Saturday, June 15, 2013

ប្រើ​ថ្នាំ​ព្យាបាល​ហឺត​មិន​មាន​ប្រសិទ្ធិភាព​គួរ​ធ្វើ​យ៉ាងណា​?

អ្នក​គួរតែ​អាច​ធ្វើ​ការគ្រប់គ្រង​បញ្ហា​ហឺ​តរបស់​អ្នក​បាន​។ ការធ្វើ​លំ​ហាត់ប្រាណ​គឺជា​រឿង​សំខាន់​ដើម្បី​អោយមាន​សុខភាព​ល្អ ហើយ​វា​ជា​រឿង​ល្អ​ដែល​អ្នក​ស្រលាញ់​ការរត់​នោះ​។ ដូចនេះ​សូម​ធ្វើការ​ណាត់​ជួប​ជាមួយ​នឹង​គ្រូពេទ្យ និង​ប្រាប់​គាត់​ថា​នឹង​មាន​អ្វី​កើតឡើង​។​
 
​វា​ហាក់ដូចជា​ថា អ្នក​អាច​ត្រូវការ​បន្ថែម​ថ្នាំ​ថ្មី​។ នៅពេល​ដែល​ខ្លួន​របស់​យើង​វិវត្ត​អំឡុង​ពេល​ពេញវ័យ​, វា​ជា​រឿង​ទូទៅ​ចំពោះ​អ្នក​ដែល​មាន​ជំងឺហឺត​ត្រូវ​ការផ្លាស់ប្តូរ​ថ្នាំ​មួយចំនួន​របស់​ពួកគេ​។​


រឿង​ថ្មី​អំពី​ជំងឺហឺត​គឺថា ការព្យាបាល​ផ្សេងៗ​ពី​គ្នា​ជា​ច្រើន​គឺ​អាច​មាន​។ មនុស្ស​មួយចំនួន​ត្រូវការ​ថ្នាំ​ណាមួយ​ជុំវិញ​ពេលដែល​ពួកគេ​មាន​បញ្ហា​ហឺត​កើតមានឡើង​។ អ្នក​ផ្សេង​វិញ​ត្រូវ​ការប្រើ​ថ្នាំ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺហឺត​។ គ្រូពេទ្យ​នឹង​ជួយ​អ្នក​រក​មើល​ថា​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​។ ជួន​កាល​វា​អាច​ត្រូវការ​ការសាកល្បង​ពីរ ឬ​បី​ដង​ដើម្បី​រក​មើល​ពី​ជម្រើស​ដ៏​ល្អ​បំផុត ដូចនេះ​សូម​រក្សា​ទំនាក់ទំនង​ជាមួយ​នឹង​គ្រូពេទ្យ​របស់​អ្នក​អំពី​អ្វី​ដែល​មាន​ប្រសិទ្ធភាព និង​អ្វី​ដែល​មិន​មាន​ប្រសិទ្ធភាព​។​
វា​ជា​រឿង​សំខាន់​ក្នុង​ការជួយ​ពី​ព្រោះ​ជំងឺ​ហឺត​អាច​មាន​សភាព​អាក្រក់​ទៅៗ និង​កើត​មាន​រោគសញ្ញា​ហឺត​ភ្លាមៗ​អាចជា​រឿង​អាក្រក់​។ វា​ជា​រឿង​ល្អ​បំផុត​ក្នុង​ការ​ទៅ​ជួប​គ្រូពេទ្យ​ដែល​បាន​ព្យាបាល​អ្នក​ពីមុន និង​ដឹង​ពី​សភាព​ជំងឺ​របស់​អ្នក​។ ប្រសិនបើ​មិន​អាច​នោះទេ​, សូម​ប្រាកដថា ទៅ​រក​គ្រូពេទ្យ​ដែល​សាក​សម​សម្រាប់​អ្នក​៕

No comments:

Post a Comment

Source: ExchangeRates.org.uk