Thursday, June 13, 2013

ស្ត្រី​មាន​ផ្ទៃពោះ​ជក់បារី និង​ផឹកស្រា​មាន​បញ្ហា​ទេ​?

នៅ​ពេល​ស្ត្រី​មាន​ផ្ទៃពោះ​ផឹកស្រា ជាតិ​ស្រា​នឹង​រត់​ទៅ​ដល់​កូន​យ៉ាង​លឿន​តាមរយៈ​ចរន្ត​ឈាម និង​ទងសុក​។ ស្ត្រី​ដែល​ផឹកស្រា​រហូតដល់ ៦​ដង​ក្នុង​មួយ​ថ្ងៃ​ងាយ​នឹង​ធ្វើអោយ​ទារក​នៅ​ក្នុង​ផ្ទៃ​ប្រឈម​នឹង​ជំងឺ​ចង្កោម​រោគសញ្ញា​កូន​ពុល​នឹង​ជាតិ​អាលកុល​របស់​ស្រា (Fetal Alcohol Syndrome, FAS)​ណាស់ ។ ក្មេង​ដែល​កើត​មក​មាន​ជំងឺ FAS នឹង​ទទួលរង​នូវ​ភាពយឺតយ៉ាវ​ក្នុង​ការលូតលាស់​ខាង​ស្មារតី និង​រាងកាយ​, ឥរិយាបថ​មាន​បញ្ហា និង​ទម្រ​ង​មុខ ព្រមទាំង​បេះដូង​មិន​គ្រប់លក្ខណៈ​។


​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ផឹក​ស្រា​ច្រើន​ជាង​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ អាច​ធ្វើ​ឱ្យ​កូន​កើត​មក​ការប្រឈមមុខ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា ការរៀន​និយាយ​, ការយកចិត្តទុកដាក់​, ភាសា និងរ​ពិស​ជាង​ក្មេង​ដែល​កើត​ពី​ផ្ទៃ​ម្តាយ​ដែល​មិន​ផឹក​ស្រា​។ បញ្ហា​អស់ទាំង​នេះ​សុទ្ធតែ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឥទ្ធព​លរបស់​ស្រា​ចំពោះ​ទារក​នៅ​ក្នុង​ផ្ទៃ ហើយ​ទោះបីជា​ឥទ្ធិពល​នេះ​មាន​លក្ខណៈ​តិចតួច​និង​មិន​សូវ​ជា​ធ្ងន់ធ្ងរ ជាង FAS ក៏ដោយ ក៏​វា​នៅតែ​ជា​ភាពគ្រោះថ្នាក់​ដែរ​។

​ការជក់បារី​ច្រើន​ជាង​កន្លះ​កញ្ចប់​ក្នុង​មួយ​ថ្ងៃ​ប្រហែល​ជា​ធ្វើឱ្យ​ស្ត្រី​មិន​អាច​មាន​កូន​បាន ឬ​រដូវ​មក​មិន​ទៀងទាត់ ព្រមទាំង​រ៉ាំ​ង​រដូវ​លឿន​ជាង​ស្ត្រី​ដែល​មិន​ជក់បារី​។

​ស្ត្រី​មាន​ផ្ទៃពោះ​កាលណា​ជក់​បារី​គឺ​មិន​ខុស​គ្នា​នឹង​ការ​ផឹកស្រា​នោះទេ មានន័យថា​ពួកគេ​នឹង​បញ្ជូន​សារធាតុ​គីមី​ដែលមាន​ក្នុង​បារី​នោះ​ចូល​ទៅក្នុង​កូន​នៅ​ក្នុង​ផ្ទៃ​តាមរយៈ​ទង​សុក​។ ស្ត្រី​ដែល​ជក់បារី​ក្នុងពេល​មាន​ផ្ទៃពោះ​អាច​នឹង​បន្ថយល្បឿន​នៃ​ការលូតលាស់​របស់​កូន​តាមរយៈ​ការកាត់បន្ថយ​ចំនួន​អុកស៊ីសែន និង​បង្កើន​សារធាតុ​កាបូនម៉ូណូអុកស៊ីត​ឱ្យ​កូន​ទៅវិញ ដែល​ជា​ហេតុ​នាំអោយមាន​ផលវិបាក​ក្នុង​ការលូតលាស់​ប្រព័ន្ធ​ខួរក្បាល និង​សរសៃប្រសាទ​។

​ក្មេង​ដែល​កើត​មក​ពី​ម្តាយ​ដែល​ជក់បារី​ជា​ញឹកញាប់ ជា​មធ្យម​តែងមាន​ទម្ងន់​ស្រាល​ជាង​ក្មេង​ដទៃទៀត ១៩៨,៤៥​ក្រាម​។ ការជក់បារី​ក្នុងពេល​មាន​ផ្ទៃពោះ​ក៏​បង្កើន​ឱកាស​កាន់តែ​ច្រើន​ក្នុងការ​រលូត​កូន​ភ្លាមៗ​, កូន​ស្លាប់​ក្នុង​ពោះ និង​កូន​កើត​មិន​គ្រប់​ខែ​។ ស្ត្រី​ដែល​ជក់បារី​ប្រឈម​មុខ​កាន់តែ​ខ្ពស់​ក្នុង​ការ​កើត​មក​មិន​មាន​កាយសម្បទា​គ្រប់​លក្ខណៈ ឬ​កើតមក​មិន​ធម្មតា​។

​កាលពី​ឆ្នាំ ២០០២ ស្ត្រី​មាន​ផ្ទៃពោះ​ជក់បារី​ប្រមាណ ១១,៤​ភាគរយ​។ ម្តាយ​ជា​មនុស្ស​ដែល​អាច​បញ្ជូន​សារធាតុ​នីកូទីន​ទៅឱ្យ​កូន​របស់​ពួកគេ​បាន​តាមរយៈ​ការ​បំបៅ​ដោះ​កូន​។ ទារក​ដែល​កើត​ពី​ម្តាយ​ដែល​ជក់បារី​ទំនងជា​ងាយ​នឹង​មាន​ជំងឺ​ផ្តាសាយ​, រលាក​ទងសួត​, និង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ទៀត​ណាស់​ដូចជា ជំងឺហឺត​ជាដើម​៕

No comments:

Post a Comment

Source: ExchangeRates.org.uk