Tuesday, June 4, 2013

រួមភេទ​រាល់​ថ្ងៃ​អាច​ជួយ​អោយ​បុរស​មាន​លទ្ធភាព​មាន​កូន​បាន​

ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា មនុស្ស​ប្រុស​ដែល​មានប្រ​វតិ្ត​លើ​បញ្ហា​នៃ​ការ​មានកូន​ប្រហែល​ជា​បណ្តាល មក​ពី​ការខូចខាត​លើ DNA របស់​មេ​ជីវិត​ឈ្មោល ដោយសារតែ​ការបាញ់​ទឹកកាម​ក្នុងពេល ៧​ថ្ងៃ​មាន​ចំនួន​តិចពេក ។

​លោកគ្រូ​ពេទ្យ David Greening នៅ​ប្រទេស​អូស្ត្រាលី​សរសេ​រលើ​អត្ថបទ​របស់​គាត់​ចំនងជើង​ថា “​ចូរ​បន្ត​អោយ​ចរន្តទឹក​នៅតែ​ហូរ​ទៀត​ទៅ​” ។ គាត់​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា  “ ទំនាក់ទំនង​ធម្មតា​របស់​គូ​ស្វាមីភរិយា​គួរតែ​ធ្វើការ​រួម​ភេទ​អោយបាន រាល់​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​មុន ពេល​ដែល​ដល់​ថ្ងៃ​ផ្ទុះ​បែក​នៃ​ពង​មេ​ជីវិត​ញី​របស់​ខាង​ស្រី​” ។


​ការសិក្សា​របស់​លោក Greening ត្រូវ​បាន​ចុះផ្សាយ​នៅ​ថ្ងៃនេះ​ក្នុង​ទីក្រុង​អាម​ស្តា​ដាម​ប្រទេស ហុ​ល្លង់​នៅឯ​ស​និ្ន​សីទ​លើក​ទី ២៥​របស់​សហគមន៍​អឺរ៉ុប​ស្តី​អំពី​ការ​បន្ត​ពូជ​របស់​មនុស្ស និង​អំប្រ៉ីយ៉ុ​ង ។

​លោក Greening បាន​សិក្សា​ទៅលើ​មនុស្ស​ប្រុស​ចំនួន ១១៨​នាក់​ដែល​មាន​ប្រវត្តិ​អសមត្ថភាព​ក្នុង​ការ​មាន​កូន រលូត​កូន ឬ​ការ​បន្ត​ពូជ​បែប​សប្ប​និមិត្ត (Vitro Fertilization, IVF) បរាជ័យ ដោយសារតែ DNA របស់​មេ​ជីវិត​ឈ្មោល​មាន​ការខូចខាត​លើសពី ១៥% ។

​នៅក្នុង​ការសិក្សា​មួយ​នេះ មនុស្ស​ប្រុស​ទាំងអស់​គឺ​តម្រូវអោយ​ធ្វើ​ការបាញ់ទឹក​កាម​ជា​រៀងរាល់ថ្ងៃ ។ បន្ទាប់មក​ពួកគេ​បាន​ផ្តល់​នូវ​ទឹកកាម​ដែល​មាន​ចំនួន​កាន់តែ​ច្រើន​ដើម្បី យកទៅ​ធ្វើការ​ពិនិត្យ ហើយ​ក្នុង​ទឹកកាម​ទាំងនោះ​បាន​បង្ហាញថា ការ​ខូច​ខាត់ DNA របស់​មេ​ជីវិត​ឈ្មោល​ត្រូវបាន​កាត់បន្ថយ​រហូត​ដល់ ៨១%​ភាគរយ ។

​លោក Greening សរសេរថា នោះ​ប្រហែល​មកពី​ប្រព័ន្ធ​ប្រដាប់បន្តពូជ​រប​ស់បុរ​ស​កាលណា​មាន​មេ​ជីវិត ឈ្មោល​ហើយ មិនសូវ​យកមក​ប្រើ​ទើប​កើត​មាន​បញ្ហា​ដូច្នេះ ។​
​ចំណែក ១៩%​ដែល​នៅសល់​មានន័យថា​ជា​ការខូចខាត DNA របស់​មេ​ជីវិត​ឈ្មោល​មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ ។ លោក Greening និយាយថា ពួកគេ​ប្រហែលជា​មាន​បញ្ហា​មួយទៀត​គឺ មិនទាន់​មាន​ភស្តុតាង​នៅ​ឡើង​ទៅលើ​យុទ្ធិសាស្ត្រ​នៃ​ការបញ្ចេញទឹ​កកាម ដែល​គាត់​បាន​សាកល្បង​ធ្វើ ។

​ការបាញ់​ទឹកកាម​ជា​ញឹកញាប់​ក៏​អាច​ធ្វើ​អោយ​កំលាំង​ចលនា​របស់​មេ​ជីវិត​ឈ្មោល​កាន់តែ​ខ្លាំង​ដែរ ។​
​លោក Greening សរសេរថា “​ជម្រើស​នៃ​ការ​អោយ​បាញ់​ទឹកកាម​ប្រហែលជា​អាច​ច្រើន ឬ​តិច​ជាង ៧​ថ្ងៃ ប៉ុន្តែ​គិត​ថា​រយៈពេល​តែ​មួយ​សប្តាហ៍​គឺ​អាច​ងាយស្រួល​ក្នុងការ គ្រប់គ្រង និង​ពេញចិត្ត​នឹង​ធ្វើ​” ។ គាត់​បាន​បន្ថែមទៀតថា គួរតែ​មាន​ការស្រាវជ្រាវ​អោយ​កាន់តែ​ច្រើន​បន្ថែមទៀត​ដើម្បី​តាមដាន ប្រសិនបើ​អត្រា​នៃ​ការ​មាន​ផ្ទៃពោះ​មាន​ការកើនឡើង​ដោយសារតែ​លទ្ធផល​មកពី ការបាញ់​ទឹកកាម​រាល់ថ្ងៃ ៕

No comments:

Post a Comment

Source: ExchangeRates.org.uk