Wednesday, June 12, 2013

យល់​ដឹង​ពី​ខួរក្បាល​អាច​នាំ​ទៅ​រក​ជោគជ័យ

ប​ដូចជា​ឃ្លាំង​ស្តុក​ទិន្នន័យ​ដ៏​សំខាន់ ​​និង​ជា​មេបញ្ជាការ​បញ្ជា​ទៅ​លើ​ការ​ធ្វើ​សកម្ម ភាព​របស់​អ្នក ។ ​​ការ​យល់​ដឹង​ពី​ខួរ​ក្បាល​ជា​រឿង​ដ៏​សំខាន់​ដែល​អាច​ជួយ​​ឲ្យ​អ្នក​អាច​​​​កំណត់​គោល ដៅ​ដ៏​ត្រឹមត្រូវ​ឆ្ពោះ​ទៅ​រក​ជោគជ័យ​ជា​ជាង​បរាជ័យ ។ ​​ខាង​ក្រោម​ជា​ចំណុច​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​យល់​ដឹង​ពី​ខួរ​ក្បាល៖​​

.​ហេតុអ្វីយើង​​ចូលចិត្តរៀនពីជោគជ័យជាងបរាជ័យ? ​​​​​​​​      
    តើ​អ្នក​មាន​ចាប់​អារម្មណ៍​ថា ​ខ្លួន​ឯង​​ធ្វើ​ខុស​ដដែល​ៗ​ម្ដង​ហើយ​ម្ដង​ទៀត​ទេ? ​​​យោង​តាម​ការ​សិក្សា​របស់​ក្រុម​ស្រាវជ្រាវ​​នៃ MIT’s Picower Institute for Learning and Memory ​​​​រក​ឃើញ​ថា​​ ​កោសិកា​​ខួរ​ក្បាល​យើង​​ជា​រឿយៗ​តែង​ចាប់​យក​រឿង​ល្អ ​​ជាជាង​បរាជ័យ ដែល​នេះ​ធ្វើ​ឲ្យ​យើង​​មិន​សូវ​ផ្ដោត​ពី​​បរាជ័យ។
​​​      ក្នុង​ការ​ពិសោធន៍​មួយ ​​អ្នក​ស្រាវជ្រាវ​ដាក់​បង្ហាញ​រូប ​​លើ​កញ្ចក់​កុំព្យូទ័រ​ ឲ្យ​សត្វ​ស្វា​មើល​​នៅ​ពេល​ឃើញ​រូបភាព​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ​ខួរ​ក្បាល​ស្វា​បញ្ចេញ​​​​ជាតិ​គីមី​ម្យ៉ាង​ឈ្មោះ​ ដូផាមីន (dopamine) ​ដែល​ជួយ​ឲ្យ​​វា​មាន​ភាព​​វិជ្ជមាន​សម្រាប់​រូបភាព​បន្ទាប់​ទៀត។
​      លទ្ធផល​នៃ​ការ​សិក្សា​នេះ​​​បង្ហាញ​ថា​​ ​នៅ​ពេល​យើង​ធ្វើ​អ្វី​មួយ​ជោគជ័យ ​​ខួរក្បាល​ និង​សកម្ម ភាព​មាន​ភាព​វិជ្ជមាន​ ខណៈ​ដែល​ជួប​បរាជ័យ​ខួរ​ក្បាល​មិន​សូវ​មាន​ការ​ប្រែប្រួល​អ្វី​នោះ​ទេ។
.កំណត់គោលដៅដែលខួរក្បាលចូលចិត្ត ​       
      ការ​ប្រមូលផ្ដុំ​ភាព​ជោគជ័យ​ ​មិន​ថា​ តូច​ឬ​ធំ​ នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​បញ្ចេញ​ ដូផាមីន (Dopamine)​ ដែល​នាំ​ទៅ​ការ​ធ្វើ​អ្វី​ដោយ​ងាយស្រួល ​និង​មាន​ការ​ច្នៃ​ប្រឌិត។ ​​ដូច្នេះ​ បើ​ចង់​​កំណត់​គោលដៅ​ត្រូវ​ជ្រើស​យក​គោលដៅ​ណាមួយ​ដែល​ខួរ​ក្បាល​អ្នក​ចូលចិត្ត។ ​​​ចុះ​ធ្វើ​ម៉េច​ដឹង​ថា ​គោលដៅ​មួយ​ណា​ដែល​ខួរ​ក្បាល​ចូលចិត្ត?​ ​​មុន​នឹង​កំណត់​គោលដៅ​អ្នក​អាច​សម្លឹង​មើល​​ពី​ជោគជ័យ​ដែល​អ្នក​ធ្លាប់​មាន​កន្លង​មក ​​ហើយ​ព្យាយាម​កំណត់​គោលដៅ​ថ្មី ​ដែល​​ស្រដៀង​នឹង​សកម្មភាព​ជោគជ័យ​ពី​មុន​នោះ។
.​បង្កើតផែនទី​​ចិត្តសាស្ត្រនាំផ្លូវអ្នក      
      បង្កើត​គោលដៅ​សម្រាប់​ខ្លួន​ឯង​ ជាមួយ​នឹង​ឃ្លា​​ដែល​បង្ហាញ​ ពី​ទស្សនវិស័យ​ដ៏​ខ្លី​មួយ ។ ​”ទស្សន វិស័យ​​ជា​រូបភាព​ដែល​យើង​មើល​មិន​ឃើញ​មួយ​សម្រាប់​នាំ​ផ្លូវ។ ​​​កម្លាំង​ផ្លូវ​ចិត្ត​ដែល​យើង​មិន​បាន​ដឹង​ពី​​ការ​កំណត់​ទស្សនវិស័យ​ សម្រាប់​ខ្លួន​ឯង​ជា​កម្លាំង​ដ៏​អស្ចារ្យ ​ក្នុង​ការ​នាំ​អ្នក​ឆ្ពោះ​ទៅ​រក​ជោគជ័យ។” ​នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជ. ​Richard Peterson ​អ្នក​ចិត្តសាស្ត្រ ​និង​ប្រសាទសាស្ត្រ។ ​ការ​កំណត់​គោលដៅ​ដោយ​មិន​បាន​ដឹង​ខ្លួន​នេះ​ ​មិន​ត្រឹម​តែ​មាន​ទំនួល​ខុស​ត្រូវ​ ៩០%​ ក្នុង​ការ​សម្រេច​ចិត្ត​នោះ​ទេ ​ថែម​ទាំង​ជួយ​ឲ្យ​អ្នក​​​បំពេញ​ការងារ ឬ​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ទៀត​ផង។
​​​​​​. ​កំណត់គោលដៅសម្រាប់រយៈពេលខ្លី
​​​​       ក្រោយ​កំណត់​គោលដៅ​រយៈពេល​វែង​ដែល​ខួរក្បាល​របស់​អ្នក​ចូលចិត្ត ​​និង​ចក្ខុវិស័យ​ហើយ ​​ត្រូវ​បំបែក​គោលដៅ​ធំ​នោះ​ជា​គោលដៅ​រយៈពេល​ខ្លី។ ​គោលដៅ​រយៈពេល​ខ្លី​គឺ ​មិន​ត្រូវ​លើស​ពី​រយៈពេល ​៣​ ខែ​នោះ​ឡើយ។ ​​គោលដៅ​នោះ​ទៀត​សោត​ ត្រូវ​មាន​ភាព​ច្បាស់លាស់ ​​ជាក់លាក់ ​​និង​សមាមាត្រ​និង​ភាព​ខ្លាំង​របស់​អ្នក ។ ​សរសេរ​គោលដៅ​ទាំង​នោះ​ ដាក់​ក្នុង​ក្រដាស​ឲ្យ​បាន​ច្បាស់លាស់ ​អាច​ជួយ​ឲ្យ​អ្នក​​ផ្ដោត​អារម្មណ៍​បាន​ច្រើន​ ព្រោះ​អាច​មើល​វា​រាល់​ថ្ងៃ ។ ​​កាល​ណា​​ គោល ដៅ​រយៈពេល​ខ្លី​ជា​អ្វី​ដែល​អ្នក​គិត​ថា ​អាច​សម្រេច​បាន​ ឬ​ធ្លាប់​ធ្វើ​បាន​ជោគជ័យ​​ នោះ​អ្នក​នឹង​ធ្វើ​​សកម្មភាព​ដ៏​​ប្រសើរ និង​ងាយស្រួល​ជាង​ធម្មតា។ ​​ដូច្នេះ​ គួរ​ជៀសវាង​​ការ​កំណត់​គោលដៅ​ច្រើន​ហួស​​ក្នុង​រយៈពេល​ដ៏​ខ្លី ​​ឬ​គោលដៅ​ដែល​​ឆ្ងាយ​ហួស​ពី​សមត្ថភាព​របស់​អ្នក។
​​​​​​       បាន​អាន​​ចំណុច​រៀបរាប់​ខាង​លើ​ហើយ ​​សង្ឃឹម​ថា ​ប្រិយមិត្ត​នឹង​ចាប់​ផ្ដើម​​​រៀបចំ​គោលដៅ​​សម្រាប់​ខ្លួន​ឯង​នៅ​ថ្ងៃ​នេះ។ ​​កំណត់​គោលដៅ​ហើយ ​​ប្រឹងប្រែង​​ឲ្យ​អស់​សមត្ថភាព​​ធ្វើ​សកម្មភាព​នានា​ដើម្បី​សម្រេច​គោលដៅ​ទាំង​នោះ​ ហើយ​ចាំ​មើល​ថា ​តើ​ដើម​ឆ្នាំ និង​ចុង​ឆ្នាំ​ថ្មី​នេះ​មាន​អ្វី​ខុស​ប្លែក​ខ្លះ៕
ប្រែសម្រួល៖Zac
ប្រភព៖ Entrepreneur​  (news.sabay)

No comments:

Post a Comment

Source: ExchangeRates.org.uk