Wednesday, November 27, 2013

ការ​ញ៉ាំ​ត្រី​មាន​ឥទ្ធិពល​ចំពោះ​ចំណង់​ផ្លូវភេទ​

​ចំពោះ​បុរស ចំណង់​ផ្លូវភេទ​ត្រូវបាន​គ្រប់គ្រង​ដំបូង​គេ​ដោយសារ​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​។ ប្រភព​ដ៏​សំខាន់​ដែល​គ្រប់គ្រង​ចំណង់​ផ្លូវភេទ​របស់​ស្ត្រី​ដូចជា​មិន​មែន​ងាយស្រួល​សម្គាល់​ដឹង​ក្នុងការ​ធ្វើ​អោយ​មនុស្ស​ស្រី​ងាយ​នឹង​មាន​ចំណង់​ផ្លូវភេទ​កាន់តែ​ខ្លាំង​ឡើយ​។ ដល់ពេល​មាន​ការប្រែប្រួល​ចំណង់​ផ្លូវភេទ អ្នកឯកទេស​ច្រើនតែ​ចោទប្រកាន់​លើ​បញ្ហា​នៃ​ភាពស្និទ្ធស្នាល​, សុខភាព​ផ្លូវ​អារម្មណ៍ និង​ផ្លូវកាយ​។ ខណៈពេល​ដែល​អាហារ​ពីរ​បី​ប្រភេទ​អាច​ផ្តល់​នូវ​អារម្មណ៍​ឡើងវិញ​បាន របប​អាហារ​ដែល​មាន​ត្រី និង​អាហារ​សមុទ្រ​ច្រើន​អាច​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​ចំណង់​ផ្លូវភេទ​បាន​។

​វេជ្ជបណ្ឌិត ឡី​ន អេ​ដ​ឡែ​ន ណែ​ហ្ស៊ី​ន (Lynn Edlen Nezin, PhD) អ្នកឯកទេស​ខាង​ចិត្តសាស្ត្រ ពន្យល់ថា ជីវជាតិ​ជាច្រើន​អាច​ជម្រុញ​ដល់​ចំណង់​ផ្លូវភេទ​បាន ជាពិសេស​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព ជាពិសេស​ត្រី​តែម្តង​។ ដើម្បី​រីករាយ​នឹង​ការ​រួមភេទ បុរស និង​ស្ត្រី​ត្រូវតែ​មាន​លំហូរ​ឈាម​ទៅក្នុង​ប្រដាប់​ភេទ​បាន​ល្អ និង​គ្រប់គ្រាន់​។ បេះដូង​មាន​សុខភាព​ល្អ​ជម្រុញ​អោយ​មាន​របត់​ឈាម​ទៅ​សព្វ​រាងកាយ និង​អាច​បង្កើន​អារម្មណ៍​ក្នុង​ពេល​រួម​ភេទ​បាន​។

​សារធាតុ Arginine
​សារធាតុ​មួយ​នេះ​គឺជា​អាស៊ីតអាមីណេ​មួយ​ប្រភេទ​ដែល​រាងកាយ​ប្រើប្រាស់​ដើម្បី​បង្កើត​ជា​នីទ្រិច​អុកស៊ីត​។ ក្នុង​ប្រដាប់ភេទ នីទ្រិច​អុកស៊ីត​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ពង្រីក​សរសៃឈាម​។ ការ​ដែល​មាន​ចំនួន​របស់​វា​តិចតួច​ពេក​អាច​កាត់បន្ថយ​លទ្ធភាព​ក្នុង​ការឡើង​រឹង​របស់​លិង្គ និង​រំខាន​ដល់​ការ​ស្រើបស្រាល​ខាង​ផ្លូវភេទ​របស់​ស្ត្រី​បាន​។ ត្រី​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ Arginine ដូចជា ត្រី​សាល​ម៉ុង​។​

​ស័ង្គសី​
​ជាតិ​ស័ង្គសី​មាន​ទំនាក់ទំនង​នឹង​កម្រិត​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ក្នុងឈាម​។ ស័ង្គសី​ក៏មានទំនាក់ទំនង​នឹង​ការបង្កើត​អោយ​ផ្លូវភេទ​មាន​សុខភាព​ល្អ​ផង​ដែរ​។ មធ្យោបាយ​មួយ​ដើម្បី​អាច​ទទួលបាន​ស័ង្គសី​គ្រប់​គ្រាន់នោះ​គឺ​ធ្វើ​យ៉ាងណា​អោយ​ទទួលបាន​ស័ង្គសី​ចំនួន ១១​មី​លី​ក្រាម​ចំពោះ​បុរស និង ៨​មី​លី​ក្រាម​ចំពោះ​ស្ត្រី​តាមរយៈ​ការ​ញ៉ាំ​ត្រី​។ ត្រី​សាល​ម៉ុង​មាន​ស័ង្គសី ១​មី​លី​ក្រាម​, ត្រី​សា​ឌី​ន​មាន​ស័ង្គសី ៣​មី​លី​ក្រាម និង​ត្រីធូ​ណា​មាន​ស័ង្គសី​០,៨​មី​លី​ក្រាម​។

​យក​ល្អ​គួរតែ​ញ៉ាំ​អាហារ​គ្រប់​ប្រភេទ​ក្នុង​កម្រិត​មធ្យម​។

No comments:

Post a Comment

Source: ExchangeRates.org.uk