ភ្នំពេញ:
បីនាក់ម្តាយ និងកូនជិះម៉ូតូ មួយគ្រឿងជ្រុលទៅបុក អ្នកដើរឆ្លងផ្លូវ ម្នាក់យ៉ាងពេញទំហឹង បណ្តាលឲ្យ ដួលបោក ទៅនឹងថ្នល់រងរបួសធ្ងន់ ទាំងសង់ខាង ប៉ុន្តែភាគីទាំងសងខាង បានព្រមព្រៀងគ្នា ដោយព្យាបាល របួសរៀងៗខ្លួន។ គ្រោះថ្នាក់ចរាចរណ៏នេះកើតឡើង កាលពីវេលាម៉ោង៧និង៥៥នាទីយប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣ នៅ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ នេះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានម៉ូតូ មួយគ្រឿងម៉ាកសេ១២៥ សេរី២០១១ ពណ៌ខ្មៅ ដែលមានពាក់ស្លាកលេខ ភ្នំពេញ1AQ-0961 ធ្វើដំណើរក្នុង ទិសដៅពី ជើងទៅត្បូងមានជិះគ្នាបីនាក់ ដោយកូនប្រុសជាអ្នកឌុប លុះដល់ចំណុច កើតហេតុខាងលើ មិនដឹងជាមានរឿងអ្វី ក៏ជ្រុលចង្កូតទៅបុក អ្នកដើរឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យ ម៉ូតូដួលបោកទៅ នឹងថ្នល់ធ្វើឲ្យបីនាក់ម្តាយ និងកូនរងរបួសជាទំងន់ ត្រូវបានក្រុមសង្គ្រោះ របស់អង្គភាព៧១១ កងពលតូច លេខ៧០ ដឹកយកទៅកាន់មន្ទីរ បង្អែកពោធិ៍ចិនតុងដើម្បីជួយសង្រ្គោះអាយុជីវិត។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ នី អាយុ ៥០ឆ្នាំជាង មុខរបរនៅផ្ទះ ស្នាក់ នៅបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែបន្ទាប់ពីភាគីទាំងសង់ ខាងនិយាយ ចរចារគ្នាចប់ត្រូវបានក្រុមគ្រួសារ ដឹកយកទៅព្យាបាលដោយខ្លួនឯង រីឯបីនាក់ម្តាយនិងកូនក៏ត្រូវបានស្គាល់ ទី១-ឈ្មោះម៉េង ឈាង ភេទស្រី អាយុ43ឆ្នាំ មុខរបរនៅផ្ទះត្រូវជាម្តាយ ទី២-ឈ្មោះកែវ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជា សិស្សសាលា ជាអ្នកបើកបរម៉ូតូ និងទី៣-ឈ្មោះកែវ ស៊ីថា ភេទស្រី អាយុ៩ឆ្នាំ មុខរបរជាសិស្សសាលា អ្នកទាំងបីស្នាក់នៅ បុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
បន្ទាប់ពីកើតហេតុត្រូវបានសមត្ថកិច្ច មូលដ្ឋានចុះទៅអន្តរាគមន៍ ប៉ុន្តែដោយសារភាគីទាំងសង់ខាង និយាយសម្រុះសម្រួលគ្នានៅកន្លែងដោយព្រមព្រៀងទៅព្យាបាលរៀងៗខ្លួននោះ សមត្ថកិច្ចក៏បាន ប្រគល់ម៉ូតូជូនម្ចាស់ដើមវិញតែម្តងទៅ៕
No comments:
Post a Comment