នាងខ្ញុំរៀបការបាន១៥ឆ្នាំមកហើយ គឺតាំងពីនាងខ្ញុំអាយុ១៨ឆ្នាំមកម្ល៉េះ។ សព្វថ្ងៃនេះស្វាមីរបស់នាងខ្ញុំអាយុ៤៨ឆ្នាំហើយ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្វាមីរបស់នាងខ្ញុំដូចជាព្រងើយកន្ដើយផ្លូវភេទនឹងនាងខ្ញុំ។ ហេតុអ្វីទៅ? គាត់មានស្រីក្រៅឬ?
លោកស្រី អ. ស. ថ អាយុ ៣៣ឆ្នាំ ខេត្ដបាត់ដំបង
វេជ្ជបណ្ឌិតយើង ៖
សូមលោកស្រីកុំអាលគិតលឿនពេក។ ព្រោះថាកាលដែលលោកស្រីគិតទៅដល់ការមិនស្មោះត្រង់ ឬមានស្រី ក្រៅដូច្នេះទំនាក់ទំនងប្ដីប្រពន្ធរបស់លោកស្រីនឹងមានបញ្ហាមិនខានឡើយ។
តាមពិតប្រហែលជារឿងរ៉ាវផ្លូវភេទទេ ទើបជាបញ្ហា ព្រោះថាស្ថានភាពវិវឌ្ឍន៍ជីវភាពផ្លូវភេទរបស់បុរសអាចថមថយ ពេលវ័យកាន់តែចាស់។ អត្រារួមភេទ និងការទទួលសេចក្ដីសុខផ្លូវភេទដល់កំពូលរបស់បុរសមានកម្រិតដល់កំពូលនៅពេលយុវវ័យ ឬនៅវ័យក្មេង រយៈពេលច្រើនឆ្នាំក្រោយមកចាប់ថមថយបន្ដិចម្ដង ៗ។ រីឯស្ដ្រីវិញកម្រិតផ្លូវភេទមិនសូវមានការថមថយទៅតាមពេលវេលាដូចបុរសទេ។ ប៉ុន្ដែសកម្មភាពផ្លូវភេទពិតជាប្រែប្រួល មានកម្រិតមិនដូចគ្នាទេពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ចំពោះករណីលោកស្រី ប្រហែលជាគ្រួសារលោកស្រីមានសមត្ថភាពផ្លូវភេទថមថយ រីឯលោកស្រីនៅមានវ័យក្មេងជាងគាត់។ បើចង់យល់ច្បាស់អំពីសុខភាពផ្លូវភេទរបស់បុរស សូមអានអត្ថបទទស្សនាវដ្ដី សុខភាព យើង ត្រង់ទំព័រ“សុខភាពបុរស”។
No comments:
Post a Comment