Wednesday, November 27, 2013

ជំងឺ​បេះដូង​ទាក់ទង​នឹង​ការ​ធាត់​ដោយ​របៀប​ណា​?

​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ចង្អុលបង្ហាញ​ថា​ អ្នក​ធាត់​ ឬ​លើស​ទម្ងន់​ដែល​ថយ​ចុះ​សម្ពាធ​ឈាម​,​ កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ និង​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​របស់​ពួក​គេ​ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​ដល់​ទៅ​ជាង​ពាក់កណ្តាល​។​
អ្នក​ស្រាវជ្រាវ​បាន​វិភាគ​លើ​ការ​ស្រាវជ្រាវ​៩៧​ករណី​ដែល​រាប់​បញ្ចូល​មនុស្ស​ជាង​១,៨​លាន​នាក់​នៅ​ក្នុង​ពិភពលោក​។​ ពួក​គេ​បាន​រក​ឃើញ​ថា​ សម្ពាធ​ឈាម​ខ្ពស់​,​ កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​ និង​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ខ្ពស់​ពន្យល់​បាន​ពី​ការ​កើនឡើង​ហា​ហ​និ​ភ័យ​នៃ​ជំងឺ​បេះដូង​ចំពោះ​អ្នក​ធាត់​ ឬ​ឡើង​ទម្ងន់​។​ អ្នក​ដែល​មាន​កត្តា​ដូច​គ្នា​នោះ​មាន​ប្រហែល​៣/៤​ដែល​មានការ​កើនឡើង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​
សម្ពាធ​ឈាម​ខ្ពស់​ជម្រុញ​ការ​គំរាមកំហែង​ខ្ពស់​ 
 
ពោល​គឺ​មាន​៣១%​ក្នុង​ការ​កើនឡើង​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​៦៥%​នៃ​ការ​កើនឡើង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​ 
ហ្គូ​ដា​ ដា​ណា​ (Goodarz​ Danaei)​ ជា​សាស្ត្រាចារ្យ​រង​ខាង​ផ្នែក​សុខភាព​ទូទៅ​នៅ​សាលា​វេជ្ជសាស្ត្រ​ Harvard​ បាន​និយាយ​ថា​ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​យើង​បាន​បង្ហាញ​ថា​ ឥទ្ធិពល​ប៉ះពាល់​នៃ​ការ​ឡើង​ទម្ងន់​ ឬ​ធាត់​លើ​ជំងឺ​បេះដូង​ និង​ដាច់​សរសៃឈាម​ខួរក្បាល​នោះ​កើតឡើង​ដោយ​ការ​កើនឡើង​សម្ពាធ​ឈាម​,​ កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ និង​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ខ្ពស់​។​ គាត់​បាន​បន្ថែម​ថា​ លើស​ពី​នេះ​,​ ការ​គ្រប់គ្រង​កត្តា​ហានិភ័យ​ដូច​ជា​ ការ​ព្យាបាល​ជំងឺលើសឈាម​ជាដើម​ ក៏​អាច​ការពារ​នៃ​ឥទ្ធិពល​ប៉ះពាល់​មួយ​ចំនួន​នៃ​ការ​ធាត់​ និង​លើស​ទម្ងន់​ផង​ដែរ​។​
ការ​ធាត់​បាន​កើនឡើង​ទ្វេ​ដង​លើ​ពិភពលោក​ចាប់តាំងពី​ឆ្នាំ​១៩៨០​។​ មនុស្ស​ពេញវ័យ​ជាង​១​កោដិ​នាក់​ដែល​មាន​អាយុ​លើស​ពី​២០​ឆ្នាំ​ គឺ​ធាត់​ ឬ​លើស​ទម្ងន់​។​ បញ្ហា​បេះដូង​ដែល​ទាក់ទង​ទៅ​នឹង​ការ​ធាត់​ ឬ​លើស​ទម្ងន់​នោះ​រួម​មាន​ ជំងឺ​បេះដូង​ និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ ដែល​ជា​មូលហេតុ​បង្ក​អោយ​ស្លាប់​ក្នុង​ពិភពលោក​,​ ជំងឺ​ទឹកនោមផ្អែម​ និង​ប្រភេទ​នៃ​ជំងឺមហារីក​ដទៃ​ទៀត​។​
យ៉ាងណាមិញ​,​ មនុស្ស​ប្រហែល​៣,៤​លាន​នាក់​ក្នុង​ពិភពលោក​បាន​ស្លាប់​ក្នុង​មួយ​ឆ្នាំៗ​ដោយសារ​ការ​ធាត់​ ឬ​លើស​ទម្ងន់​នេះ​។​
ម៉ា​ហ្សី​ដ​ អេ​ហ្សា​ទី​ (Majid​ Ezzati)​ ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​សុខភាព​បរិស្ថាន​នៅ​មហាវិទ្យាល័យ​ Imperial​ បាន​និយាយ​ថា​ ការ​គ្រប់គ្រង​សម្ពាធ​ឈាម​,​ កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ និង​ជំងឺ​ទឹកនោមផ្អែម​ជា​រឿង​សំខាន់​ ប៉ុន្តែ​មានការ​ឆ្លើយ​តប​ដោយ​ផ្នែក​ និង​បណ្តោះអាសន្ន​ទៅ​នឹង​ការ​ធាត់​៕

No comments:

Post a Comment

Source: ExchangeRates.org.uk