
លុះអ្នកនេសាទត្រប់មកផ្ទះវិញស្រាប់តែឃើញខ្ទមកំសត់របស់ខ្លួនក្លាយទៅជាវិមានដ៏ស្កឹមស្កៃ ហើយភរិយារបស់ខ្លួនទៀតសោតមានសំលៀកបំពាក់យ៉ាងស្រស់ឆើតឆាយប្រៀបដូចជាម្ចាសក្សត្រីយ៍។ អ្នកនេសាទមានចិត្តរីករាយយ៉ាងខ្លាំង។ ប៉ុន្តែភរិយារបស់អ្នកនេសាទនៅមិនសុខមិនសាប់ចង់ដឹងពីមូលហេតុដែលនាំអោយពួកគេបានទ្រព្យសម្បត្តិទាំងនេះមក។ នាងទទូចសួរអ្នកនេសាទជាប្តីទាល់តែអ្នកនេសាទនោះប្រាប់តាមដំណើរដើមទង។ និយាយមិនទាន់ផុតពីមាត់ផងស្រាប់តែវិមានស្កឹមស្កៃក្លាយមកជាខ្ទមកំសត់ដូចដើមវិញហើយទ្រព្យរបស់ផ្សេងទៀតក៏រលាយបង់អស់ដែរ៕
No comments:
Post a Comment