Wednesday, June 12, 2013

ការពិត​៧​យ៉ាង​ដែល​អ្នក​មិន​បានដឹង​អំពី​ប្រអប់ជើង​របស់​អ្នក​

តើ​អ្នក​មាន​ដែរ​ធ្វើ​ការថែទាំ និង យកចិត្ត​ដាក់​សម្អាត​ប្រអប់ជើង​របស់​អ្នក​ដែរឬទេ​? ទោះជា​យ៉ាងណាក្តី គេ​ជឿ​ថា មាន​រឿង​ពិត​ទាំង​៧​យ៉ាង ដែល​អ្នក​មិន​ធ្លាប់​ដែល​បានដឹង ពី​ប្រអប់ជើង​របស់​អ្នកនោះ​ទេ ។​


១. ក្រចកជើង​របស់​អ្នក នឹង​ធ្វើការ​ដុះ​លឿន​បំផុត ក្នុងអំឡុងពេល​នៃ​យុវភាព​របស់​អ្នក​, នៅក្នុង​រដូវក្តៅ និង នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ។​

២. ការពាក់​ស្បែកជើង​កែង​កម្ពស់ ៦​សង់ទីម៉ែត្រ នឹង​បង្កើន​នូវ​សម្ពាធ​ទៅដល់ ប្រអប់ជើង​ផ្នែក​ខាង​មុខ​ដល់​ទៅ ៧៥​ភាគរយ​។​
៣. ប្រអប់ជើង​របស់​មនុស្ស​យើង អាច​នឹង​បែកញើស បានជា​ទឹក​ប្រហែល​ជា​កន្លះ​លីត្រ​ក្នុង​មួយ​ថ្ងៃ​។​
៤. ជា​មធ្យម​ស្ត្រី អាច​ធ្វើការ​ដើរ​បាន​ចម្ងាយ ៣​ម៉ា​យ ច្រើន​ជាង​បុរស​។​
៥. ស្បែក​នៅលើ​ប្រអប់ជើង របស់​អ្នក គឺ​ក្រាស់​ជាង​ស្បែក​ណាៗ​ទាំងអស់ នៃ​រាងកាយ​របស់​អ្នក​។​
៦. នៅពេល​ដែល​អ្នក​រត់ ទម្ងន់​នឹង​ធ្វើការ​សង្កត់​ទៅលើ ប្រអប់ជើង​របស់​អ្នក ដែល​វា​អាច​នឹង​ច្រើន ស្មើរ​ទៅ​នឹង​ទម្ងន់​រាងកាយ​អ្នក ៤​ដង​។​
៧. ស្ត្រី ៩​ក្នុងចំណោម​ស្ត្រី​១០​នាក់ តែង​ធ្វើ​ការពាក់​ស្បែកជើង ដែល​តូច​ជាង​ប្រអប់ជើង​របស់ខ្លួន ៕

No comments:

Post a Comment

Source: ExchangeRates.org.uk