្តីទាល់​តែ​អ្នក​នេសាទ​នោះ​ប្រាប់​តាម​ដំណើរ​ដើមទង។ និយាយ​​​​មិន​ទាន់​ផុត​ពី​មាត់​ផង​ស្រាប់​តែ​វិមាន​ស្កឹម​ស្កៃក្លាយ​មក​ជា​ខ្ទម​កំសត់​ដូច​ដើម​វិញ​ហើយ​ទ្រព្យ​របស់​ផ្សេង​ទៀត​ក៏​រលាយ​បង់​អស់ដែរ៕

No comments:

Post a Comment

Source: ExchangeRates.org.uk