មានមនុស្សឆោតម្នាក់ជិះក្របីទៅស្រែយកស្រូវ១ល្អីទៅសាប ចៅនោះគិតថាអញ ជិះក្របីនេះវាធ្ងន់ហើយ បើឯងដាក់ស្រូវ១ល្អីលើខ្នងវាទៀត វារឹតតែធ្ងន់គ្នាណាស់ គួរតែជួយទូលវាកុំឲ្យគ្នាធ្ងន់ពេក ចៅនេះគិតដូច្នេះហើយទើបជិះក្របីបរទៅកាន់ស្រែ។
កាល ណោះ ព្រះមហាក្សត្រាធិបតី ប្រើរាជអាមាត្យឲ្យដើររកមនុស្សឆោតក្នុងព្រះនគរ ថាបើមនុស្សឆោតនៅក្នុងទីណានោះ ឲ្យរាជអាមាត្យនាំមនុស្សនោះចូលទៅគាល់ នឹងព្រះរាជទានរង្វាន់ឲ្យរាជអាមាត្យតាមក្តីគាប់។ ឯអាមាត្យដើររកគ្រប់ទីកន្លែងមិនឃើញសោះ លុះដើរមកដល់វាលស្រែ បែរទៅឃើញចៅជិះក្របីទូលល្អីស្រូវដូច្នេះក៏សំគាល់ថាចៅនេះឆោត ពិតប្រាកដ ទើបសួរទៅថាចៅឯងនេះជិះលើខ្នងក្របីហើយស្រូវ១ល្អីនោះ ម្តេចមិនដាក់លើខ្នងក្របីទៅ ម្តេចខំទូលផង ចៅឯងម្តេចឆោតម្ល៉េះ?
No comments:
Post a Comment