ចំពោះការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត BMC Family Prcatice, នូតណឺរ៉ុសបានពិនិត្យមើលលើស្ត្រីនៅក្នុងប្រទេសហូឡង់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨។ ស្ត្រីដែលបានជួបគ្រូពេទ្យរបស់ពួកគេ បានត្អូញត្អែរពីការនោមញឹក, ការឈឺពេលនោម ឬរោគសញ្ញាទាំងពីរនេះតែម្តង ត្រូវបានគេសួរថាតើពួកគេនឹងមានបំណងពន្យារការប្រើថ្នាំអង់ទីប៊ីយោទិច ឬថាតើរោគសញ្ញារបស់ពួកគេឃើញមានមិនលើសពី៧ថ្ងៃនោះ។
ស្ត្រីមួយចំនួនមិនត្រូវបានរាប់បញ្ចូលនៅក្នុងការស្រាវជ្រាវនោះទេ ដែលមានដូចជា ស្ត្រីមានផ្ទៃពោះ ឬស្ត្រីកំពុងបំបៅកូនដោយទឹកដោះ ឬអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។
ជាសរុប, ស្ត្រី១៧៦នាក់បានចូលរួម។ ក្នុងចំនោមនោះ, ស្ត្រី១៣៧នាក់ត្រូវបានគេសួរទៅនឹងការពន្យារការប្រើថ្នាំអង់ទីប៊ីយោទិច និង៥២នាក់ផ្សេងទៀតបានយល់ស្រប។ ស្ត្រីទាំងអស់បានអោយនូវគំរូទឹកនោមដើម្បីវិភាគ និងធ្វើការបណ្តុះមេរោគ។ ស្ត្រីបានប្រាប់ពីរោគសញ្ញារបស់ពួកគេនៅសប្តាហ៍ក្រោយ។ក្រោយមួយសប្តាហ៍, ២៨នាក់នៃស្ត្រី៥១នាក់ដែលមានបំណងពន្យារការប្រើថ្នាំអង់ទីប៊ីយោទិចនោះ មិនបានប្រើថ្នាំអង់ទីប៊ីយោទិចនោះទេ។ ២០នាក់នៃស្ត្រីទាំងនោះបានបង្ហាញពីភាពបាត់ ឬភាពប្រសើរឡើងនៃរោគសញ្ញារបស់ពួកគេ។ ក្នុងចំនោមស្ត្រីទាំង២០នាក់នោះ, ជាង១/៣មានលទ្ធផលនៃការបណ្តុះមេរោគវិជ្ជមាន ដែលនេះបង្ហាញថា មានការឆ្លងមេរោគ។ អ្នកស្រាវជ្រាវមិនដឹងពីលទ្ធផលនៃការបណ្តុះមេរោគនៅពេលចាប់ផ្តើមនៃការស្រាវជ្រាវនោះទេ។
ស្ត្រីភាគច្រើនដែលមិនមានបំណងក្នុងការរំលងនៃការព្យាបាលដោយថ្នាំអង់ទីប៊ីយោទិច ក៏មានលទ្ធផលវិជ្ជមាននៃការបណ្តុះមេរោគផងដែរ។
នូតណឺរ៉ុសបាននិយាយថា ស្ត្រីដែលយល់ស្របយ៉ាងខ្លាំងនៃការពន្យារការប្រើថ្នាំ អាចប្រុងប្រៀបនៃមានភាពស៊ាំនឹងបាក់តេរីដែលអាចជាលទ្ធផលពីការប្រើថ្នាំអង់ទីប៊ីយោទិច។ គាត់បាននិយាយថា លើសពីនេះ, ការឆ្លងមេរោគកម្រិតស្រាលផ្សេងទៀត ដូចជាការឆ្លងមេរោលើភ្នែក, ត្រចៀក, បំពង់ក និងលើផ្លូវដង្ហើមជាធម្មតាមិនត្រូវបានព្យាបាលដោយថ្នាំអង់ទីប៊ីយោទិចនោះទេ។ យ៉ាងណាមិញ, មនុស្សអាចងាយនឹងទទួលយកនូវការវេជ្ជបញ្ជានៃថ្នាំអង់ទីប៊ីយោទិចដែលពន្យារអោយប្រើប្រាស់។
នូតណឺរ៉ុសបាននិយាយថា ស្ត្រីដែលយល់ស្របយ៉ាងខ្លាំងនៃការពន្យារការប្រើថ្នាំ អាចប្រុងប្រៀបនៃមានភាពស៊ាំនឹងបាក់តេរីដែលអាចជាលទ្ធផលពីការប្រើថ្នាំអង់ទីប៊ីយោទិច។ គាត់បាននិយាយថា លើសពីនេះ, ការឆ្លងមេរោគកម្រិតស្រាលផ្សេងទៀត ដូចជាការឆ្លងមេរោលើភ្នែក, ត្រចៀក, បំពង់ក និងលើផ្លូវដង្ហើមជាធម្មតាមិនត្រូវបានព្យាបាលដោយថ្នាំអង់ទីប៊ីយោទិចនោះទេ។ យ៉ាងណាមិញ, មនុស្សអាចងាយនឹងទទួលយកនូវការវេជ្ជបញ្ជានៃថ្នាំអង់ទីប៊ីយោទិចដែលពន្យារអោយប្រើប្រាស់។
ជាធម្មតា ថ្នាំអង់ទីប៊ីយោទិចចំពោះការឆ្លងមេរោគលើផ្លូវបង្ហូរទឹកម៉ូត្រនោះមានប្រសិទ្ធភាពអំឡុងពេល២ ឬ៣ថ្ងៃ។ នូតណឺរ៉ុសបាននិយាយថា តើការឆ្លងមេរោគនឹងបាត់ទៅវិញដោយខ្លួនវាយ៉ាងដូចម្តេច? ចលនការនៃប្រព័ន្ធភាពស៊ាំរបស់យើងគឺខ្លាំង និងជារឿយៗមិនត្រូវការជំនួយនានាពីថ្នាំអង់ទីប៊ីយោទិចនោះទេ។ វេជ្ជបណ្ឌិត ជេនីហ្វឺរ លៃដន វុយ (Jennifer Leighdon Wu) ជាគ្រូពេទ្យឯកទេសជំងឺរោគស្ត្រីនៅមន្ទីរពេទ្យ Lenox Hill បានហាមប្រាណអំពីការស្រាវជ្រាវនេះ។ គាត់បាននិយាយថា ចំនួនស្ត្រីដែលយល់ស្របនឹងការពន្យារការប្រើថ្នាំអង់ទីប៊ីយោទិច គឺមានតែ៥១នាក់ប៉ុណ្ណោះ។ មុននឹងធ្វើការផ្លាស់ប្តូរការអនុវត្តរបស់ខ្ញុំ, ខ្ញុំចង់ឃើញមានចំនួនជាច្រើនជាមុនសិន។
ការពិនិត្យមើលជាមួយនឹងគ្រូពេទ្យអាចមិនមើលគ្រប់បញ្ហាដទៃទៀត។ គាត់បាននិយាយថា ខ្ញុំមិនអាចប្រាប់ថាតើមនុស្សប៉ុន្មាននាក់ដែលបានមក ហើយគិតថា វាជាការឆ្លងមេរោគលើផ្លូវបង្ហូរទឹកម៉ូត្រ និងវាជាការឆ្លងមេរោគផ្សិតនោះ។ចំពោះការអនុវត្ត, វុយនឹងចេញថ្នាំអង់ទីប៊ីយោទិចភ្លាមៗ ជាពិសេសប្រសិនបើស្ត្រីមានការឈឺចាប់។ ចំពោះអ្នកដទៃទៀត, គាត់អាចរងចាំរហូតដល់លទ្ធផលនៃការបណ្តុះមេរោគបានបញ្ជាក់ ដែលត្រូវចំណាយពេលប្រហែលជា៣ថ្ងៃ។ ប្រសិនបើអ្នកអាចចាំរហូតដល់លទ្ធផលនៃការបណ្តុះមេរោគបានបញ្ជាក់, អ្នកជំងឺនឹងទទួលបាននូវថ្នាំអង់ទីប៊ីយោទិចដែលសាកសម។ អ្នកក៏ត្រូវតែប្រយ័ត្នអំពីអ្នកដែលអ្នកកំពុងតែសួរពីការព្យាបាលដោយថ្នាំអង់ទីប៊ីយោទិចនោះ។ ជាពិសេសវាអាចផ្តល់គ្រោះថ្នាក់ចំពោះអ្នកជំងឺវ័យចំណាស់។
ថ្នាំអង់ទីប៊ីយោទិចគឺចាំបាច់ប្រសិនបើស្ត្រីមានរោគសញ្ញាដូចជា គ្រុនក្តៅ, ញាក់ និងឈឺត្រគាកនោះនៅពេលដែលនេះអាចបង្ហាញថា ការឆ្លងមេរោគបានវិវត្តទៅដល់តម្រងនោមរបស់អ្នកហើយ៕
No comments:
Post a Comment