Thursday, June 13, 2013

ភាពស្មោះត្រង់​ជា​មូលដ្ឋានគ្រឹះ​ក្នុងចំណង​អាពាហ៍ពិពាហ៍ដ៏​រឹងមាំ​មួយ​

ការរក្សា​ចំណងអាពាហ៍ពិពាហ៍ អោយបាន​រឹងមាំ គឺ​មិនមែន​គ្រាន់តែ​ជា​ការ រក្សា​កិច្ចសន្យា ជាមួយនឹង នរណាម្នាក់ ដែល​អ្នក​ចាប់ចិត្ត​នោះទេ​។ វា​គឺជា​ចំណង​ពេញ​មួយជីវិត ដែល​គួរតែ​មាន នូវ​ភាព​អំណ​ត់  រហូត​ដល់​ថ្ងៃ​ចុងក្រោយ នៃ​ជីវិត​របស់​គូ​ស្វាមីភរិយា​។ វា​នឹង​មាន​នូវ ឧបសគ្គ​ជាច្រើន ដែល​អាច​នឹង​កើត មាន ហើយ​ពួក​វា​នឹង ធ្វើ​ការសាកល្បង នូវ​ចំណង​មួយ​នេះ ។


​ការគំរាមកំហែង​ទាំងនេះ អាច​ផ្តល់​ទាំង​គុណ​ស​ម្ប​តិ្ត និង គុណវិបតិ្ត ក្នុងពេល​ដំណាលគ្នា​នេះ ។ ពួកវា មួយចំនួន គឺ​អាច​ដោះស្រាយបាន​យ៉ាង​ងាយ ហើយ​ចំណុច​មួយចំនួន​ផ្សេងទៀត ក៏​អាច បំផ្លាញ​ដល់ ជីវិត អាពាហ៍ពិពាហ៍​របស់ អ្នក​ទាំង​ពីរ​បាន​ផងដែរ ។ ទន្ទឹមនឹងនេះ វា​ក៏​មាន​ក្រុមមនុស្ស ដែល​នៅ​ខាងក្រៅ ក្រុមគ្រួសារ​របស់​អ្នក អាច​ចូល​មក​ធ្វើ​ការសាកល្បង ដល់​ទំនាកទំនង​របស់​អ្នក​ទាំង​ពីរ ដូចដែល​យើង បានឃើញ នៅក្នុង​ឆាកល្ខោន ឬ ខ្សែភាពយន្ត​មួយចំនួន ជាដើម ។ ភាគច្រើន​នៃ​ការ សាកល្បង​ទាំងនេះ ជារឿយៗ តែងតែ​ស្វះស្វែង រក​នូវ ស្វាមីភ័ក្តិ​របស់​អ្នក ទាំងពីរ ចំពោះ​គ្នា និង គ្នា​។ ហើយ​ក្នុងនោះ គឺមាន​តែ គូ​ស្វាមីភរិយា ដែល​មាន​ទំនុកចិត្ត នឹង​គ្នា ក្នុង​កម្រិត​ខ្ពស់​បំផុត ដែល​អាច​ឆ្លង​ផុត នឹង បន្ត​រស់នៅ ក្នុង ចំណង​មួយ​នេះ បាន​ដោយ​ជោគជ័យ លុះត្រា​ថ្ងៃ​វ​អ​វសា​ន្ត នៃ​ជីវិត​របស់​ពួកគេ​បាន​មកដល់​។​

​សេចក្តីស្រលាញ់ ចំពោះ​អ្នកណា​ម្នាក់ គឺ​មិនមែន​មាន​ត្រឹមតែ ការសម្តែង​នូវ អារម្មណ៍​មនោសញ្ចេតនា ចំពោះ​ដៃគូរ​អ្នកនោះ​ទេ ។ ដំណាក់កាល នៃ​អារម្មណ៍​អណ្តែត​អណ្តូង វ​វាង​គ្នា​នឹង​គ្នា ជាធម្មតា ត្រូវបាន សាបរលាប វិញ​បន្ទាប់ពី​អ្នក ទាំង​ពីរ​រៀបការ​រួច (​វា​មិនមែន​បានន័យថា វា​គួរតែ​ត្រូវបាន​យកចេញ ទាំងស្រុង​ចេញពី ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក នោះទេ​) ប៉ុន្តែ ការ​ចំណាយពេល រស់នៅ​ជាមួយគ្នា ក្រោម​ដំបូល​តែមួយ គឺ​មាន​ដំណាក់កាល ដែល​ឈាន​ដល់​ចំណុច​កំពូល​របស់​វា ។ អ្នក​អាច​នឹង​លង់ ស្រលាញ់​ដៃគូរ​របស់​អ្នក​កាន់តែ​ខ្លាំង​ជាង​មុន ដោយសារ​តែ​គេ​ជា​មនុស្ស​តែ​ម្នាក់ ដែល​អ្នក​បាន​ឃើញ ច្រើនជាងគេ​។ អ្នកនឹង​មិនមាន​អារម្មណ៍​សង្ស័យថា នឹង​មាន​នរណា​ម្នាក់​ផ្សេងទៀត ក្រៅ​ពី​អ្នក នៅក្នុង ជីវិត​របស់​គេ ដូច្នេះហើយ ខ្លួន​អ្នក នឹង​ព្យាយាម​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ចៀសវាង រាល់​បញ្ហា ដែល​អាច បំផ្លាញ​ដល់​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ ដោយ​ការ​ក្រើនរំលឹក​ខ្លួនឯង​ជានិច្ច​ថា ស្វាមី ឬ ភរិយា របស់​អ្នក គឺ​តែងតែ​មាន​ភាពស្មោះត្រង់​ចំពោះ​អ្នក​ជានិច្ច​។​

​ចំណុច​អាថ៌កំបាំង ក្នុងការ​រក្សា​នូវ​ភាពស្មោះត្រង់​ចំពោះ​ដៃគូរ​អ្នក និង ធ្វើអោយ​ពួកគេ​ដឹងថា អ្នក​ពិតជា មានតម្លៃ ក្នុងការ​ធ្វើ​អោយ​ពួកគេ​ជឿ​ទុកចិត្ត​អ្នក គឺ​វា​មាន​លក្ខណៈសាមញ្ញ​បំផុត គឺ​អ្នក​គ្រាន់តែ និយាយ​វា ចេញ​អោយ​មក និង សម្តែង​នូវ​រាល់​អ្វី​ដែល​បញ្ជាក់​ពី​ទឹកចិត្ត​របស់​អ្នក ពិតប្រាកដ​។ ជា​រៀងរាល់ថ្ងៃ បន្ទាប់​ពី​ក្រោក ពី​ដំណេក អ្នក​គ្រាន់តែ​ប្រាប់​ស្វាមី ឬ ភរិយា​របស់​អ្នក​ថា តើ​អ្នក​ស្រលាញ់​ពួកគេ ខ្លាំង​កម្រិតណា ហើយ​អ្នក នឹង​មិន​លង់​ស្រលាញ់ នរណា​ម្នាក់​ផ្សេង​ក្រៅ​ពី​នាង ឬ គាត់​នោះ​ទៀត​ទេ​។ ពាក្យ​ដដែលៗ​ទាំងនេះ នឹង​អាច ជម្រុញ​ដល់​ទេពកោសល្យ​របស់​អ្នក ក្នុងការ​បញ្ចេញ​នូវ ក្តីស្រលាញ់ នឹង​ធ្វើ​អោយ​ដៃគូរ​របស់អ្នក កាន់តែ​ជឿទុកចិត្ត​ស្រលាញ់​អ្នក នឹង ផ្តល់​អោយ​អ្នក​វិញ​ផង​ដែរ​នូវ ពាក្យ​ផ្អែមល្ហែម​ទាំងនេះ​។​ទន្ទឹម​នឹង​ការនិយាយ​សម្តែង​ចេញ​នូវ​អារម្មណ៍​នេះ អ្នក​ក៏​គួរតែ​ប្រើ​នូវ ភាសា កាយវិការ នៃ​សេចក្តីស្នេហា ចំពោះ​នាង ឬ គាត់​បាន​ផង​ដែរ​។​
​ការប្រកាន់​ភ្ជាប់​នូវ ភាពស្មោះត្រង់ ក្នុង​ចំណងអាពាហ៍ពិពាហ៍ គឺជា​វិញ្ញាសារ​ប្រលង ដ៏​ធំ​មួយ នៅក្នុង ជីវិត​។ ប៉ុន្តែ​ជាមួយ​នឹង​ក្តីស្រលាញ់ ដ៏​លើសលុប រវាង​គ្នា និង គ្នា គឺថា គ្មាន​បំណងប្រាថ្នា​អ្វី ដែល​មិន​អាច ទៅរួច ចំពោះ​អ្នក​ទាំង​ពីរ​នោះទេ ៕
 

No comments:

Post a Comment

Source: ExchangeRates.org.uk