Thursday, June 6, 2013

បន្ទាប់ពីត្រូវចោរប្លន់ម៉ូតូ

ពូឆែមបាននិយាយប្រាប់មិត្តរបស់គាត់…
ពូឆែមៈ ចក់អើយ! ពីល្ងាចម្សិលមិញ ចោរបានប្លន់ម៉ូតូគ្នាបាត់ហើយ!
ពូចក់ៈ ហើយឯងជិះយ៉ាងម៉េចបានជាចោរប្លន់បាន?
ពូឆែមៈ ពេលគ្នាជិះម៉ូតូមកដល់មុខផ្ទះទៅហើយ វាបានយកកាំភ្លើងភ្ជង់គ្នា អោយចុះពីលើម៉ូតូ ហើយវាជិះយកទៅបាត់ទៅ!
ពូចក់ៈ ហើយឯងធ្វើម្តេចពេលវាភ្ជង់ឯង?
ពូឆែមៈ គ្នានៅស្ងៀមហើយអោយវាយកទៅ!
ពូចក់ៈ ហេតុអីក៏ឯងមិនស្រែកអោយគេជួយ?
ពូឆែមៈ អោយគ្នាហ៊ានស្រែកម៉េចនឹងកើត ឯងមិនដឹងទេថា នៅក្នុងមាត់គ្នាមានធ្មេញមាស ដល់ទៅបួនឯណោះ​ ស្រែកអោយវាដកទាំងធ្មេញទៀតទៅអី?
ពូចក់ៈ អុញ…!

No comments:

Post a Comment

Source: ExchangeRates.org.uk