Tuesday, June 4, 2013
សម្លាប់មាន់រងាវយាម
មាន់រងាវ មានអ្នកបម្រើគេម្នាក់រស់នៅបម្រើគេក្នុងផ្ទះមួយ។ ម្ចាស់ផ្ទះនោះចិញ្ចឹមមាន់ចែឈ្មោលមួយសម្រាប់ឲ្យរងាវយាមរាល់ៗថ្ងៃ។ រៀងរាល់ថ្ងៃឲ្យតែមាន់រងាវ ម្ចាស់ផ្ទះតែងតែដាស់អ្នកបម្រើម្នាក់នោះឲ្យធ្វើការសព្វសារពើ។ ដោយនឿយហត់នឹងការងាររៀងរាល់ថ្ងៃពេក អ្នកបម្រើនោះនឹកគិតក្នុងចិត្តថា “អញសព្វថ្ងៃនេះនឿយហត់ណាស់ ដេកក៏មិនបានគ្រប់ ឲ្យតែមាន់រងាវឡើង ម្ចាស់ប្រើអញធ្វើការគ្រប់បែបយ៉ាង។ បើគ្មានអាមាន់នេះរងាវទេ ម៉្លេះម្ចាស់អញគ្មានអ្វីជាសញ្ញានឹងដាស់អញយកទៅប្រើទេ។ ” គិតឃើញដូច្នេះហើយ អ្នកបម្រើនោះក៏រកវិធីលួចសម្លាប់មាន់ចែនោះចោលទៅ។
ម្ចាស់ផ្ទះលុះអស់មាន់រងាវជាសញ្ញា ក៏ចេះតែប្រើអ្នកបម្រើគ្មានពេលច្បាស់លាស់ គឺនឹកឃើញពេលណាក៏ប្រើពេលនោះ មិនថាយប់ឬថ្ងៃ។ អ្នកបម្រើនឹកស្តាយក្រោយមិនគួរសម្លាប់មាន់រងាវយាមសោះ ឥឡូវនេះខ្លួនកាន់តែលំបាកជាងមុនទៅទៀតពោលគឺធ្វើការហួសប្រមាណគ្មានពេល
Subscribe to:
Post Comments (Atom)
Source: ExchangeRates.org.uk
No comments:
Post a Comment